កាឌីណាល់មួយរូបថា ជំនឿនៅអឺរ៉ុបធ្លាក់ចុះព្រះសហគមន៍ត្រូវតែទទួលស្គាល់
លោកកាឌីណាល់ គ្រីស្តូប ឆុនបន (Christoph Schönborn) អគ្គអភិបាលនៃព្រះសហគមន៍ទីក្រុងរីយេន ប្រទេសអូទ្រីស បានថ្លែងថា ព្រះសហគមន៍ត្រូវតែទទួលស្គាលសេចក្តីពិតអំពីការធ្លាក់ចុះនៃជំនឿនៅអឺរ៉ុប ។
លោកកាឌីណាល់បានប្រាប់ទស្សនាវដ្តីកាតូលិកជាភាសាបារាំងមួយថា ចំពោះមុខសក្ខីកម្មនៃសាសនា និង ការរីកចម្រើននៃសាសនាមូស្លីមនៅក្នុងប្រទេសគ្រីស្ទានជាប្រវត្តិសាស្ត្រជាច្រើន, កាតូលិកគួរតែ "ជឿទុកចិត្តលើកិច្ចការនៃព្រះគុណ" ហើយទទួលស្គាល់សេចក្តីពិតនៃជំនឿ ។
លោកឌីណាល់បានលើកឡើងថា នៅអឺរ៉ុបកំពុងតែប្រឈមមុខនឹងទំនោរនេះ ខ្លាំង ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេល២០ ឆ្នាំ ប្រជាជនអឺរ៉ុបនឹងមិនដូចសព្វថ្ងៃនេះទេ ហើយវាក៏មិនដូចកាលពី ៥០ ឆ្នាំមុនដែរ។ នេះជារឿងដែលជៀសមិនរួច ខណៈដែលអឺរ៉ុបបានទទួលជនឥន្តោប្រវេសន៍ច្រើន ដែលជាបញ្ហាប្រឈមថ្មីសម្រាប់យើងជាគ្រីស្ទាន។
លោកបានបន្តថា នៅឆ្នាំនៅនៅបារាំងមានអ្នកដែលបានជ្រមុជទឹកត្រឹមត្រែ ប្រមាណជា ១២.០០០ នាក់ ប៉ុណ្ណោះ ។
នៅក្នុងស្ថានភាពនេះ លោក កាឌីណាល់ បានលើកកំពស់និងជំរុញឲ្យគ្រិស្តបរិស័ទបន្តជួយប្រកាសដំណឹងល្អ និងពង្រឹងការអប់រំជំនឿ ។