កាឌីណាល់មួយរូបថា ខែក្រោយសម្តេចប៉ាបត្រូវធ្វើដំណើរ៤ម៉ឺនគីឡូម៉ែត្រ
លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ ថាហ្គល អ្នកទទួលខុសត្រូវក្រសួងប្រកាសដំណឹងល្អបានលើកឡើងថា បេសកកម្មប្រកាសដំណឹងល្អរបស់សម្តេចប៉ាប ទៅកាន់អាស៊ី និងអូសេអានីនៅដើមខែក្រោយគឺទ្រង់ត្រូវធ្វើដំណើរដល់ទៅ ៤ម៉ឺនគីឡូម៉ែត្រ។
នៅក្នុងបទសំភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មានហ្វីដេស លោកកាឌីណាល់បានមានប្រសាសន៍ថា ដំណើរសរុបជិត៤ម៉ឺនគីឡូម៉ែត្រគឺជាដំណើរដ៏វែងឆ្ងាយ និង យូរបំផុត សូម្បីតែលោកដែលមានអាយុតិចជាសម្តេចប៉ាបក៏ពិបាកនឹងធ្វើបានដែរ។
តាមការគម្រោងទុកសម្តេចប៉ាបនឹងធ្វើដំណើរចេញពីទីក្រុងរ៉ូមនៅ ថ្ងៃទី ២ ខែកញ្ញា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី។
នៅពេលនេះ សម្តេចប៉ាបមានព្រះជន្ម ជិត ៨៨ ឆ្នាំ ហើយ ដូច្នេះលោក កាឌីណាល់ បានលើកឡើងថា នេះគឺជាដំណើរដ៏វែងឆ្ងាយដែលទ្រង់នឹងយាងបំបែកឯកត្តកម្ម។
លោកកាឌីណាល់បានបន្តថា លោកនៅក្មេងជាងសម្តេចប៉ាប ប៉ុន្តែ ការធ្វើដំណើរដ៏វែងឆ្ងាយបែបគឺធ្ងន់ណាស់សម្រាប់លោក ដូច្នេះការយាងរបស់សម្តេចប៉ាប គឺបង្ហាញពីហឫទ័យនៃការប្តេជ្ញាចិត្តខ្ពស់ណាស់ នៅក្នុងការប្រកាសដំណឹងល្អ។
លោកកាឌីណាល់បានលើកឡើងថា ទ្រង់បានបន្ទាបខ្លួនដើម្បីបុព្វហេតុនៃការប្រកាសដំណឹងល្អ នៅអាស៊ី។
លោកបានបន្តថា នៅពេលដែលលោកបានទទួលដំណឹងអំពីដំណើរទស្សនៈកិច្ចនេះ លោកពិតជាមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលសម្តេចប៉ាប បានលើកឡើងគម្រោងនេះនៅក្នុងឆ្នាំ២០២០។
លោកបានបន្តទៀតថា លោករិតតែភ្ញាក់ផ្អើលផងដែរ គឺនៅពេលដែលបញ្ចប់ដំណើរ៤០ពាន់គីឡូម៉ែត្រ នៅខែដដែលទ្រង់ក៏ទទួលដំណើរយាងទៅ បំពេញទស្សនកិច្ចនៅប្រទេសលុចសំបួរ និងបែលហ្សិកបន្ថែមទៀត។
លោកកាឌីណាល់បានបន្តថា នេះគឺជាការលះបង់របស់សម្តេចប៉ាបចំពោះបុព្វហេតុនៃការលើកកំពស់ភាតរភាពរវាងអាស៊ីនិងអឺរ៉ុប៕