កាឌីណាល់នៅមជ្ឈឹមបូព៌ាមួយថា គ្រីស្តបរិស័ទនឹងមិនចុះចាញ់នឹងការស្អប់ដាច់ខាត

ឆ្លើយតបទៅនឹងលិខិតថ្មីមួយរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលទ្រង់បានផ្ញើមកកាន់ព្រះសហគមន៍កាតូលិកនៅមជ្ឈឹមបូព៌ា ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះស្ថានភាពនៅទីនោះ អ្នកទទួលខុសត្រូវព្រះសហគមន៍នៅទីនោះបាន បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះសហគមន៍កាតូលិក ចំពោះសន្តិភាព និងការផ្សះផ្សា ទោះ​បីជាមានកាលៈទេសៈណាក៏ដោយ។

លោក កាឌីណាល់ ព្យែបាតទីស្តា ភីហ្សាបាឡា (Pierbattista Pizzaballa ) អ្នកទទួលខុសត្រូវព្រះសហគមន៍នៅ ក្រុងយេរូសាឡឹមបានផ្ញើលិខិតមួយឆ្លើយតបទៅកាន់សម្តេចប៉ាប ដើម្បីបង្ហាញពី «ការដឹងគុណដ៏ស្មោះបំផុត» របស់បុរីវ៉ាទីកង់ហើយក៏បានបន្តបញ្ជាក់អំពីជំហររបស់គ្រិស្តបរិស័ទទាំងអស់នៅមជ្ឈិមបូព៌ាចំពោះភាពស្និទ្ធស្នាល និងសមាណចិត្តចំពោះសម្តេចប៉ាប។

គួររំឡឹកថានៅថ្ងៃនៃការអធិស្ឋានសុំសន្តិភាពពិភពលោក និងការតមអាហារសម្តេចប៉ាបបានអំពាវនាវដើម្បីរំលឹកខួបនៃការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសក្នុងប្រទេសអ៊ីស្រាអែល និងសង្រ្គាមដ៏មហន្តរាយដែលបា​ន​កើតឡើងនោះ ។

នៅក្នុងលិខិតនោះ សម្តេចប៉ាបក៏បានលើកឡោះងថា ប្រជាជននៅហ្គហ្សា និង តំបន់នានាដែលកំពុងតែ ផ្ទុះសង្រ្គាម គឺកំពុងតែស្រែកឃ្លានសុំសន្តិភាព ។

ដោយឡែកនៅក្នុងលិខិតតបវិញ​លោកកាឌីណាល់បានលើកឡើងថា សម្តេចប៉ាបជាមេដឹកនាំពិភពលោកតែម្នាក់គត់ ដែលទទួលស្គាល់ការរងទុក្ខរបស់មនុស្ស និងជាអ្នករំឭកយើងពីតម្រូវការ អំពីភាពមិនគួរចាំបាច់ត្រូវបន្តបាត់បង់ជីវិតមនុស្សជាតិ៕

Daily Program

Livesteam thumbnail