កាឌីណាល់ទាំងអស់ត្រូវបានកោះអញ្ជើញទៅកាន់បុរី​វ៉ាទីកង់

បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ កាឌីណាល់នៃព្រះសហគមន៍នៅទូទាំងពិភពលោក ត្រូវបានកោះហៅទៅកាន់ទីក្រុងរ៉ូម ហើយព្រះសហគមន៍ កាតូលិក ដែលជាស្ថាប័នសាសនាចំណាស់ជាងគេ និងធំជាងគេមួយដែលមានសមាជិករហូតដល់ ១,៣៩ពាន់លាននាក់ នឹងរៀបចំសម្រាប់សន្និបាតដើម្បីជ្រើសរើសអ្នកស្នងតំណែងថ្មី។

ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកាឌីណាល់ លោកកាឌីណាល់ អីអូវាន់នី បាទីស្តា (Giovanni Battista ) បានចេញលិខិតកោះហៅលោកកាឌីណាល់ទាំងអស់នៅជុំវិញពិភពលោក មិនថាលោកកាឌីណាល់ដែលត្រូវបោះឆ្នោតឬអត់នោះទេ។​

កាលបរិច្ឆេទនៃការរៀបចំដំណើរការ សន្និបាតសម្រាប់ជ្រើសរើសអ្នកបន្តវេនពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ មិនត្រូវបានសម្រេចចិត្តច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ននេះព្រះសហគមន៍កាតូលិកមានកាឌីណាល់សរុបជាង ២៤០ នាក់នៅ ទូទាំងពិភពលោក ប៉ុន្តែលោកកាឌីណាល់ដែលគ្មានសិទ្ធិនៅក្នុងដំណើរការបោះ​ឆ្នោត​​ជ្រើសរើសសម្តេចប៉ាបនាពេលខាងមុខមានតែ១៣៨នាក់ប៉ុណ្ណោះ។

លោកកាឌីណាល់ដែលនឹងមានសិទ្ធិចូលរួមនៅក្នុងដំណើរការនេះ គឺមានតែលោកកាឌីណាល់ដែលមានអាយុក្រោម ៨០ ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមបាន៕

Daily Program

Livesteam thumbnail