កាឌីណាល់ក្មេងបំផុតថា ការប្រកាសដំណឹងល្អផ្តើមពីចិត្តមនុស្ស

លោកកាឌីណាល់ ហ្វេ្រន ឡេអូ (Frank Leo) អគ្គអភិបាលព្រះសហគមន៍តូរ៉ុនតូ ប្រទេសកាណាដា ដែលមានវ័យ៥៣ ឆ្នាំ បានមានប្រសាសន៍ថា ពិភពលោកកំពុងតែត្រូវការការអប់រំខាងវិញ្ញាណបន្ថែមទៀតដើម្បីនាំយកនូវជីវិតថ្មីមួយរបស់ព្រះជាម្ចាស់មកសាបព្រោះនៅលើពិភពលោកសម័យនេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមកាឌីណាលថ្មីដែលទទួលការតែងតែងជាផ្លូវការនៅទីលានសន្តសិលា ចំនូន ២១ រូប កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ការប្រកាសដំណឹងល្អគឺជាការប្រកាសចេញពីចិត្តដ៏ស្មោះសររបស់អ្នកដែលមានជំនឿ។​

លោកកាឌីណាល់ បាននិយាយថា គាត់ពិតជារំភើបដែលបានទទួលឱកាស បម្រើសម្តេចប៉ាបតាមរបៀបថ្មីនេះ" និង "ជួបជាមួយខាឌីណាល់ដទៃទៀត ហើយជាពិសេសគឺឱកាសកសាងភាតរភាពជាមួយពួកគេ។

នៅពេលត្រូវបានសួរអំពីបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនដែលប្រឈមមុខចំពោះព្រះសហគមន៍សព្វថ្ងៃនេះ លោកកាឌីណាល់ បានរាយបញ្ជីសាសនានិយម និងការបែងចែកនយោបាយ នៅលើពិភពលោក។

លោកកាឌីណាលបាននិយាយថា កិច្ចការនេះត្រូវតែ “ចាប់ផ្តើមពីចិត្តមនុស្ស” និងទំនាក់ទំនងរបស់យើងជាមួយព្រះ៖ យើងត្រូវការ “ការភ្ញាក់ដឹងខ្លួនខាងវិញ្ញាណ” ដែលជាការបំផុសគំនិតយើងឱ្យ “នាំជីវិតថ្មីនៃព្រះ ចូលទៅក្នុង ពិភពលោកសព្វថ្ងៃនេះ។”

លោកបានបន្ថែមថា នៅក្នុងបរិបទនាពេលបច្ចុប្បន្ននេះ "ការយកចិត្តទុកដាក់ជាពិសេស" ចំពោះការថែទាំគ្រូគង្វាល និងមនុស្សវ័យក្មេងគឺមានសារៈសំខាន់តែម្តង។

លោកកាឌីណាល់បាន​និយាយ​ថា​ ​មនុស្ស​​សព្វ​ថ្ងៃ​នេះ​មិន​ងាយ​ស្រួល​ទេ​ពួកគេបានឆ្លងការ ​ការ​ល្បួង​ច្រើន ភាព​ច្របូកច្របល់ក៏​ច្រើន ហើយការថប់​បារម្ភ និង​ការ​ភ័យ​ខ្លាចក៏ ច្រើន​។

លោកកាឌីណាល់បាននិយាយថា នៅក្នុងស្ថានភាពនេះព្រះសហគមន៍ត្រូវតែ ជាអ្នកណែនាំ ប៉ុន្តែក៏ជាអ្នកស្តាប់ផងដែរ ពោលគឺ យើងត្រូវការការស្តាប់ដោយបេះដូង ស្តាប់នូវអ្វីដែល​យុវវ័យកំពុងនិយាយ៕

Daily Program

Livesteam thumbnail