កម្មវិធីអប់រំជំនឿរបស់សម្តេចប៉ាប សម្រាប់ខែមីនា និង មេសា

បុរីវ៉ាទីកង់បានចេញផ្សាយនូវកាលវិភាគរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ប្រចាំខែមីនា និង ខែមេសា ឆ្នាំ២០២៥ខាងមុខ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងចំណោមកម្មវិធីទាំងនោះកម្មវិធីធំៗដែលគួរឲ្យកត់សំគាល់គឺមាន កម្មវិធីថ្វាយអភិបូជានិងលាបប្រេងនៅរៀងរាល់ថ្ងៃពុធ និង កម្មវិធីផ្សេងៗពាក់ព័ន្ធនឹងកម្មវិធីរៀបចំឆ្នាំនៃករុណាទិគុណក៏ដូចជាកម្មវិធីរិះគិតអំពីច្បាប់របស់ព្រះសហគមន៍ជាដើម។
ប្រភពដដែលបានបន្តថា កម្មវិធីថ្វាយអភិបូជានិងលាបប្រេងឱឡារិក នឹងរៀបចំនៅវិសាលវិហារបាស៊ីលីកា សន្តីសាប៊ីណា ( Basilica of Saint Sabina ) នៅទីកុ្រងរ៉ូមនាថ្ងៃទី ៥ ខែមីនា ហើយនៅថ្ងៃ ៩ ខែដដែល ទ្រង់នឹងយាងធ្វើពិធីថ្វាយអភិបូជាឱឡារិក នៅទីលានសន្តសិលាសម្រាប់ឆ្នាំមហាករុណាទិគុណដល់អ្នកស្ម័គ្រចិត្ត និងបន្ទាប់មក នៅថ្ងៃទី ១៤ ខែមីនា គឺការរិះគិតអំពីច្បាប់ព្រះសហគមន៍។
នៅថ្ងៃទី ០៦ ខែមេសា សម្តេចប៉ាបនឹងយាងធ្វើជាអធិបតីនៅក្នុងកម្មវិធីថ្វាយអភិបូជាសម្រាប់ពិធីបុណ្យមហាករុណាទិគុណជូនអ្នកជំងឺ និងអ្នកដែលថែទាំអ្នកជំងឺ។ល៕
Daily Program
