កម្មវិធីអធិដ្ឋានសម្រាប់ខែកក្កដាគឺផ្តោតនៅលើការថែទាំអ្នកជំងឺ
![](/sites/default/files/styles/max_width_770px/public/2024-07/btmaanqntrjaati2_6.jpg?itok=YwS_0I2f)
ការិយាល័យព័ត៌មានរបស់សន្តអសនៈបានប្រកាសថា កម្មវិធីអធិដ្ឋានរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូប្រចាំខែកក្កដានេះគឺទ្រង់ផ្តោតសំខាន់នៅលើការថែទាំអ្នកជំងឺ។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទទាំងអស់យកចិត្តទុកដាក់និងអធិដ្ឋានជាពិសេសសម្រាប់អស់អ្នកដែលបានលះបង់ពេលវេលានៅក្នុងការថែទាំងនិងផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺនានា ដែលកំពុងតែត្រូវការការសង្រ្គោះ ។
សម្តេចប៉ាបក៏បានយកឱកាសនេះថ្លែងអប់រំជំនឿដល់គ្រិស្តបរិស័ទទាក់ទងនឹងពិធីលាបប្រេងដល់អ្នកជំងឺ។
សម្តេចប៉ាបបានមានបន្ទូលថា នៅពេលដែលអ្នកជំងឺឈឺខ្លាំងការថែទាំនិងយកចិត្តទុកដាក់គឺរិតតែសំខាន់ ហើយនៅក្នុងពេលជាមួយនេះតាមជំនឿសម្រាប់ការលាបប្រេងជូនពូកគេគឺដើម្បីផ្តល់សេចក្តីសង្ឃឹម ដើម្បីបន្តការតស៊ូប្រឆាំងនឹងសេចក្តីស្លាប់ ទោះបីជាមរណៈភាពគឺស្ថិតនៅចំពោះមុខពូកគេក៏ដោយចុះ ។
Daily Program
![Livesteam thumbnail](/sites/default/files/inline-images/live-stream-thumb.jpg)