កម្មវិធីអធិដ្ឋានសម្តេចប៉ាបឡេអូទី១៤នៅខែមិថុនាផ្តោតលើសេចក្តីអាណិតអាសូរជាសកល

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៤ ប្រចាំខែមិថុនា ឆ្នាំ២០២៥ នេះ គឺផ្តោតសំខាន់សកម្មភាពនិងការរិះគិតអំពីសេចក្តីមេត្តាករុណានិងអាណិតអាសូរជាសាកល។

សារអំពីកម្មវិធីប្រចាំខែនេះ ត្រូវបានបញ្ចញនិងចែករំលែកតាមវីដេអូ ដែលនេះអាចចាត់ទុកថា ជាសារដំបូងរបស់សម្តេចប៉ាបឡេអូទី១៤​តាមរយៈវីដេអូ ហើយនៅក្នុងសារនោះទ្រង់បាន អំពាវនាវឱ្យគ្រីស្តបរិស័ទអធិស្ឋានដើម្បីឱ្យពិភពលោករីកចម្រើនដោយក្ដីមេត្តានិងករុណា។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទព្យាយាមលួងលោមមនុស្សជាតិឲ្យចេះទំនាក់ទំនង និង រួមគ្នារិះគិតអំពីមេត្តាករុណា និង បង្ហាញសកម្មភាពនានា ដែលជាឧបករណ៍នៃក្តីមេត្តា និងការលួងលោមចិត្តនៅក្នុងពិភពលោកដ៏ឈឺចាប់មួយ។

សារជាវីដេអូ របស់សម្តេចប៉ាបឡេអូទី១៤នេះ គឺជាគំនិតផ្តួចផ្តើមនៃបណ្តាញការអធិស្ឋានទូទាំងពិភពលោករបស់​សម្តេចប៉ាប ដែលចាប់តាំងពីឆ្នាំ២០១៦មកដល់ពេលនេះ មានអ្នកដែលបានទទួលសរុប ប្រមាណជា ២៤៧លាននាក់។

សារជាវីដេអូនេះត្រូវបានបកប្រែជា ២៣ភាសា​ហើយចែកចាយនៅប្រទេសសរុប១១៤ ប្រទេសនៅលើពិភពលោក៕

Daily Program

Livesteam thumbnail