លោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូណេស៊ីមួយរូបក្លាយជាសមាជិកក្រសួងគ្រប់គ្រងកិច្ចការបុព្វជិតរបស់វ៉ាទីកង់

កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចប៉ាប ឡេអូទី១៤ បានតែងតាំងលោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌូណេស៊ីម្នាក់ជាសមាជិកម្នាក់នៃក្រសួងគ្រប់គ្រងកិច្ចការបុព្វជិត ដែលដឹកនាំដោយ លោក កាឌីណាល់ ឡាហ្សារូស យូ ហឹងស៊ីក (Lazarus You Heung-sik)។
វិទ្យុ RVA ឥណ្ឌូនេស៊ីបានរាយការណ៍ថា លោកអភិបាលរូបនោះ គឺលោក ស៊ីព្រីយ៉ាណូស ហ័មេត (Siprianus Hormat ) អភិបាលននៃព្រះសហគមន៍កាតូលិកភូមិភាគ រូតេន(Ruteng ) ក្នុងប្រទេសឥណ្ឌូនេស៊ី។
តាមការតែងតាំងនោះ លោកអភិបាលគឺជាលោកអភិបាលមួយរូបនៅក្នុងចំណោមអភិបាល១២រូប និងខាចំនួន ៨ ដែលត្រូវបានគេដាក់ឈ្មោះឱ្យបម្រើការរយៈពេលប្រាំឆ្នាំក្នុងនាមជាសមាជិកនៃ ក្រសួងនោះ។
លោកអភិបាលបានសម្តែងការដឹងគុណចំពោះសម្តេចប៉ាបសម្រាប់ការជឿទុកចិត្តដែលបានផ្តល់ឱ្យគាត់ ដោយនិយាយថា វាជាការអំពាវនាវឱ្យចូលរួមនៅក្នុងទំនួលខុសត្រូវរបស់ព្រះសហគមន៍ នៅក្នុងការលើកកំពស់ធនធានព្រះសហគមន៍បន្ថែមទៀត៕
Daily Program
