ព្រះសហគមន៍កាតូលិកប៉ាគីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិទ្យាល័យមួយដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់យុវជនកាតូលិក

ព្រះសហគមន៍កាតូលិកមួយនៅក្នុងខេត្ត ពុនចាប (Punjab) ភាគខាងកើតប្រទេសប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមហាវិទ្យាល័យក្នុងស្រុកមួយ ដើម្បីផ្តល់សម្បទានសិក្សាសម្រាប់សិស្សកាតូលិក និងជនជាតិភាគតិចដទៃទៀត ដោយស្វែងរកការពង្រីកលទ្ធភាពទទួលបានការអប់រំកម្រិតមធ្យមសិក្សាសម្រាប់យុវជនមកពីគ្រួសារដែលមានប្រាក់ចំណូលទាប។

ព្រះវិហារកាតូលិក Urooj-e-Mariam ក្នុងទីក្រុង Chichawatni នៃស្រុក Sahiwal ក្នុងកណ្តាលខេត្តពុនចាប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាល័យនៅក្នុងខេត្តនេះ កាលពីថ្ងៃទី១៣ ខែសីហា។

ក្រោមកិច្ចព្រមព្រៀងនេះ សិស្សកាតូលិក និងជនជាតិភាគតិចនឹងមានសិទ្ធិទទួលបានសម្បទានថ្លៃសិក្សា ៥០ភាគរយ សម្រាប់រយៈពេលមួយឆ្នាំ និងកម្មវិធីអនុគ្រោះជាបន្តបន្ទាប់ប្រចាំឆ្នាំ។ សម្បទាននេះគ្របដណ្តប់លើកម្មវិធីកម្រិតមធ្យម រួមទាំងថ្នាក់ត្រៀមវេជ្ជសាស្ត្រ ថ្នាក់ត្រៀមវិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ ពាណិជ្ជកម្ម និងសិល្បៈ។ គំនិតផ្តួចផ្តើមនេះក៏ផ្តល់ការបង្រៀនសីលធម៌ជាផ្នែកមួយនៃការអប់រំរបស់សិស្ស ដោយមានគោលបំណងគាំទ្រដល់ការបង្កើតចរិតលក្ខណៈ រួមជាមួយនឹងការអភិវឌ្ឍផ្នែកសិក្សា។

លោកបូជាចារ្យ ពីធ័រ សានហ្គារ៉ា (Peter Shangara) នៃព្រះសហគមន៍កាតូលិកនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងនាមព្រះសហគមន៍កាតូលិក សហគមន៍គ្រីស្តសាសនា និងជនជាតិភាគតិចក្នុងស្រុក ជាមួយលោក ម៉ាលិក មូហាមេត អ៊ីមរ៉ាន (Malik Muhammad Imran) នាយកសាលាពុនចាប។

ភាពជាដៃគូនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាព្រះសហគមន៍កាតូលិក និងសាស្ត្រាចារ្យ សារុន ប៉ាវ៉ាយ (Sharoon Pervaiz) ជាអ្នកជីវវិទូ និងជាអ្នកសម្របសម្រួលការអប់រំរបស់ព្រះសហគមន៍កាតូលិក។

ព្រះសហគមន៍កាតូលិកប៉ាគីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិទ្យាល័យមួយដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់យុវជនកាតូលិក។

Daily Program

Livesteam thumbnail
khmer popup image