ហេតុអ្វីការវាយចូលរបស់អ៊ុយក្រែននៅតំបន់គូស្ក៍មិនបានធ្វើឲ្យស្ងប់ស្ងាត់ភាពស្វិតស្វាញរបស់រុស្ស៊ីនៅតំបន់ដុនបាស

ទាហានរុស្ស៊ីបានខិតទៅជិតទីក្រុងប៉ូក្រូវស្ក៍ ដែលជាទីប្រជុំផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ អ៊ុយក្រែន​នៅតំបន់ដុនបាស។ សម្រាប់អ្នកវិភាគខ្លះថា ការវាយទម្លុះទីតាំងនេះ នឹងចោទជា​បញ្ហាដល់ប្រតិបត្តិការរប​ស់អ៊ុយក្រែននៅតំបន់គូស្ក៍របស់​រុស្ស៊ី។ នេះគឺជាការវាយប្រហារដែល​ជា​រឿយៗ ត្រូវបានបង្ហាញថា ជាការប៉ុនប់ងបង្វែរុស្ស៊ីពីគោលដៅរបស់ខ្លួនចេញពីតំបន់​ដុនបាស។

យោងតាមព័តមានដែលផ្សព្វផ្សាយជាសាធារណៈដោយក្រសួងការពារជាតិអង់គ្លេស កាលពី ថ្ងៃ​ចន្ទទី២ កញ្ញា បានឲ្យដឹងថា ទោះបីជាយ៉ាងណា រុស្ស៊ីបានឈានទៅមុខ នៅខណៈដែល កងកម្លាំងអ៊ុយក្រែនគ្រប់គ្រងជានិច្ចកាលនូវផ្ទៃដីជាង ១០០០ គម២ នៅក្នុងតំបន់គូស្ក៍ក្នុងទឹក ដីរុស្ស៊ី ទាហានរុស្ស៊ីក៏ដណ្តើមបានដីថែមទៀត​នៅក្នុងតំបន់ដុនបាស។ ពួកគេស្ថិតនៅមិនដល់ ១០គម ផងពីទីក្រុងប៉ូក្រូវស្ក៍។

នៅលើបណ្តាញសង្គមតេឡេក្រាម កាលពីថ្ងៃសុក្រទី៣០ ខែសីហា មន្រ្តីនៃឆ្មាំជាតិអ៊ុយក្រែន លោករ៉ូម៉ាន ប៉ូណូម៉ារេនកូ បានត្អូញត្អែរថា ៖ “ស្ថានភាពបានប្រែក្លាយ​ជាលែង​អាច​គ្រប់គ្រង​បាន។” សម្រាប់រូបលោក ខ្សែការពាររបស់អ៊ុយក្រែនបានបាត់បង់។ នេះនឹងនាំសមរភូមិទាំង​មូល​នៅក្នុងតំបន់ដុនបាស នឹងដួលរលំ ចាប់តាំងពីមានការវាយប្រហាររបស់រុស្ស៊ី​មកកាន់​តំបន់​ប៉ូក្រូវស្ក៍។

ដោយមិនសូវមានទុទិដ្ឋិនិយម ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងអាច​បោះបង់​សមរភូមិនៅជុំវិញទីក្រុងប៉ូក្រូវ ដែលលំបាក់នឹងការពារ”។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបន្ថែមថា ៖ “គោលដៅរបស់ពួកគេមិនបានផ្លាស់ប្តូរទេ​ គឺចាប់យកការ​គ្រប់គ្រង​តំបន់ដូណេតទាំងមូល។

នេះគឺជាការបញ្ជាក់ដែលអាចហាក់​ដូចជាចម្លែក ៖ តើហេតុផលអ្វីដែលរុស្ស៊ីនឹងពិនិត្យ​គោលដៅ​សង្រ្គាមរបស់ខ្លួនឡើងវិញ? តាមពិត អ៊ុយក្រែន​សង្ឃឹមថា ការវាយប្រហារចូលតំបន់​គូស្ក៍​នឹងធ្វើឲ្យស្ងប់ស្ងាត់ភាពស្វិតស្វាញរបស់អ្នកឈ្លានពានរុស្ស៊ី​នៅក្នុងតំបន់ដុនបាស។

បន្តិចក្រោយពីការចាប់ផ្តើមនៃប្រតិបត្តិការវាយប្រហារចូលដែនដីរុស្ស៊ីកាលពីថ្ងៃទី៨ ខែសីហា អ្នកជំនាញយោធា វាយតម្លៃថា គោលដៅមួយក្នុងចំណោមគោលដៅនានានៃការវាយប្រហារ​ចូល​​ដែនដីរុស្ស៊ី គឺបង្ខំទីក្រុងមូស្គូ ឲ្យពង្រាយឡើងវិញនូវធនធានដ៏មានតម្លៃ​នៃសមរភូមិដុន​បាស ដើម្បីការពារបូរណភាពដែនដី​រុស្ស៊ី។

លោកហ្គូស្តាវ ហ្គ្រឺសេល ដែលជាអ្នកឯកទេសនៃសង្រ្គាមអ៊ុយក្រែននៅក្រុមប្រឹក្សាអឺរ៉ុប​សម្រាប់​​ទំនាក់ទំនងអន្តរជាតិ បញ្ជាក់ថា នៅក្នុងតំបន់ដុនបាស គេត្រូវដឹងថា ចាប់ពីពេលនេះ​ត​ទៅ រុស្ស៊ី​នឹងប្រមូលផ្តុំថាមពលទាំងអស់របស់ខ្លួន​នៅលើសមរភូមិប៉ូក្រូវ។

លោកហ៊ូសេអ៊ីន អាលីយ៉េវ អ្នកជំនាញនៃសង្រ្គាមនៅអ៊ុយក្រែននៅសកលវិទ្យាល័យហ្គ្លាហ្គូវ ប្រទេសស្កុតឡេន បញ្ជាក់ថា មុនការវាយប្រហារចូលតំបន់គូស្ក៍ ទាហានរុស្ស៊ីរុលទៅមុខ​ប្រាំ​កន្លែង​នៅលើសមរភូមិដុនបាស។ ទីក្រុងមូស្គូ បានសម្រេចចិត្ត​ពង្រាយកម្លាំងឡើងវិញ។​ឆ្ពោះ​ទៅ​កាន់សមរភូមិគូស្ក៍ គឺយកទាហានភាគច្រើនពីតំបន់ដទៃៗនៃការប្រឈមមុខ​ដាក់​គ្នា ពីតំបន់ដុនបាស លើកលែងតែនៅទីក្រុងប៉ូក្រូវ។

លោកវីល ឃីងស្តុន ខុក អ្នកជំនាញរុស្ស៊ីនៅក្រុមអន្តរជាតិសម្រាប់ការសិក្សាសន្តិសុខ វ៉េរ៉ូណា នៅទីក្រុងឡុង ប្រទេសអង់គ្លេស បញ្ជាក់ថា ដូច្នេះវាជាការល្អ ដែលមានឥទ្ធិពលពី​ការវាយ​ប្រហារ​ចូលតំបន់គូស្គ៍។ ជាសំណាងមិនល្អ សម្រាប់ទីក្រុងគៀវ ការវាយទម្លុះមកកាន់​ទីក្រុង​ប៉ូក្រូវ គឺគ្រប់គ្រាន់នឹងធ្វើឲ្យផុយស្រួល​នៃការការពាររបស់អ៊ុយក្រែននៅក្នុង​តំបន់ដុនបាស​ទាំងមូល។

ចំណែកលោកហ្គូស្តាវ ហ្គ្រឺសេល បានបញ្ជាក់ដែរថា ប៉ូក្រូវតំណាងឲ្យទីប្រជុំនៃការដឹកជញ្ជូន​យុទ្ធសាស្រ្ត​​ដ៏មានសារសំខាន់សម្រាប់អ៊ុយក្រែនផងដែរ។

 

Daily Program

Livesteam thumbnail