​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​៖​ ​យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាងតិច​ ​១​លាន​ដើម​ ​ក្នុង​១​ឆ្នាំ​ ​ជា​ការ​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​

យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាងតិច​ ​១​លាន​ដើម​ ​ក្នុង​១​ឆ្នាំ​ ​ជា​ការ​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​ ​សម្រាប់​ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​ ​និង​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​នេះ​ជា​ការ​លើកឡើង​ពីសំណាក់​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​ក្នុង​ពិធីសម្ពោធ​គម្រោង​ ​US​AID​ ​អភិ​រក្ស​ (​US​AID​ ​Conserve​) ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​ឧសភា​ព​ ​ឆ្នាំ​២​០​២​៤​ ​នា​រាជធានី​ភ្នំពេញ​។​

​លោក​បាន​ថ្លែង​ថា​ ​៖​ ​«​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​បាន​ដាក់​ចេញ​ ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កា​បូ​ន​ (​L​T​S4CN) ​ដែល​មាន​ទ​ស្សៈវិ​ស​័​យ​រយៈពេល​វែង​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​»​។​

​រដ្ឋ​ម​ន្រ្តី​ដដែល​បាន​បន្ត​ថា​ ​យុទ្ធ​សា​ស្រ្ត​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ ​ដែល​ផ្តោត​លើ​មុំ​យុទ្ធ​សា​ស្រ្ត​៣​ ​នោះ​​គឺ​ស្អាត​ ​បៃតង​ ​និង​ចីរភាព​ ​បាន​គិត​គូ​គ្រប់ជ្រុងជ្រោយ​នូវ​ ​សកម្មភាព​ជា​យុទ្ធសាស្ត្រ​ ​ក្នុង​ការ​ទប់​ស្កាត់​ ​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​បៃតង​ ​សំដៅ​សម្រេច​គោលដៅ​យុទ្ធ​សា​ស្រ្ត ​«​បញ្ចកោណ​»​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺជា​ប្រទេស​ ​«​អព្យាក្រឹត​កា​បូ​ន​និង​មាន​គម្រប​ព្រៃ​ចំនួន​៦​០​%​នៅ​ឆ្នាំ​២​០​៥​០​»​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ក្នុង​ការចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​ជាមួយគ្នា​នេះ​ ​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ដៃគូ​សហការ​ទាំងអស់​ ​ទន្ទឹម​នឹង​នេះ​ ​ទីភ្នាក់ងារ​ ​US​AID​ ​ដែល​បាន​សហការ​ជាមួយនឹង​ក្រសួង​បរិស្ថាន​ ​ក្នុង​កិច្ចការ​អភិ​រក្ស​ធនធានធម្មជាតិ​ ​និង​បរិស្ថាន​។​

​លោក​រដ្ឋ​ម​ន្រ្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​៖​ ​«​គោលបំណង​ ​និង​សកម្មភាព​របស់​គម្រោង​ ​US​AID​ ​អភិ​រក្ស​ ​ដែល​មាន​រយៈពេល​ ​៥​ឆ្នាំ​ ​នេះ​ ​អនុវត្ត​នៅ​ ​ខេត្ត​កោះ​កុង​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​តំបន់​ទេសភា​ព​​ព្រៃ​ឡង់​ ​និង​តំបន់​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​ (​តំបន់​៣​) ​មាន​ភាព​ស៊ី​ចង្វាក់​ជាមួយនឹង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

​ជាពិសេស​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ដែល​មាន​ក្រសួង​បរិស្ថាន​ ​និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​ ​ជា​សេនាធិការ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ ​របស់​​​ក្រសួង​បរិស្ថាន​៕​

Daily Program

Livesteam thumbnail