អនាគតនៃសារធាតុលីធ្យូម ពីពេលនេះ រហូតដល់ឆ្នាំ២០៣០

សព្វថ្ងៃនេះ លីធ្យូម គឺជាសារធាតុរ៉ែដែលចាំបាច់មិនអាចខ្វះបានដើម្បីផលិតអាគុយយានយន្ត​អគ្គីសនី។ យោងតាមការសិក្សាថ្មីមួយ ការទាញយកបន្ថែមគឺចាំបាច់មិនអាចខ្វះបាន ដើម្បី ធានាការផ្ទេរទៅកាន់ថាមពលស្អាត។ យានយន្តអគ្គីសនីគឺត្រូវការចាំបាច់ឲ្យការ​ដឹកជញ្ជូន​លែង​​បំភាយកាបូន។ ដើម្បីផលិតអាគុយចាំបាច់សម្រាប់ដំណើរការរបស់ពួកវា គេត្រូវការ​លីធ្យូម ដែលសារធាតុរ៉ែចាំបាច់។  

លោកលូកាស មីអៃយ៍ បណ្ឌិតវិទ្យាសាស្រ្តនយោបាយនៅវិទ្យាស្ថានកាតូលិកទីក្រុងលីល ប្រទេស​បារាំង និង​ជាអ្នក​ឯកទេសជុំវិញបញ្ហាធនធានយុទ្ធសាស្រ្តនេះ បានពន្យល់ថា ៖ “វា​អាច​ទៅរួចនឹងផលិត​អាគុយ​ដោយមិនប្រើសារធាតុកូបាល់ និងនីកែល ប៉ុន្តែលីធ្យូម​គឺ​ជា​សារធាតុ​ដែលចាំបាច់​មិន​អាច​ខ្វះបាន។

យោងតាមអ្នកសិក្សាស្រាវជ្រាវមកពីសកលវិទ្យាល័យសៀងហៃប្រទេសចិន និងសកល​វិទ្យាល័យ​ឡូន​ប្រទេសស៊ុយអែត បានឲ្យដឹងថា ទស្សនវិស័យជាច្រើនត្រូវបានគ្រោងទុក។ នៅក្នុងការសិក្សាមួយ​ដែលត្រូវបានផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រ Cell Reports Sustainability កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ពួកគេ វាយតម្លៃលើសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗ ដើម្បី​វាយ​តម្លៃថា តើកង្វះខាតសារធាតុលីធ្យូម​អាចនឹងកើតមុនឆ្នាំ២០៣០ ឬយ៉ាងណា?

អ្នកសិក្សាស្រាវជ្រាវបានផ្តោចទៅលើប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីមើល​លើ​អនាគត​របស់​ពួកគេដែលពឹងផ្អែកលើការនាំចូលសារធាតុលីធ្យូម។ ប៉ូលទាំង ៣ នេះ តំណាង​ឲ្យ ៨០% នៃការលក់នៅទូទាំងពិភពលោកនៃយានយន្តអគ្គីសនី។ នៅត្រឹមឆ្នាំ២០៣០ ប្រទេស​ចិនអាចនឹងត្រូវការចាំបាច់សារធាតុលីធ្យូមកាបូណាតរហូតដល់ ១,៣ លានតោន។ អឺរ៉ុប​ត្រូវការ ៧៩២០០០ តោន និងសហរដ្ឋអាម៉េរិក ត្រូវការ ៦៩២០០០ តោន។

លទ្ធផលនៃការសិក្សាបង្ហាញថា ទោះបីនៅក្នុងសមតិកម្ម​ដែលប្រកបដោយមហិច្ចតាបំផុត​នៃ​ការ​ទាញយកលីធ្យូមក្នុងតំបន់ មិនទីផ្សារណាមួយនៃទីផ្សារធំទាំងបីនៃពិភពលោក​អាចឈាន​ដល់​អាចបំពេញតម្រូវការ​ទាំងស្រុងរបស់ខ្លួនតែខ្លួនឯងបានឡើយ។ គម្រោងជីករ៉ែដែល​កំពុង​ធ្វើ ឬ​នឹងគ្រោងធ្វើអាចឲ្យប្រទេសចិនផលិតរ៉ែលីធ្យូមបានចម្លោះ ៨០៤០០០តោន ទៅ ១,១ លាន​​តោន សហរដ្ឋអាម៉េរិកបានចន្លោះ ២២៩០០០តោន និង៦១០០០០តោន និងអឺរ៉ុបបានតែ ៣២៥០០០ តោន។ គឺអឺរ៉ុបដែលមានឱនភាពបរិមាណខ្លាំងបំផុត។ ដូច្នេះ អ្នកសិក្សាស្រាវជ្រាវ​ផ្តល់​អនុសាសន៍​ឲ្យផ្តោចលើអាទិភាពនៃការបង្កើតការជីកយករ៉ែលីធ្យូម​នេះ។

ជម្រើសនានាខ្វះខាតនាពេលសព្វថ្ងៃ។ រីឯការស្រាវជ្រាវអំពីអាគុយសូដ្យូម គឺនិយាយមិន​ចេញ ដោយសារ​តែការធ្វើពាណិជ្ចកម្មពួកវាស្ថិតនៅភាពមិនច្បាស់លាស់ ដោយសារតែ​សមត្ថភាព​​ដ៏ខ្សោយរបស់ពួកវា។ តែការកែច្នៃពួកវាឡើងវិញក៏សន្យាធ្វើផងដែរ​ដើម្បី​សម្រាល​សំពាធ​​​លើធនធានផ្សេងៗ។ ប៉ុន្តែលោកលូកាស មីអៃយ៍ រំឭកថា ៖ “ការកែចៃ្ន​លីធ្យូមកើនមាន​ឡើង​បន្តិចម្តងៗនៅអឺរ៉ុបផងដែរ”។

​យោងតាមរបាយការណ៍មួយនៃសហព័ន្ធអឺរ៉ុប​សម្រាប់ការដឹក​ជញ្ជូន និងបរិស្ថាន បានឲ្យដឹង​ថា ការកែច្នៃអាចគ្របដណ្តប់បាន ១៤% នៃតម្រូវការត្រឹម​ឆ្នាំ២០៣០។ ការសិក្សាក៏បាន​រំឭក​អំពីមធ្យោបាយមួយដែលគេជារឿយៗតែងតែធ្វើមិនដឹងមិនឮ ៖ គឺការរស់នៅសមល្មម ដូចជា កាត់បន្ថយចំនួនរថយន្តដោយការធ្វើដំណើរជាសមូហភាពដែលអាចបន្ថយតម្រូវការលីធ្យូម។

ដូច្នេះអនាគតនៃវិស័យរ៉ែលីធ្យូមស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ភាពតានតឹង​នៃការ​ផ្តល់​ជូន​​លីធ្យូម បកស្រាយដោយការពឹងផ្អែកខាងភូមិសាស្រ្តនយោបាយដែលចេះតែកើនឡើង ជម្លោះខាងបរិស្ថាន និងជម្រើសខាងឧស្សាហកម្មដ៏លំបាកសម្រាប់អឺរ៉ុប។ លើសពីនេះមិ​ន​ធ្លាប់​​មាន បញ្ហាថាមពលបានក្លាយជាបញ្ហាចម្បងជាសកល ព្រមទាំងបញ្ហាការពើបប្រទះ​ទង្គិច​គ្នា​​ខាង​​បច្ចេកវិជ្ជា សេដ្ឋកិច្ច និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ ផងដែរ។

 

Daily Program

Livesteam thumbnail