វ៉ានូអាទូ ក្រុមការងារបស់អង្គការសហប្រជាជាតិចល័តកម្លាំង នៅខណៈដែលការ រញ្ជួយដីលើកទី២ វាយប្រហារ
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានពង្រីកការឆ្លើយតបសម្រាប់ប្រទេសវ៉ានូអាទូ បន្ទាប់ ពីមានការរញ្ជួយដីមួយក្នុងកម្រិត ៧,៣ រិចទ័រ។ រញ្ជួយដីបានសម្លាប់មនុស្ស ១២នាក់ និងធ្វើ ឲ្យមានអ្នករបួស ២០០នាក់ កាលពីចុងខែធ្នូ។ ការរញ្ជួយដីលើកទី២ ក្នុងកម្រិត ៦,១ រិចទ័រ បានបង្កការលំបាកកាន់តែខ្លាំងឡើងសម្រាប់សហគមន៍ក្នុងតំបន់។
មនុស្សជាង ៨០០០០នាក់ ទទួលរងផលប៉ះពាល់ដោយសារការរញ្ជួយដី។ មនុស្ស ១៧០០ នាក់ ត្រូវផ្លាស់ទីលំនៅជាបណ្តោះអាសន្ន។ មជ្ឈមណ្ឌលទទួលការជម្លៀស ទទួលមនុស្សជាង ១២០០នាក់។
តម្រូវការបន្ទាន់ គឺពាក់ព័ន្ធនឹងការអាចប្រើប្រាស់ទឹកស្អាត ចំណីអាហារ និងការព្យាបាលសុខភាព។ សហគមន៍នានាប្រឈមនឹងហានិភ័យដែលកើនឡើងពីជំងឺដែលពាក់ព័ន្ធនឹងទឹកមិនស្អាត។
សេវាកម្មសុខភាពជួបស្ថានភាពលំបាកខ្លាំង។ មន្ទីរពេទ្យនៅប្រទេសវ៉ានូអាទូ ត្រូវការការផ្គត់ផ្គង់ថ្នាំសង្កូវចាំបាច់ និងជំនួយដោយសហប្រតិបត្តិការគ្នា ដើម្បីបំពេញនូវអ្វីៗដែលខ្វះខាតខ្លាំង។
ដោយឆ្លើយតបនឹងការរីកធំឡើងនៃវិបត្តិ ជើងហោះហើរមនុស្សធម៌សហប្រតិបត្តិការមួយនៃសេវាកម្មហោះហើរដើម្បីមនុស្សធម៌បាស៊ីហ្វីក នៃកម្មវិធីចំណីអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ PAM បានចុះចតនៅទីក្រុងព័រវីឡា ហើយក៏នាំមកនូវសម្ភារៈអន្តរាគមន៍នៃ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូមនុស្សធម៌ និងការផ្តល់ការសង្រ្គោះផងដែរ។
ទីភ្នាក់ងារនានាមានដូចជាអង្គការសុខភាពពិភពលោក OMS មូលនិធិរបស់អង្គការសហ ប្រជាជាតិសម្រាប់កុមារ UNICEF និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានធ្វើការនៅក្បែរអាជ្ញារធរជាតិវ៉ានូអាទូដើម្បីគាំទ្រការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។
មូលនិធិប្រជាជននៃអង្គការប្រជាជាតិ UNFPA បានតម្លើងតង់សម្រាប់មាតាមានទម្ងន់។ អង្គការ យូនីសេហ្វ បានបង្កើតតង់ជំរុំចំនួន ៤ ដើម្បីចាត់ចែងលំហូអ្នកជំងឺ និងពង្រាយសម្ភារៈការពារកុមារដើម្បីគាំទ្រគ្រួសារនានា និងបុគ្គលិកសុខាភិបាលផងដែរ។
កម្មវិធីចំណីអាហារពិភពលោកបានពង្រាយអ្នកឯកទេសនៃទូរគមនាគមន៍បន្ទាន់ដើម្បីស្តារនូវបណ្តាញទំនាក់ទំនងដែលត្រូវបានកាត់ផ្តាច់ និងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ នៃការជួយសង្រ្គោះ។ កម្មវិធីក៏ធ្វើការជាមួយការិយាល័យជាតិនៃការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូដើម្បីវាយតម្លៃតម្រូវការពាក់ព័ន្ធនឹងសន្តិសុខស្បៀងអាហារ។
លើសពីនេះ មជ្ឈមណ្ឌលផ្កាយរណបនៃអង្គការសហប្រជាជាតិ UNOSAT បានធ្វើការវាយតម្លៃការខូចខាតដើម្បីតម្រង់ទិសនៃការប្រមូលផ្តុំធនធាន និងស្ថាបនាអាទិភាពនៅក្នុងតំបន់ប៉ះពាល់។ ដៃគូមនុស្សធម៌នានាដែលរួមមានគ្រូពេទ្យគ្មានព្រំដែន (MSF) ក៏ផ្គត់ផ្គង់ជំនួយនៅទីកន្លែងនៅក្បែរក្រុមអន្តរាគមន៍ជាតិជួយសង្រ្គោះ។
លោកអាល់ហ្វា បា នាយកការិយាល័យពហុជាតិរបស់កម្មវិធីចំណីអាហារពិភពលោក នៅ តំបន់ប៉ាស៊ីហ្វីក ដែលមានមូលដ្ឋាននៅកោះហ្វីដជីបានបញ្ជាក់អំពីសារសំខាន់នៃការឆ្លើយ តបឲ្យបានរហ័សសម្រាប់គ្រួសារជនរងគ្រោះ។ លោកបានថ្លែងថា ៖ “យើងកើតទុក្ខ ដោយសារការបាត់បង់ជីវិតមនុស្ស និងការខូចខាតសម្ភារៈ ដែលបង្កឡើងដោយការរញ្ជួយដី។ កិច្ចខិចខំប្រឹងប្រែងរួមគ្នា គឺមានសារសំខាន់ដើម្បីធានាថា ប្រជាជនរងគ្រោះអាចទទួលបាន នូវជំនួយចាំបាច់ និងងនៅពេលដែលពួកគេត្រូវការ”។ ”កម្មវិធីចំណីអាហារពិភពលោកបានសន្យាជួយការិយាល័យជាតិនៃការគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាបនជាតិដទៃៗទៀត ហើយបន្តពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រការឆ្លើយតបប្រឈមមុខនឹងវិបត្តិនេះនៅវ៉ានូអាទូ"។