វិបត្តិអាកាសធាតុខ្លាំងក្លា កុមារប្រឈមមុខនឹងអនាគតដ៏ស្មុគស្មាញ

យោងតាមការសន្និដ្ឋានរបស់មូលនិធិនៃអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បាន ឲ្យដឹងថា អនាគតលំបាកកំពុងរងចាំកុមារ​នៅឆ្នាំ២០៥០ នៅក្នុងពិភពលោកមួយដែលមាន​ការ​ផ្លាស់ប្តូរដោយសារវិបត្តិអាកាសធាតុខ្លាំងក្លា ចលនាប្រជាសាស្រ្ត និងអសមភាព​ខាង​បច្ចេក​វិជ្ជា។

សេចក្តីសន្និដ្ឋាននៅក្នុងរបាយការណ៍មួយពិនិត្យឃើញនូវនិន្នាការធំៗ ៣ និងថាមពលដ៏ខ្លាំង​ក្លា ៣​ដែលនឹងជះឥទ្ធិពល​លើ​ជីវិតកុមារពីពេលនេះរហូតដល់ឆ្នាំ២០៥០ ឬ​លើស​ពីនេះ។ នៅ​ក្នុង​​ចំណោម​និន្នាការធំៗ ទាំងនេះ ដែលជះឥទ្ធិពលលជីវិតកុមារ​ពីពេល​នេះរហូតដល់​ឆ្នាំ​២០៥០ ឬលើសនេះ បានបង្ហាញថា ទាំងនោះគឺជាវិបត្តិអាកាសធាតុដ៏ខ្លាំងក្លា ចលនា​ប្រជាសាស្រ្ត និងអសមភាព​នៃបច្ចេកវិជ្ជា។

នៅក្នុងសេចក្តីប្រកាសមួយ លោកស្រីកាតឺរីន រូសែល អគ្គនាយិកានៃអង្គការ UNICEF បាន​ថ្លែង​ថា ៖ “សេចក្តីសន្និដ្ឋានដែលបង្ហាញនៅក្នុងរបាយការណ៍នេះ បង្ហាញថា ពិភពលោក​ដែល​យើង​នឹងផ្តល់ទៅឲ្យក្មេងៗ នឹងមានសភាពល្អ ឬអាក្រក់​តាមរយៈការសម្រេចចិត្តដែលមេដឹក​នាំ​ពិភពលោក​​ប្រកាន់​យកធ្វើ ឬមិនប្រកាន់យកធ្វើ នាពេលសព្វថ្ងៃ។ សេចក្តីស្រមៃនឹង​មិន​គ្រប់​គ្រាន់ផ្តល់ឲ្យ​ពួក​គេនូវអនាគតមួយល្អប្រសើរទេ។ យើងត្រូវតែបញ្ចេញសមកម្ម​ភាព។ ជា​ច្រើន​​ទសវត្ស​នៃ​ការ​រីកចម្រើន ជាពិសេសសម្រាប់កុមារី​នឹងរងការគំរាមកំហែង។

វិបត្តិអាកាសធាតុវាយប្រហារយើងដោយផ្ទាល់ និងខ្លាំងក្លារួចហើយ។ ឆ្នាំ២០២៣ គឺជាឆ្នាំ​ដែល​​ក្តៅបំផុតមិនដែលធ្លាប់មាន។ យោងតាមរបាយការណ៍នេះ បានឲ្យដឹងដែរថា ភាពមិន​ទៀង​ទាត់នៃអាកាសធាតុ និងបរិស្ថាន នឹងត្រូវរីកវិសាលភាពធំឡើង​នៅគ្រប់ទីកន្លែង​នៅលើ​ពិភពលោកនៅអំឡុងឆ្នាំ២០៥០ និង២០៥៩។

ដូច្នេះ ចំនួនកុមារ ៨ដង ច្រើនជាងមុន នឹងត្រូវទទូលរងនូវរលកកម្តៅ​ខ្លាំងក្លាបើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០០០។ ចំនួនកុមារ ៣ដង ច្រើន​ជាងមុននឹងទទួលរងជំនន់ទឹកភ្លៀងខ្លាំងក្លា និងជិត ២ដង ច្រើនជាងមុន​នឹងទទួលរង​អគ្គីភ័យ​ខ្លាំងដែលមិនអាចគ្រប់គ្រងបាន។

ការពិចារណាអំពីការប្រែប្រួលអាកាសធាតុទាំងនេះលើកុមារនឹង​អាស្រ័យលើកត្តាជាច្រើន ៖ អាយុ​នៃកុមារដែលរងផលប៉ះពាល់ សុខភាពពួកគេ ស្ថានភាព​សង្គមសេដ្ឋកិច្ច និងការ​អាច​ទទួល​បានធនធានរបស់ពួកគេ។  កុមារ​ដែលអាចទទួលបានជម្រកដែលស៊ូនឹង​ការប្រែ​ប្រួល​អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធនៃការឲ្យត្រជាក់ ការព្យាបាលសុខភាព ការអប់រំ និង​ទឹក​ស្អាត នឹងទទួលបានលក្ខខណ្ឌអនុគ្រោះសម្រាប់ការរស់រានមានជីវិតពីការប៉ះទង្គិចពីអាកាសធាតុអាក្រក់ ជាង​កុមារ​ដទៃៗ ទៀត។

យោងតាមសេចក្តីសន្និដ្ឋាន បានឲ្យដឹងថា តំបន់អាហ្វ្រិកអនុសាហារ៉ា និងអាស៊ីខាងត្បូង នឹង​មាន​ក្មេង​ច្រើន​​​បំផុត​នៅក្នុងទសវត្សឆ្នាំ២០៥០។ ប៉ុន្តែប្រជាជនតំបន់ទាំងនេះនឹងត្រូវចាស់ដូច​ជា​​នៅគ្រប់​តំបន់​នៅលើពិភពលោកដែរ។

នៅទ្វីបអាហ្វ្រិក អត្រាកុមារនៅក្នុងចំណោមប្រជាជនទូទៅនឹងនៅតែខ្ពស់ ប៉ុន្តែគឺវានៅត្រឹម ៤០% ប្រៀបធៀបនឹង ៥០% នៅឆ្នាំ២០០០។ នៅអាស៊ីខាងកើត និងអឺរ៉ុបខាងលិច អត្រាកុមារ​នឹងត្រូវស្ថិតនៅក្រោម ១៧% នៅខណៈពេលដែលកុមារមានចំនួន ២៩% និង ២០% នៃចំនួន​ប្រជាជន​សរុប នៅក្នុងទសវត្សឆ្នាំ២០០០។

ការវិវត្តខាងប្រជាសាស្រ្តនេះ បង្កនូវការប្រឈមជាច្រើនសម្រាប់ប្រទេសនានា ដែលនឹង​ត្រូវ​រង​សំពាធ​​ដើម្បីពង្រីកការផ្តល់សេវាដែលសំដៅឆ្លើយតបនឹងតម្រូវការនៃចំនួន​ប្រជាជនជា​កុមារ​ដែល​កាន់តែមានសារសំខាន់ឡើងៗ ទល់នឹងប្រជាជនដែលមានវ័យចំណាស់។

ទទ្ទឹមគ្នាដែរ របាយការណ៍ទទួលស្គាល់ថា បច្ចេកវិជ្ជាបង្កើតថ្មី មានជាអាទិ៍ បញ្ញាញ្ញាណ​សប្ប​និមិត្ត បានសន្យានាំមកនូវការរីកចម្រើនផង និងភាពគ្រោះថ្នាក់ផង​សម្រាប់កុមារ ក្នុងពេលជា​មួយ​គ្នា។

Daily Program

Livesteam thumbnail