យោងតាមអង្កការសហប្រជាជាតិ តម្លៃខូចខាតពិតប្រាកដ គឺ១០ដង ខ្ពស់ជាងការ រំពឹងទុក

ការវាយតម្លៃសព្វថ្ងៃបង្ហាញថា ឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោកនៃគ្រោះមហន្តរាយធម្មជាតិ មានដូចជា ការរញ្ជួយដី ការបាក់ដី និងទឹកជំនន់ បានកើនឡើងដល់ ២០០ ពាន់លានដុល្លារ ក្នុង​មួយឆ្នាំ។

លោកស្រីជេនទី គៀ វូដ ប្រធានការិយាល័យកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ​នៃអង្គការសហប្រជាជាតិ បានថ្លែងថា ៖ “តួលេខនេះគ្រាន់តែបង្ហាញនូវចំណែក​​មួយ​នៃ​តម្លៃ​ខូច​ខាតពិតប្រាកដប៉ុណ្ណោះ”។ លោកស្រី​បានបន្ថែមថា តម្លៃខូចខាតពិតប្រាកដគឺជិត ២៣០០ ពាន់លានដុល្លារ។ លោកស្រី​ព្រមានថា ពិភពលោក ដែលកំពុងមើលស្រាល និងចាត់វិធាន​ការ​ជាប្រព័ន្ធមិនបានគ្រប់គ្រាន់ នឹងទទួលឥទ្ធិពលនៃគ្រោះមហន្តរាយលើការរីកចម្រើននៃ​ការ​អភិវឌ្ឍន៍ដោយចីរភាព។​

លោកស្រីគៀ វូដ បានថ្លែងថា ៖ “ព្រឹត្តិការណ៍ទាំងនេះនឹងប៉ះពាល់ដល់យើងទាំងអស់គ្នា។” ថ្លៃ​បាត់បង់ពីបាតុភូតឧតុនិយមហួសហេតុមិនវាស់វែងតែលើហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត​នោះទេ ប៉ុន្តែក៏ត្រូវវាស់វែងលើផលប៉ះពាល់លើសុខភាពប៉ុន្មានឆ្នាំទៅមុខ ការអប់រំ និងការ​បាត់បង់​​ឱកាស​ល្អៗ ក្នុងជីវិតផងដែរ។

ការព្យាបាលលើសុខភាព ការអប់រំ និងការងារ កាន់តែរងផលមហន្តរាយដោយសារស្ថានភាព​គ្រោះថ្នាក់ភ្លាមៗ។ នេះគឺជាអ្វីដែលបង្កការកើនឡើងនៃបំណុលជាតិ និង​ការធ្វើឲ្យយឺតយ៉ាវ​នៃ​ការចាប់ផ្តើមជីវិតថ្មីឡើងវិញ ជាពិសេសសម្រាប់ប្រទេសដែលកំពុងរងគ្រោះរួចហើយ។

លោកស្រីគៀ វូដ បានបន្ថែមថា ទាំងអស់នេះក៏ចូលរួមចំណែកធ្វើឲ្យការឆ្លើយតបខាងមនុស្ស ធម៌លែងអាចទ្រាំទ្ររួច នៅពេល​ដែលប្រជាជាជាតិនានាប្រឈមមុខនឹង​ការប៉ះពាល់ខាង អាកាសធាតុកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។

យោងតាមការិយាល័យនៃអង្គការសហប្រជាជាតិខាងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​ធម្មជាតិ បានឲ្យដឹងថា ការបាត់បង់ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងមហន្តរាយធម្មជាតិបាន​កើនទ្វេនៅអំឡុងពីរទសវត្សចុងក្រោយនេះ។

របាយការណ៍ថ្មីនៃទីភ្នាក់ងារនេះបានពិពណ៌នាអំពីរបៀបដែលសហគមន៍អន្តរជាតិ អាច​សហប្រតិបត្តិការគ្នាដើម្បីធ្វើឲ្យសម្រេចបាននូវការវិនិយោគដែលមានចីរភាពដើម្បីពង្រឹង​ភាព ធន់ទៅនឹងគ្រោះមហន្តរាយនាពេលអនាគត និងសម្រាលសំពាធលើហិរញ្ញវត្ថុសាធារណៈ។

លោកស្រីគៀ វូដ បានបញ្ជាក់ថា ភាគច្រើននៃការខូចខាតដែលបង្កឡើងដោយព្រឹត្តិការណ៍ អាកាសធាតុ គឺមិនអាចជៀសផុតបាន។

តម្លៃបាត់បងដ៏ខ្ពស់ដែលមានចង់ភ្ជាប់នឹងព្រឹត្តិការណ៍អាកាសធាតុហួសហេតុ និងបំណុល​ដែល​វាបង្កឡើង បានជះឥទ្ធិពលដែលមិនអាចប៉ាន់ស្មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ និង ប្រជាជនដែលងាយរងគ្រោះ។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងផងដែរថា របាយការណ៍នៃការិយាល័យកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៃអង្គការសហប្រជា​ជាតិ បង្ហាញនូវការបាត់បង់ហួសហេតុ ដែលបង្កឡើងដោយមហន្តរាយធម្មជាតិសព្វថ្ងៃ ដែល​វាបានវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះជនងាយរងគ្រោះ ហើយក៏បង្ហាញថា ប្រសិនបើ​ស្ថានភាព​​​វិវត្តដូចសព្វ​ថ្ងៃ តម្លៃបាត់បង់នឹងបន្តកើនឡើងស្របពេលដែលវិបត្តិអាកាសធាតុកាន់​តែ​ធ្ងន់ធ្ងរ​​ផងដែរ។

 

Daily Program

Livesteam thumbnail