មជ្ឈមណ្ឌល ACCB បង្កាត់កូនអណ្តើកក្អែកថ្មីបានចំនួនពីរក្បាល
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នូវចំនួនប្រជាសាស្ត្រកូនអណ្តើកក្អែកដែលទើបតែញាស់ថ្មី ចំនួនពីរក្បាលបន្ថែមទៀតរបស់ពួកយើងនៅក្នុងឆ្នាំនេះ។
កូនអណ្តើកចំនួនពីរក្បាលស្តាប់ទៅប្រហែលជាវាមិនច្រើននោះទេ ជាពិសេសបើប្រៀបធៀបទៅនឹងកម្មវិធីបង្កាត់ពូជមួយចំនួនផ្សេងទៀតរបស់ពួកយើងក៏ពិតមែន ប៉ុន្តែវាពិតជាជោគជ័យសម្រាប់ពួកយើងនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នេះ។ នេះទើបតែជាលើកទីពីរទេ ដែលពួកយើងអាចបង្កាត់ពូជអណ្តើកក្អែកបានដោយជោគជ័យ បន្ទាប់ពីមានកូនអណ្តើកប្រភេទនេះញាស់ចំនួន២ក្បាលនៅក្នុងឆ្នាំ២០២៤ ដែលឥឡូវនេះស្ថិននៅក្រោមការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនៅឡើយ។
អណ្តើកក្អែកគឺជាប្រភេទរងគ្រោះជិតផុតពូជ ហើយនាពេលបច្ចុប្បន្ននេះត្រូវបានរក្សាទុកចំនួនប្រជាសាស្ត្រតិចតួចប៉ុណ្ណោះនៅជុំវិញពិភពលោកសម្រាប់អភិរក្សបង្កាត់ពូជ ហើយមានមជ្ឈមណ្ឌល ACCB គឺជាមជ្ឈមណ្ឌលតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលធ្វើការទៅលើប្រភេទសត្វអណ្តើកនេះ។ ការដែលកម្មវិធីនេះទទួលបានជោគជ័យជាបន្តបន្ទាប់ ធ្វើឱ្យ ACCB មានក្តីសង្ឃឹមសម្រាប់អនាគតនៃប្រភេទដ៏ស្រស់ស្អាតនេះ៕

Daily Program
