ភ្លើងឆេះដ៏អាក្រក់បំផុតនៅលើកោះហាវ៉ៃ ធ្វើឲ្យមនុស្សជាង ៥០នាក់ស្លាប់
លោកចូ ហ្គ្រីន អភិបាលរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា តុល្យាការនៃជនរង់គ្រោះអាចនឹងកើនឡើងខ្លាំងលើសពី ៦០នាក់។ លោកបានបញ្ជាក់ដែរថា នៅលើកោះ មួយអ៊ី ទីក្រុងឡាហៃណា ដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រហាវ៉ៃ នៅសតវត្សទី១៩ ទទួលរងការបំផ្លាញរហូតដល់ ៨០%។
នេះជាមហន្តរាយធម្មជាតិដ៏ធំបំផុតជាប្រវត្តិសាស្រ្តនៃកោះហាវ៉ៃ។ មនុស្សយ៉ាងហោចណាស់ ៥៥នាក់ បានស្លាប់ នៅក្នុងអគ្គីភ័យដ៏បំផ្លិចបំផ្លាញដែលស្ទើតែបំផ្លាញទាំងស្រុងទីក្រុងទេសចរណ៍នៃរដ្ឋរបស់អាម៉េរិកមួយនេះដែលតុល្យការនៃការខូចចាតនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។
បើយោងតាមអាជ្ញាធរតំបន់នៃកោះមួយអ៊ី បានឲ្យដឹងថា អគ្គីភ័យបានធ្វើឲ្យមនុស្ស ៥៥នាក់ស្លាប់ កាលពីថ្ងៃទី១០ សីហា។ អាជ្ញាធរបានបន្ថែមថា អ្នកពន្លត់អគ្គីភ័យបានតស៊ូប្រយុទ្ធជាមួយភ្លើងនៅក្នុងទីក្រុងទេសចរណ៍ ឡាហៃណា ដែលត្រូវបានបំផ្លិចបំផ្លាញ។ ប្រជាជនរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍ត្រូវបានជម្លៀសចេញពីតំបន់មហន្តរាយ។ តុល្យការអាចនឹងមានជនរង់គ្រោះស្លាប់លើសពី៦០នាក់។ អភិបាលរដ្ឋហាវ៉ៃ លោកចូ ហ្គ្រីន បានបញ្ជាក់ថា កោះមួយអ៊ី និងទីក្រុងឡាហៃណា ដែលជាអតីតរាជធានីនៃរាជាណាចក្រហាវ៉ៃ នៅសតវត្សទី១៩ ត្រូវបានបំផ្លាញអស់ ៨០%។
រូបភាពដែលគួរឲ្យភ្ញាក់ផ្អើលដែលថតពីលើអាកាសនៃទីក្រុងឡាហៃណា កាលពីថ្ងៃទី១០ សីហា បានបង្ហាញឲ្យឃើញនូវអគាររាប់ពាន់ខ្នងត្រូវបានឆេះខ្លោចទាំងស្រុងនៅជិតមាត់សមុទ្រ។ គ្មានអគារណាអាចរួចខ្លួនទេ ទីតាំងអគារគ្មានអ្វីនៅសល់ក្រៅពីគំនរផេះ។
អភិបាលរដ្ឋហាវ៉ៃ បានអះអាងថា ៖ “នេះគឺជាមហន្តរាយធម្មជាតិដ៏ធំបំផុតនៃប្រវត្តិសាស្រ្តកោះហាវ៉ៃ។ លោកអភិបាលរដ្ឋបានពន្យល់ថា ៖ “នៅឆ្នាំ១៩៦០ យើងមានអ្នកស្លាប់ ៦១នាក់ នៅពេលមានរលកយក្សស៊ូណាមី ពន្លិចកោះធំ”។ អគ្គីភ័យដ៏បំផ្លិចបំផ្លាញនៅហាវ៉ៃ កើតមានឡើងនៅចំកណ្តាលរដូវក្តៅ ដែលត្រូវបានកត់សម្គាល់ថា មានបាតុភូតឧតុនិយមខ្លាំងក្លាបំផុតដែលកើតឡើងជាបន្តបន្ទាប់ និងគ្រប់ទីកន្លែងលើភពផែនដី។
លោកប្រាដុន វីលស៊ុន ដែលជាភ្ញៀវទេសចរណ៍មួយរូប បានរៀបរាប់ថា ៖ “ព្រឹត្តិការណ៍ប្រៀបបាននឹងតំបន់សង្រ្គាមនៅទីនោះ។ ប្រាកដណាស់ វាប្រៀបបាននឹងមាននរណាម្នាក់ជិះយន្តហោះមកទម្លាក់គ្រាប់បែកលើទីក្រុងទាំងមូល។ អ្វីៗ ទាំងអស់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងឆេះខ្លោច”។
ភ្លើងត្រូវបានធ្វើឲ្យរឹតតែធ្ងន់ធ្ងរដោយខ្យល់បក់បោកខ្លាំង ពីកម្លាំងនៃព្យុះដូរា ដែលកំពុងកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វីក។ ភ្លើងបានរីកសាយភាពយ៉ាងរហ័ស ប្រជាជនបាត់រត់ចេញ។ បើយោងតាមឆ្មាំសមុទ្រ អ្នកខ្លះ បានទម្លាក់ខ្លួនទៅក្នុងសមុទ្រដើម្បីគេចចេញពីអណ្តាតភ្លើង។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បាយដិន បានចុះហត្ថលេខាលើសេចក្តីប្រកាស អំពីមហន្តរាយធម្មជាតិ ដែលនឹងអាចឲ្យផ្តល់ជំនួយពីសហព័ន្ធដ៏សំខាន់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការជួយសង្រ្គោះ ផ្តល់ទីជម្រកបន្ទាន់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្ថាបនាឡើងវិញ។ ប៉ុន្តែ លោកស្រី កេកូអា ឡេនស្វ៉ត ប្រជាជននៅទីក្រុង ឡាហៃណា បានទទូចថា ៖ “យើងព្យាយាមសង្គ្រោះជីវិត លោកស្រីមានអារម្មណ៍ថា យើងមិនបានទទួលជំនួយដែលយើងត្រូវការនោះទេ”។ លោកស្រីបានបន្ថែមថា ៖ “យើងនៅតែមើលឃើញសាកសពអណ្តែតនៅក្នុងទឹក និងនៅលើទំនប់”។
លោកអាចា គៀសៃ មន្រ្តីឆ្មាំសមុទ្រអាម៉េរិក បានរៀបរាប់ថា ៖ “មនុស្សជាង ១០០នាក់ បានលោតចូលទៅក្នុងទឹកដើម្បីគេចចេញពីអណ្តាតភ្លើង។