នៅប្រទេសកេនយ៉ា ពីកសិដ្ឋានគ្រួសារទៅកាន់បច្ចេកវិទ្យាអាកាសធាតុ
នៅប្រទេសកេនយ៉ា កសិកម្មប្រើប្រាស់កម្លាំងពលកម្មរហូតដល់ ៧៥% នៃប្រជាជន។ ប៉ុន្តែ មធ្យោបាយនៃការទ្រទ្រង់ជីវិតរបស់កសិករត្រូវបានទទួលការគំរាមកំហែងដោយការវិវត្តិនៃ អាកាសធាតុ និងការបាត់បង់ដីធ្លីដែលអាចផលិតផល។ នេះគឺជាបាតុភូតដែលប៉ះពាល់ដល់សំណុំទាំងមូលនៃប្រជាជនអាហ្រ៊ិក។
នៅខណៈដែលគ្រោះរាំងស្ងួត និងរលកនៃបាតុភូតឧតុនិយមហួសហេតុ បានកើតឡើងញឹកញាប់ និងមានវិសាលភាពនៅក្នុងប្រទេសអាហ្វ្រ៊ិកខាងកើតនេះ លោកស្រីម៉ាយ៉ាន ហ្ស៊ីចានហ្គា ដែលជាសមាជិកនៃគម្រោងមួយដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីជួយកសិករកេនយ៉ា បានវាយតម្លៃថា ការបង្កើតថ្មីគឺមានសារសំខាន់សម្រាប់ពង្រឹងភាពធន់នៅក្នុងសហគមន៍កសិកម្មកេនយ៉ា។
មុនថ្ងៃនៃទិវាអន្តរជាតិនៃថាមពលស្អាត លោកស្រីម៉ាយ៉ាន ហ្ស៊ីចានហ្គា បានលើកឡើងអំពីហេតុផលនៅក្នុងវិស័យកសិកម្មដែលគ្របដណ្តប់លើជីវិតមនុស្សភាគច្រើន ដែលលោកស្រីអាចផ្តល់ឲ្យកសិករនូវព័ត៌មានដ៏មានតម្លៃអំពីសុខភាពដី ដំណាំ ព្រមទាំងលក្ខខណ្ឌអាកាសធាតុ ដោយសារការប្រើប្រាស់នៃផ្ទាំងស្រូបពន្លឺព្រះអាទិត្យ និងទិន្នន័យពីផ្កាយរណបដែលបកស្រាយដោយបញ្ញាញ្ញាណសិប្បនិមិត្ត។
លោកស្រីម៉ាយ៉ាន ហ្ស៊ីចានហ្គា បានធំធាត់ឡើងនៅក្នុងបរិស្ថានកសិកម្ម។ ឪពុកម្តាយរបស់លោកស្រីគឺជាកសិករ។ លោកស្រីបានឃើញមានទិន្នផលជាច្រើន ប៉ុន្តែនៅពេលការប្រែប្រួលអាកាសធាតុបានចាប់ផ្តើម យើងលែងអាចនឹងយល់ថា អ្វីអាចនឹងកើតមានឡើង។ ដូចដែលប្រភពនៃចំណូលរបស់យើង គឺជាកសិកម្ម ការប្រមូលផលដ៏អាក្រក់នឹងជះឥទ្ធិពលផ្ទាល់លើគុណភាពជីវិត និងមានន័យថា យើងមិនអាចទៅសាលារៀនទេ។
ជានិច្ចកាល លោកស្រីម៉ាយ៉ាន ហ្ស៊ីចានហ្គា បានចង់ស្នើនូវដំណោះស្រាយសម្រាប់ឪពុកម្តាយរបស់លោកស្រី និងគ្រួសារកសិករដទៃៗទៀត។ ហើយនេះជាអ្វីដែលផ្តល់គំនិតដល់លោកស្រីឲ្យបង្កើតសហគ្រាសផ្ទាល់ខ្លួន និងប្រមូលផ្តុំនូវមនុស្សទាំងឡាយដែលចែករំលែកនូវគំនិតដូចៗ គ្នាដើម្បីបង្កើតនូវដំណោះស្រាយមួយចំនួនដើម្បីគំាទ្រដល់កសិករតូចតាច។
ហ្គ្រ៊ីនណូវ៉េស្យិន អាហ្វ្រ៊ិកខា (Greenovations Africa) គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្កការសហប្រជាជាតិដែលពឹងផ្អែកលើសហគ្រិនដូចជារូបលោកស្រី ដែលជាដំណាក់កាលដ៏មានសារសំខាន់បំផុតនៃដំណើរការ។ ពួកគេបានជឿជាក់លើសហគ្រាសដែលមានទំហំតូចៗ និងផ្តល់ឲ្យសហគ្រាសទាំងនោះនូវការបណ្តុះបណ្តាលព្រមទាំងដើមទុននៃការចាប់ផ្តើមដើម្បីជួយឲ្យពួកគេអភិវឌ្ឍខ្លួន។
នៅទ្វីបអាហ្រ្វ៊ិក សហគមន៍នានាត្រូវបានបុរសជាអ្នកគ្រប់គ្រងខ្លាំង។ ការចូលរួមនៅក្នុងវិស័យនេះ ដែលគ្រប់គ្រងដោយបុរសៗ គឺជាស្ថានភាពពិបាកមួយ។ នេះគឺពិបាកជាមួយនឹងឧបសគ្គផ្ទាល់ខ្លួនផងដែរ។ មនុស្សមនុស្សចូលចិត្តធ្វើការងារ សហការណ៍ជាមួយបុរសៗ ជាង។
អ្វីដែលជួយលោកស្រីបានពិតប្រាកដ គឺការអត់ធ្មត់ ព្រមទាំងការបណ្តុះបណ្តាល និងការបង្ហាញជាក់ស្តែង ដើម្បីពន្យល់អំពីអ្វីដែលយើងកំពុងធ្វើ និងបញ្ជាក់ថា យើងមានចំណេះដឹងក្នុងអ្វីដែលយើងកំពុងអនុវត្ត។ យើងមិនអាចបោះបង់បានទេ។ យើងត្រូវតែសហការជាមួយមនុស្សដែលគេជួបប្រទះ ហើយជាមួយនឹងពេលវេលា ចុងក្រោយ វានឹងដំណើរការបានជោគជ័យ។
វាក៏មានសារសំខាន់ផងដែរនឹងទុកនៅក្នុងគំនិតនូវហេតុផលដែលជំរុញឲ្យយើងចាប់ផ្តើម។លោកស្រី ក៏គិតដល់កូនៗរាប់លាននាក់ដែលឪពុកម្តាយរបស់ពួកគេជាកសិករ ហើយអនាគតរបស់កូនៗទាំងនោះ អាចនឹងត្រូវប៉ះពាល់ ប្រសិនបើឪពុកម្តាយរបស់ពួកគេមិនមានចំណូលថេរទេនោះ។