ទឹកជំនន់នៅអាស៊ីអាគ្នេយ៍ មនុស្សច្រើនជាង ២៥០នាក់ បានស្លាប់ នៅប្រទេសថៃ និង​នៅឥណ្ឌូនេស៊ី

តុល្យការនៃទឹកជំនន់ដែលបានវាយប្រហារអាស៊ីអាគ្នេយ៍​ មានទម្ងន់ធ្ងន់ដ៏សម្បើម​គិតមកត្រឹម​ចុងខែវិច្ឆិកា ដែលមានមនុស្សយ៉ាងហោចណាស់ ១៤៥នាក់បានស្លាប់នៅប្រទេសថៃ និង ១១១​នាក់ ស្លាប់នៅឥណ្ឌូនេស៊ី។

នៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាម៉ាឡេស៊ី និងប្រទេសថៃ មានរូបភាពសឹងតែដូចគ្នានៃទីក្រុង​ទាំង​​ឡាយ​ដែល​រងការ​ជន់​លិច ប្រជាជនជាប់នៅក្នុងទឹក និងការបាក់ដីដែលបង្កឡើងដោយ​ទឹក​ជំនន់​បុក ហើយបានកើតឡើងជាច្រើនថ្ងៃមកហើយ។

នៅប្រទេសថ្ងៃ លោកស៊ីរីពុង អង់កាសាគុលគីយ៉ាត អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងថា ចំនួន​សរុបនៃអ្នកស្លាប់​នៅក្នុងខេត្តនានានៅភាគខាងត្បូង បានឡើងដល់ ១៤៥នាក់។ លោក​បញ្ជាក់​ថា មនុស្សច្រើនជាង ១០០នាក់ បានបាត់បង់ជីវិត​នៅក្នុងខេត្តសុងក្លាតែមួយ។

អ្នកតំណាងមន្ទីរពេទ្យក្នុងតំបន់ បានថ្លែងថា ភាគខាងត្បូងថៃគឺជាតំបន់ដែលរងផលប៉ះពាល់​ខ្លាំង​បំផុត។ ទឹកជំនន់បានបង្ខំឲ្យប្រជាជន​នៅខេត្តហាតយ៉ៃ តោងឡើងដំបូលដោយរង់ចាំការ​ជួយ​សង្រ្គោះ។ មនុស្សច្រើនជាង ១០០នាក់ បានស្លាប់នៅក្នុងខេត្តសុងក្លាតែមួយ ដែលកន្លែង​ដាក់​សាកសពចម្បងបានទទួល​សាកសពជនរងគ្រោះពីទឹកជំនន់នៅក្នុងភាពខាងត្បូង បាន​ជន់ជោរ​ពេញ។

អ្នកទទួលខុសត្រូវនៃទីកន្លែងទទួលសាកសព​ លោកចាន បាននិយាយថា ៖ “កន្លែងទទួល​សាកសព​​បានផ្ទុកហួសសមត្ថភាពហើយ យើងត្រូវការកន្លែងបន្ថែមទៀត”។

ចំណែកនៅប្រទេសឥណ្ឌូនេស៊ី នៅលើកោះស៊ូម៉ាត្រា ភាគខាងលិច យោងតាមតុល្យការថ្មី បាន​ឲ្យដឹងថា ទឹកជំនន់ និងការបាក់​ដី បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១១១នាក់ បាន​ស្លាប់ និងមនុស្សច្រើនជាង ១០០នាក់​បានបាត់ខ្លួន។ លោកហ្វ៊ែរី វ៉ាលីនទូកាន អ្នកនាំពាក្យ​ប៉ូលីសនៅ​កោះស៊ូម៉ាត្រា ភាគខាងជើង បានប្រាប់ថា ៖ “អាទិភាពរបស់យើងស្ថិតនៅលើ​ការ​ជម្លៀស​​ប្រជាជន និងជួយពួកគេ។ យើងសង្ឃឹមថា អាកាសធាតុនឹងល្អប្រសើរឡើងវិញ​ដើម្បី​អាច​​ហោះ​ឧទ្ធម្ភាគចក្រទៅកាន់ទីតាំង​ជនរងគ្រោះនៅខណៈច្រកចូលតាមផ្លូវជាច្រើនត្រូវ​បាន​កាត់​ផ្តាច់។

ប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍​ត្រូវរងគ្រោះដោយទឹកជំនន់ និងការបាក់ដីនៅក្នុងអំឡុងរដូវភ្លៀង។ ហើយភ្លៀងមូសុងដែលត្រូវធ្វើឲ្យធ្ងន់ធ្ងរបន្ថែមដោយ​ព្យុះត្រូពិចបានវាយប្រហារលើតំបន់នេះ។ ការប្រែប្រួលអាកាសធាតុបានបង្កើនវិសាលភាព​នៃព្យុះ និងនាំមកជាមួយនូវភ្លៀង​ដែលច្រើនហួសប្រមាណ ទឹកជំនន់រហ័សកើតឡើងភ្លាមៗ និង​ខ្យល់​កន្រ្តាក់ដែលកាន់តែខ្លាំងក្លាផងដែរ។

អាកាសធាតុដែលកាន់តែក្តៅក៏បណ្តាលឲ្យមានសំណើមខ្លាំងដែរ និង​បង្កឲ្យមាន​ការ​ធ្លាក់​ភ្លៀង​​ជាប់បន្តកន្ទុយគ្នា និងខ្លាំងក្លា នៅខណៈដែលសមុទ្រដែលកាន់តែក្តៅ​អាចពង្រីក​អំណាច​នៃ​ប្រព័ន្ធព្យុះទៀត។

លោកស្រីអ៊ូលី អាកតា ស៊ីយ៉ាគៀន គឺជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលឥណ្ឌូនេស៊ីនៃការការពារ​បរិស្ថាន WALHI និងការអភិវឌ្ឍន៍ហួសហេតុ និងមានឯកទេសខាងទឹកជំនន់ និងការបាក់ដី។  លោកស្រីអ៊ូលី អាកតា ស៊ីយ៉ាគៀន បានព្យាករថា ៖ “ប្រសិនបើគម្របព្រៃឈើនៅតែបន្តថយ​ចុះ និងត្រូវបានជំនួសដោយចំការដូងប្រេង ដំណាំឯកវប្បកម្ម ការរុករករ៉ែ និង​សកម្មភាព​រំខាន​ដទៃៗ​ទៀត ប្រព័ន្ធបរិស្ថានរបស់យើង នឹងបាប់បង់សមត្ថភាពដើម្បីធ្វើការសម្រប​សម្រួល​លើ​ប្រព័ន្ធ​វដ្តិ​នៃទឹកហើយ។”

ចំណែកនៅប្រទេសម៉ាឡេស៊ី ទឹកជំនន់​បានពន្លិចតំបន់ដ៏ធំធេងនៅភាគខាងជើងរដ្ឋពេលីស និង​បានធ្វើឲ្យមនុស្សពីរនាក់ស្លាប់ផងដែរ។

 

Daily Program

Livesteam thumbnail