ការព្យាករណ៍ ពលរដ្ឋកម្ពុជា៤៤ភាគរយ នៅលីវ លែងលះ

ទិន្នន័យពីអង្គការសហប្រជាជាតិបានឱ្យដឹងថា ៤៤% នៃប្រជាជនកម្ពុជា គឺជាអ្នកដែលមិនទាន់រៀបការ លែងលះ បែកបាក់គ្នា ឬមេម៉ាយ/ពោះម៉ាយ។

នៅក្នុងតំបន់ ហ្វីលីពីននាំមុខគេដែលមានភាគរយអ្នកនៅលីវខ្ពស់ជាងគេគឺ ៤៩% តាមពីក្រោយយ៉ាងប្រកៀកដោយប្រទេសព្រុយណេ ៤៤,៩% ម៉ាឡេស៊ី ៤៤,៦៨% និងកម្ពុជា ៤៤,៦០%។

ប្រទេសផ្សេងទៀតដែលមានចំនួនអ្នកនៅលីវគួរឱ្យកត់សម្គាល់ រួមមាន ប្រទេសមីយ៉ាន់ម៉ា ២៩% ថៃ ២៣% និងឥណ្ឌូនេស៊ី ២២%។

ចំណែកឯប្រទេសសិង្ហបុរីបង្ហាញពីសមាមាត្រអ្នកនៅលីវតិចជាងមុនគឺ ២០% តាមពីក្រោយដោយឡាវ (១៧%) វៀតណាម (១៦%) និងទីម័រឡេស្តេ ដែលស្ថិតនៅកម្រិតទាបជាងគេគឺ ១៣%។

ទិន្នន័យនេះបានបង្ហាញឱ្យឃើញពីភាពចម្រុះនៃចំនួនអ្នកនៅលីវនៅទូទាំងអាស៊ីអាគ្នេយ៍ និងបញ្ជាក់ពីនិន្នាការសង្គមដែលទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ និងទំនាក់ទំនងនៅក្នុងតំបន់។

តាមរយៈការប្រមូលទិន្នន័យចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០២១ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការតាមដានស្ថានភាពអាពាហ៍ពិពាហ៍ បានផ្ដល់នូវការយល់ដឹងដ៏មានតម្លៃអំពីសក្ដានុពលប្រជាសាស្ត្រសកល និងក្នុងតំបន់ ដោយបង្ហាញពីរបៀបដែលកត្តាវប្បធម៌ សង្គម និងសេដ្ឋកិច្ចជះឥទ្ធិពលដល់អត្រានៃអ្នកនៅលីវ៕

 

Daily Program

Livesteam thumbnail