អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣ តាមលូកា ១០,៣៨-៤២អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
ជម្រាបសួរបងប្អូនជាទីស្រលាញ់ថ្ងៃនេះខ្ញុំចែកព្រះបន្ទូលដំណឹងល្អដែលយើងស្ដាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះសហគមន៍ធ្វើបុណ្យគោរពសន្តីម៉ាថា។ សន្តីម៉ាថា ដែលមានប្អូនស្រីជាម៉ារី នឹងមួយទៀតជាម៉ាសា។ក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូបានយាងទៅផ្ទះរបស់សន្តីម៉ាថា ហើយនាងម៉ាថាបានទទួលព្រះយេស៊ូយ៉ាងរាក់ទាក់ហើយនៅពេលនោះព្រះយេស៊ូបានរវល់រៀបចំអ្វីៗជាច្រើនដើម្បីទទួលព្រះយេស៊ូហើយនាងម៉ារីបានអង្គុយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ ដូច្នេះលក្ខណៈទាំងពីរនាក់បងប្អូននេះគឺណែនាំឱ្យយើងទាំងគ្នាយល់អំពីរបៀបឬក៍កាយវិការ២យ៉ាងដែលយើងទទួលព្រះយេស៊ូនៅក្នុងលោកនេះ។ គឺទីមួយរបៀបដែលអ្នកទាំងពីរទទួលគឺដូចជានាងម៉ារីដែលអង្គុយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ ស្ដាប់ឬក៍សន្ទនា ឬក៍និយាយទួលអ្វីៗទៅព្រះយេស៊ូប៉ុន្តែអ្វីដែលសំខាន់គឺត្រូវស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដែលមានបន្ទូលណែនាំនឹងទី២ដូចនាងម៉ាថាដែលធ្វើបុណ្យនៅថ្ងៃនេះសម្រាប់នាងម៉ាថាដែលនាងបានរៀបចំអ្វីផ្សេងៗដើម្បីបម្រើព្រះអង្គ ដូច្នេះព្រះបន្ទូលនេះណែនាំអោយយើងសួរនៅក្នុងជីវិតរបស់យើង តើយើងទាំងអស់គ្នាទទួលព្រះយេស៊ូយ៉ាងដូចម្ដេច ប្រសិនបើយើងយកគម្រូនាងម៉ាថានឹងនាងម៉ារីក្នុងអត្ថបទនេះគឺទី១ណែនាំអោយយើងគិតថា របៀបដែលយើងទទួលព្រះអង្គគឺទីមួយយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គមានន័យថាក្នុងពេលដែលយើងអធិដ្ឋាន យើងមានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គមានន័យថាយើងសន្ទនា មួយទៀយគឺយើងរៀបរាប់អំពីជីវិតរបស់យើងឬក៍កោតសរសើរលើកតម្កើងព្រះអង្គ អរព្រះគុណព្រះអង្គ សព្វបែបយ៉ាងយើងមានទំនាក់ទំនងជាមួយព្រះអង្គនេះជារបៀបមួយដ៍ប្រសើរដូចព្រះយេស៊ូថាជារបៀបមួយដ៍ប្រសើរជាងគេគឺយើងស្ដាប់ព្រះបន្ទូលដោយសារព្រះបន្ទូលនេះមានអត្ថន័យដើម្បីជួយយើងទាំងអស់គ្នាមានកម្លាំង ដើម្បីរស់នៅតាមជំនឿរបស់យើងទៅមុខទៀតនឹងទី២ ទោះបីយើងមើលព្រះយេស៊ូមិនឃើញ ប៉ុន្តែយើងជួបបងប្អូនដែលរងទុក្ខលំបាកជារៀងរាល់ថ្ងៃនឹងព្រះយេស៊ូធ្លាប់មានព្រះបន្ទូល អ្នកណាប្រព្រឹត្តអំពើណាមួយដល់អ្នកតូចតាចម្នាក់ អ្នកនោះនឹងបានធ្វើចំពោះខ្ញុំដែរ ដូច្នេះណែនាំអោយយើងសួរខ្លួនឯងដែរក្នុងនាមយើងជាគ្រីស្តបរិស័ទ យើងយកចិត្តទុកដាក់ជួយបងប្អូនដែលរងទុក្ខលំបាក យើងបានសួរសុខទុក្ខអ្នកជម្ងឺ សួរសុខទុក្ខអ្នកដទៃដែលគេរងទុក្ខលំបាកសព្វថ្ងៃ តើយើងព្យាយាមស្រលាញ់បងប្អូនរបស់យើងព្រោះពេលណាយើងរស់នៅដោយធ្វើអំពើល្អចំពោះបងប្អូនដែលនៅជុំវិញដូចយើងបានធ្វើអំពើល្អជាមួយព្រះយេស៊ូដែរ ដូច្នេះព្រះបន្ទូលនេះជួយរំលឹកយើងមែនទែន យើងមើលព្រះអង្គមិនឃើញក៍ប៉ុន្តែយើងអាចទទួលព្រះអង្គដោយស្ដាប់ព្រះបន្ទូលក្នុងព្រះវិហារ ដោយអធិដ្ឋានរួមគ្នា ដោយអធិដ្ឋានម្នាក់ឯងនៅផ្ទះមានរបៀបជាច្រើននឹងទី២ដោយយើងជួយបងប្អូន ជួយបម្រើបងប្អូនឯទៀតៗដោយសេចក្ដីស្រលាញ់ នឹងសូមព្រះជាម្ចាស់ជួយបំភ្លឺនឹងណែនាំយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ អោយរស់នៅយកចិត្តទុកដាក់តាមឥរិយាបទទាំងពីរយ៉ាងនេះដើម្បីអោយយើងគាប់ព្រះហឬទ័យរបស់ព្រះជាម្ចាស់នឹងអាចទៅជាអ្នកដែលប្រកាសដំណឹងល្អដ៍ពិតប្រាកដ។ អាម៉ែន។