អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៤,២២-៣៣អត្ថាធិប្បាយដោយលោកឧបដ្ឋាក ជួរ ដាម៉ូ

ថ្ងៃនេះ ខ្ញុំមកធ្វើការបកស្រាយជាធម្មទេសនាសម្រាប់អាទិត្យទី១៩ ក្នុងរដូវធម្មតាឆ្នាំ«ក» ហើយ​​ថ្ងៃនេះ​អត្ថ​បទ​ព្រះ​គម្ពីរនិយាយអំពី ព្រះយេស៊ូដែលព្រះអង្គបានធ្វើដំណើរយាងលើទឹក។

ដូច្នេះ នៅពេល​ដែល​ព្រះអង្គជួបបណ្ដាជនរួចរាល់អស់ហើយ   ព្រះអង្គឱ្យគេត្រឡលប់ទៅកាន់កន្លែងរបស់គេរៀងៗ​ខ្លួន។ ព្រះអង្គក៍ឡើងទៅអធិដ្ឋានស្ងៀមស្ងាត់ម្នាក់ឯង។ ដូច្នេះសាវ័កផ្សេងៗទៀតចុះទូក ហើយ​ក៍ចេញ​ដំណើរទៅបាត់ទៅ ប៉ុន្តែនៅតាមផ្លូវមានខ្យល់បក់បោកទូកខ្លាំងធ្វើឱ្យទូកមានសភាពដូចជាមិននឹងនរ។ ដល់ពេលចាប់ផ្ដើមខ្យល់ស្ងប់ ព្រះយេស៊ូចាប់ផ្ដើមធ្វើដំណើរយាងនៅលើទឹកទៅ ប៉ុន្តែអ្វីដែល​សំខាន់គឺសាវ័កច្រឡំព្រះយេស៊ូថាជាខ្មោច។ គេនាំគ្នាភ័យខ្លាចជាខ្លាំង ប៉ុន្តែព្រះយេស៊ូបានប្រាប់គេថា «កុំឱ្យភ័យខ្លាចគឺព្រះអង្គទេ»។

ដូច្នេះតើអត្ថបទនេះមានខ្លឹមសារអីអត់ក្នុងជីវិតរបស់យើងជាគ្រីស្តបរិ​ស័ទសព្វថ្ងៃ?

យើងដឹងថាក្នុងជីវិតរបស់យើងសព្វថ្ងៃ ភាគច្រើនយើងនិយាយថា យើងជាគ្រីស្តបរិ​ស័ទ យើងដើរតាមព្រះយស៊ូ ប៉ុន្តែមានចំណុចណាខ្លះដែលប្រាប់ថា យើងដើរតាមព្រះយេស៊ូ? ចេះស្រលាញ់ ចេះអត់ឱនទោស ជឿលើព្រះជាម្ចាស់ អត់បានមកព្រះវិហារអធិដ្ឋាន? ប៉ុន្តែសុទ្ធតែជា​ចំណុចដែលលំបាកក្នុងជីវិតរបស់យើងមែនអត់? យើងរវល់ការងាររកស៊ីររបស់យើងអត់បាន​មក​ព្រះវិហារ។ ពេលខ្លះទៀត យើងអត់ចង់លើកលែងទោសឱ្យអ្នកដទៃ យើងអត់ចង់ស្រលាញ់អ្នកដទៃ ជាពិសេសអ្នកដែលធ្វើខុសជាមួយយើងខ្លាំង ធ្វើឱ្យយើងអត់ចង់ស្រលាញ់គេទេ។

ដូច្នេះនៅពេល​ដែល​យើងមិនចង់ស្រឡាញ់ នៅពេលដែលយើងមិនចង់លើកលែងទោស នៅពេលដែលយើងមិន​ចាប់​អារម្មណ៍មកព្រះវិហារដើម្បីស្ដាប់ព្រះបន្ទូល ដើម្បីទទួលព្រះកាយដែលជាកម្លាំងសម្រាប់ព្រ​លឹងវិញ្ញាណរបស់យើង។  នៅពេលដែល​យើងជួបព្រះយេស៊ូម្ដង យើងមានអារម្មណ៍ថា យើងភ័យខ្លាចនៅក្នុងជីវិតរបស់យើង ឧទាហរណ៍ យើងមិនដែលមកព្រះវិហារសោះ។ ពេលមកម្ដងហើយស្ដាប់ព្រះបន្ទូលដែលឱ្យយើងលើកលែងទោស យើងមានអារម្មណ៍ថាយើងពិបាកធ្វើ។ ដូច្នេះយើងចាប់ផ្ដើមភ័យខ្លាចដែរ។

ដូច្នេះដូចគ្នានៅក្នុងជីវិតជាសាវ័ករបស់ព្រះយេស៊ូក្នុងអត្ថបទនៅថ្ងៃនេះ ព្រះយេស៊ូរំលឹកយើង។ ថ្ងៃនេះព្រះអង្គប្រាប់ថា កុំឱ្យភ័យខ្លាច កុំឱ្យខ្លាច។ ដូច្នេះពេលខ្លះ យើងឃើញព្រះយេស៊ូ ពេលខ្លះយើងឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ យើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ ដូចជាពូថៅដំនៅលើក្បាលរបស់យើង ដោយសារយើងដឹងថា ព្រះបន្ទូលរបស់ព្រះអង្គ គឺវាខុសពីអ្វីដែលយើងចង់ធ្វើ ដែលយើងចង់ស្អប់ យើងចង់ខឹង យើងចង់មានភាពឯកជនផ្ទាល់ខ្លួន អត់ចង់មកព្រះវិហារ។ ដូច្នេះ នៅពេលយើងស្ដាប់ព្រះបន្ទូលដែលតម្រូវឱ្យយើងមកព្រះវិហារ គោរពព្រះជាម្ចាស់ ស្រលាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត ស្រលាញ់អ្នកដទៃឱ្យដូចស្រលាញ់ខ្លួនឯង លើកលែងទោស ហើយ(ជា)អ្វីទាំងអស់​(ហ្នឹង)ដូចជាពូថៅមួយដែលពុះចំក្បាលរបស់យើង។ ដល់ពេលជួបបែបនេះ តើអារម្មណ៍យើងយ៉ាងម៉េច គឺអារម្មណ៍​​រ​បស់យើង​ភ័យខ្លា​ច ហើយយើងទាំងអស់គ្នាមានបទពិសោធ មានអារម្មណ៍ថា តើធ្វើយ៉ាងម៉េច?​ ប៉ុន្តែព្រះយេស៊ូប្រាប់យើង ប្រសីនបើយើងទុកចិត្តលើព្រះអង្គ យើងបង្កើតទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ នោះយើងអាចយកឈ្នះចំណុចទាំងអស់នេះបាន។

ដូច្នេះនេះជាអ្វីដែលព្រះយេស៊ូអញ្ជើញយើងនៅក្នុងអាទិត្យនេះ ឱ្យបន្តកសាងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាមួយនឹងព្រះអង្គផ្ទាល់ មិនមែនគ្រាន់ទំនាក់ទំនងដែលមកព្រះវិហារដើម្បីស្ដាប់ព្រះបន្ទូល​និងសូត្រធម៍គ្រាន់តែចាំមាត់តែប៉ុណ្ណឹង ប៉ុន្តែអ្វីសំខាន់ទំនាក់ទំនងនៅក្នុងដួងចិត្តយើង។ តើខ្ញំស្រលាញ់ព្រះយេស៊ូពិតមែនឬអត់? តើខ្ញុំទុកចិត្តលើព្រះអង្គពិតមែនឬអត់? មិនមែនឃើញព្រះអង្គដូចឃើញខ្មោចនោះទេ ពេលព្រះអង្គប្រាប់យើងឱ្យធ្វើល្អយើងបែរជាភ័យ យើងខ្លាចដូចយើងបានឃើញខ្មោច។ ប៉ុន្តែការពិតដូចយើងនិយាយថា ដូចពេលយើងហូបគ្រាប់ស្លែងវាល្វីង ប៉ុន្តែពេលខ្លះវាជួយបញ្ចុះកម្ដៅ។ ​ដូច្នេះដូចគ្នាយើង​​ដឹងថាព្រះបន្ទូលពិបាកនឹងទទួល ប៉ុន្តែកាលណាយើងទទួលព្រះបន្ទូល នោះយើងនឹងរស់នៅជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងរស់នៅពេញលក្ខណៈជាមនុស្ស៕

Daily Program

Livesteam thumbnail