អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៧,១៤-២០អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
ជម្រាបសួរបងប្អូនជាទីស្រលាញ់ ថ្ងៃនេះខ្ញុំចែកសេចក្ដីអត្ថាធិប្បាយព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះដែលយើងស្ដាប់នៅថ្ងៃទី១២សីហា២០២៣ត្រូវនឹងអាទិត្យទី១៨រដូវធម្មតា។ ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះមានរៀបរាប់អំពីព្រះយេស៊ូដែលបានបណ្ដេញខ្មោចចេញពីក្មេងប្រុសឆ្កួតជ្រូកម្នាក់ហើយក្មេងនោះក៍បានជាសះស្បើយ ហើយក្រុមសាវ័កគេក៍ឆ្ងល់ហើយបានសួរព្រះយេស៊ូថា ហេតុអីបានជាគេមិនអាចដេញខ្មោចចេញពីគេនេះបានហើយព្រះយេស៊ូមានព្រះបន្ទូលថា មកពីអ្នករាល់គ្នា មានជំនឿតិចពេកហើយព្រះយេស៊ូថា ប្រសិនបើយើងចង់ដេញខ្មោចចេញពីពេលនេះគឺយើងត្រូវមានជំនឿរឹងមាំ ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ិនគ្រាប់ពូជដ៍ល្អិត អ្នករាល់គ្នាអាចបញ្ជាភ្នំឱ្យរើពីកន្លែងមួយទៅកន្លែងមួយទៀតបាន ដូច្នេះនេះជាអត្ថបទដំណឹងល្អមួយដែលណែនាំឱ្យរិះគិតអំពីជំនឿរបស់យើង យើងអាចសួរថាតើយើងមានជំនឿប៉ិនណាលើព្រះយេស៊ូ តើយើងមានជំនឿប៉ុណ្ណាលើព្រះជាម្ចាស់ អញ្ចឹងចង់ឱ្យខ្ញុំណែនាំនៅថ្ងៃនេះនឹងសូមឱ្យបងប្អូនរិះគិតដែរ តើយើងជឿថាព្រះយេស៊ូជាអ្នកណា ប្រសិនបើយើងជឿថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គពិតជាព្រះសង្គ្រោះរបស់យើង ព្រះអង្គពិតជាព្រះគ្រីស្តនោះជំនឿមានន័យថាណែនាំឱ្យយើងផ្ញើជីវិតរបស់យើងព្រះអង្គ អញ្ចឹងណែនាំឱ្យយើងគិតអំពីសំណួរទី២តើយើងសព្វថ្ងៃផ្ញើជីវិតទៅលើអ្នកណា តើយើងផ្ញើជីវិតទៅលើអ្វី យើងរស់នៅក្នុងសង្គមបច្ចុប្បន្នដែលមានអ្វីជាច្រើននៅក្នុងលោកនេះគឺមានការទាក់ទាញច្រើន មានបច្ចេកវិទ្យាថ្មីៗមានការប្រកួតប្រជែងនៅក្នុងសង្គមជាច្រើនដែរ ដូច្នេះឱ្យយើងសួរយើងផ្ញើជីវិតទៅលើអ្វី តើយើងផ្ញើជីវិតទៅលើទ្រព្យសម្បត្តិ តើយើងផ្ញើជីវិតទៅលើកិត្តិយសរបស់យើង តើយើងផ្ញើជីវិតទៅលើសមត្ថភាពរបស់ខ្លួនជាមនុស្សតែប៉ុណ្ណោះ អញ្ចឹងយើងអាចសួរថាជីវិតរបស់យើងស្ថិតនៅលើអ្នកណា ប្រសិនបើយើងមានជំនឿលើព្រះយេស៊ូ យើងនឹងផ្ញើជីវិតរបស់យើងទៅលើព្រះយេស៊ូដោយសារយើងដឹងហើយមនុស្សយើងមិនអាចសង្គ្រោះជីវិតរបស់យើងបានទេ ដូច្នេះចំណុចទី២ដែលខ្ញុំចង់ចែករំលែកនៅថ្ងៃនេះ ប្រសិនបើយើងមានជំនឿលើព្រះយេស៊ូពិតប្រាកដមែន គឺណែនាំឱ្យយើងទាំងអស់គ្នាព្យាយាមអធិដ្ឋាននឹងការអធិដ្ឋានដែលផុសមកពីជំនឿនេះជួយឱ្យយើងដេញសេចក្ដីអាក្រក់ជាច្រើន នៅក្នុងជីវិតរបស់យើងហើយយើងអាចជួយបងប្អូនឯទៀតៗរួចចេញពីសេចក្ដីអាក្រក់ដែរដែលព្រះយេស៊ូនៅថ្ងៃនេះដេញខ្មោចពីបុរសនោះក៍ប៉ុន្តែយើងជាព្រះសហគមន៍ យើងជាគ្រីស្តបរិស័ទក៍យើងអាចជួយឱ្យបងប្អូនយើងរួចពីទុក្ខលំបាកផ្សេងៗដែរ បានជាសព្វថ្ងៃព្រះសហគមន៍បានយកចិត្តទុកដាក់ជួយជម្ងឺផ្សេងៗនៅតាមកន្លែងនីមួយៗ ហើយអាចជួយណែនាំបងប្អូនខ្លះដែលជួបទុក្ខលំបាកនៅក្នុងចិត្តហើយគេបានទទួលអំណរពីព្រះយេស៊ូវិញដែរ ដូច្នេះពេលណាយើងមានជំនឿលើព្រះអង្គច្បាស់មានន័យថាយើងទាំងអស់គ្នាព្យាយាមអធិដ្ឋាននឹងទុកចិត្តលើព្រះអង្គហើយយើងអាចជួយបងប្អូនឯទៀតៗហើយជំនឿនេះជួយរំដោះជីវិតរបស់យើង នឹងចំណុចទី៣ពេលណាយើងជឿលើព្រះយេស៊ូយ៉ាងពិតប្រាកដមែនណែនាំឱ្យទាំងអស់គ្នាព្យាយាមរស់នៅ ដោយជំនឿរបស់យើងសម្រាប់បងប្អូនឯទៀតៗហើយយើងទាំងអស់គ្នានឹងទៅជាសាក្សីអំពីជំនឿរបស់យើងហើយចុងក្រោយគឺយើងទទួលជីវិតអសកល្បជានិច្ចដែលមកពីព្រះអង្គដែលព្រះយេស៊ូបានសន្យាថា នឹងប្រទានមកឱ្យយើង ហើយនឹងសូមជំនឿរបស់យើងជួយលើកទឹកចិត្តជួយផ្ដល់សេចក្ដីក្លាហានឱ្យយើងទាំងអស់គ្នាដើម្បីយើងរួមគ្នាកម្ចាត់សេចក្ដីអាក្រក់នៅក្នុងលោកនេះ នឹងជួយបងប្អូនយើងចាកចេញសេចក្ដីអាក្រក់ឆ្ពោះទៅកាន់សុភមង្គលយ៉ាងពេញលេញ។អាម៉ែន៕