អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៣,៣៦-៤៣ដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទបងប្អូនជាទីស្រលាញ់ ថ្ងៃនេះណាថ្ងៃអង្គារដែលយើងស្ដាប់ព្រះបន្ទូលដូចព្រះបន្ទូលនៅថ្ងៃអាទិត្យកាលពីអាទិត្យមុន ជាថ្ងៃដែលយើងលឺអំពីលោកឧបមាដែលលើកអំពីដើមគ្រាប់ពូជដ៍ល្អនឹងអំពីដើមស្រងែហើយព្រះយេស៊ូយករឿងនេះមកដើម្បីអោយយើងរិះគិតហើយព្រះអង្គនឹងព្យាយាមពន្យល់ ហើយនៅថ្ងៃនេះជាពាក្យពន្យល់របស់ព្រះយេស៊ូម្យ៉ាងធ្វើអោយយើងយល់អំពីអត្ថន័យអ្វីដែលព្រះយេស៊ូព្យាយាមប្រាប់យើង ទីមួយគឺគ្រាប់ពូជដ៍ល្អគឺព្រះបន្ទូល អ្នកសាបព្រោះគឺព្រះបុត្រារបស់ព្រះជាម្ចាស់ ស្រងែជាពូជពង្សពួកមាសាតាំងឬក៍បរិពាររបស់វា ដីដែលព្រះជាម្ចាស់បានសាបព្រោះទាំងអស់ហើយជាស្រែនឹងគេហៅថាពិភពលោក រដូវចម្រូតជាថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទុកមនុស្សមានន័យថាជាថ្ងៃចុងក្រោយនឹងការប្រមូលផ្លែផលគឺទេវទូត។ ព្រះយេស៊ូបានប្រាប់រឿងនេះដើម្បីអោយយើងរិះគិតអំពីគ្រាប់ពូជដ៍ល្អនឹងស្រងែ តាមពិតដើមទាំងពីរនឹងនៅពេលតូចមានដើមប្រហាក់ប្រហែលគ្នាហើយជួនកាលយើងវែកញែកអត់ចេញទេ ថាដើមណាជាដើមណារហូតវាចេញផ្លែហើយជាពិសេសស្រងែនឹងវាចេញមុន បានជាម្ចាស់ស្រែឬក៍ព្រះជាម្ចាស់ក៍អោយទេវទូតនឹងច្រូតមុនមានន័យថាយកមនុស្សដែលមិនល្អឬក៍មនុស្សដែលមិនមានផ្លែល្អប្រៀបដូចជាស្រងែនឹងយកទៅដុតចោលសិននឹងប្រមូលយកស្រូវនៅពេលក្រោយទុកនៅក្នុងជម្រុកប្រៀបដូចជាស្ថានបរមសុខ។
បាទបងប្អូន ជីវិតរបស់យើងរស់នៅសព្វថ្ងៃនេះ ជួនកាលយើងអាចដូចជាស្រូវដ៍ល្អ ជួនកាលដូចជាស្រងែ យើងអត់ដឹងប៉ុន្តែយើងដឹងខ្លួនថាប្រសិនបើលទ្ធផលចុងក្រោយយើងធ្វើមិនល្អច្រើនជាងធ្វើអំពើល្អប្រហែលនៅពេលក្រោយយើងអាចពិបាកពីព្រោះលទ្ធផលរបស់យើងមិនសូវមាន ពាក្យលើករបស់ព្រះជាម្ចាស់គឺរបៀបនឹងបងប្អូន យើងនៅក្នុងព្រះរាជរនបស់ព្រះអង្គ ព្រះយេស៊ូ ព្រះជាម្ចាស់ចង់អោយយើងផលផ្លែល្អ ព្រះអង្គមានកាលកំណត់ក្នុងការប្រមូលផលផ្លែនោះដែរ ដូច្នេះបងប្អូនធ្វើម៉េចជីវិតរបស់យើងអោយមានផលល្អ មួយថ្ងៃទៅមួយថ្ងៃយើងថ្វាយកិច្ចការណាមួយដ៍ល្អ ជាស្រូវដ៍ល្អដើម្បីថ្វាយទៅព្រះជាម្ចាស់នៅថ្ងៃអាទិត្យឬអត់ ហើយជីវិតរបស់យើងទោះបីមានការខុសឆ្គងយ៉ាងណាក៍ដោយហើយយើងព្យាយាមតម្រូវជីវិតរបស់យើងអោយមានផលល្អជាងផលអាក្រក់។សូមទូលអង្វរព្រះជាម្ចាស់រួមជាមួយគ្នា ទួលអង្វរព្រះអង្គធ្វើអោយពេលដល់ថ្ងៃចុងក្រោយរបស់យើង យើងអាចជាមនុស្សល្អនឹងត្រូវបានព្រះជាម្ចាស់ប្រមូលទៅនៅជាមួយព្រះអង្គនៅស្ថានបរមសុខ សូមព្រះជាម្ចាស់ប្រទានពរដល់អស់បងប្អូន៕