ប្រធានបទ៖ វត្តមានរបស់ព្រះយេស៊ូគ្រីស្ត ជាក្តីសង្ឃឹមរបស់គ្រីស្តបរិសស័ទគ្រប់គ្នា!

បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)

បូ. រឿង ឆ័ត្រសិរ៖ បងប្អូនជាទីស្រឡាញ់! អ្វីៗនៅលើលោកនេះមិនមានភាពនិរ៍ន្ត ឬក៏ជួយឲ្យមនុស្សសាមញ្ញមានជីវិតអស់កល្បជានិច្ចបានឡើយ គឺមានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្តជាសេចក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទនៅជុំវិញពិភពលោក ជាក់ស្តែងពេលបងប្អូនបានជួបនិងបញ្ហានៅក្នុងជីវិតរបស់យើងម្នាក់ៗ តែការមានព្រះជន្មថ្មីរបស់ទ្រង់ជំរុញយើងគ្រប់គ្នាមានកំលាំង និងប្រុងស្មារតីដើម្បីឆ្លងកាត់ទៅមុខបាន។

ជីវិតរបស់មនុស្សមានបញ្ហាមិនចេះចប់នោះទេ ឧទាហរណ៍ថា ពេលណាយើងបានជួបបញ្ហាសេដ្ឋកិច្ច ប្រហែលជាយើងអស់សង្ឃឹមមិនដឹងថារកស៊ី ឬក៏ត្រូវធ្វើអ្វី តែដោយសារតែតួនាទីយើងមានស្រាប់ យើងត្រូវខិតខំរិះគិតរកវិធីដើម្បីឲ្យជីវិតអាចបន្តដំណើរទៅមុខដូចគេឯងដែរ។ យើងរស់នៅតាមកាតព្វកិច្ច ព្យាយាមបំពេញឲ្យបានល្អ ហើយសេចក្តីសង្ឃឹមបានកើតឡើងដោយ បានឃើញសេចក្តីសង្ឃឹមរបស់មនុស្សនៅជុំវិញយើង ដែលបានកំលាំងមកតាមរយៈជំនឿរបស់យើងនេះឯង ការរស់ឡើងវិញកើតមានឡើងផងដែរ។ យើងជាគ្រីស្តបរិស័ទត្រូវតែធ្វើរបៀបនេះតាមទ្រង់ ហើយការរស់ឡើងវិញរបស់ព្រះយេស៊ូមិនអាចឃ្លាតឆ្ងាយ​ពីជីវិតរបស់យើងជាគ្រីស្តបរិស័ទនោះឡើយ បើគ្រីស្តបរិស័ទ ឬក៏មនុស្សដែលរស់នៅដោយមិនមានក្តីសង្ឃឹមគឺប្រាកដជាបានរួមជាមួយព្រះជាម្ចាស់។ ហេតុនេះសូមបងប្អូនក្រឡេកទៅមើលកិច្ចការរបស់គ្រីស្តទូតបានរៀបរាប់ថា ក្រោយក្រុមសាវ័កបានឃើញព្រះយេស៊ូរស់ឡើងវិញ ហើយក៏បានជួបទ្រង់ផ្ទាល់និងភ្នែក ពួកគេក៏ចាប់ផ្តើមមានតម្លៃថ្មី តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។

យើងបានដឹងថា សាវ័កដែលជិតស្និតនិងព្រះអង្គផ្ទាល់ ក៏ធ្លាប់រត់គេចនិងព្រះអង្គ និងបដិសេដមិនទទួលស្គាល់ទ្រង់ដែរ ប៉ុន្តែក្រោយមកពួកគេក៏វិលមករកព្រះអង្គវិញ ដើម្បីបំពេញកិច្ចការដែលព្រះយេស៊ូបានប្រទានឲ្យ អ្វីដែលកាន់តែពិសេសនោះគឺ ពួកគាត់ទាំងនោះហើយជាអ្នកផ្តល់សក្ខីភាពដ៏សំខាន់អំពីជីវិតថ្មីដ៏រុងរឿងរបស់ព្រះយេស៊ូនៅលើលោកនេះ។ បងប្អូនជាទីស្រឡាញ់ សូមឲ្យយើងម្នាក់ៗរស់នៅតាមបែបក្រុមសាវ័ក ដែលបានបង្ហាញពីសេចក្តីរីករាយក្នុងការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យេស៊ូគ្រីស្តទៅមនុស្សគ្រប់គ្នា។ យើងជាគ្រីស្តបរិស័ទត្រូវរស់នៅដោយខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិតជីវិតប្រចាំថ្ងៃដោយសារជំនឿនោះ នេះហើយគឺជាការផ្តល់សក្ខីភាពនៃការរស់ឡើងវិញរបស់ព្រះអង្គឲ្យមនុស្សបានឃើញ មានសកម្មភាពជារឿងរាល់ថ្ងៃនៅក្នុងជិវិតយើងជាប្រចាំថ្ងៃ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail