ប្រធានបទ៖ ព្រះកាយព្រះគ្រីស្តធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងជីវិត

ចែករំលែកដោយ៖ បងស្រី តេរេសា អាវីឡា សួន ថារីន (មកពីក្រុមគ្រួសារបងស្រីស្រឡាញ់ព្រះឈើឆ្កាងព្រះយេស៊ូ)

បងស្រី៖ សួន ថារីន៖ ខ្ញុំមានអារម្មណ៍ថាបានទទួលកំលាំងថ្មី ពេលខ្ញុំបានទទួលព្រះកាយព្រះយេស៊ូគ្រីស្ត ជីវិតថ្មីតាមរបៀបដែលព្រះគ្រីស្តជាម្ចាស់បានណែនាំផ្លូវយើងជាគ្រីស្តបរិស័ទ។ ព្រះយេស៊ូជួយយើងឲ្យមានទំនុកចិត្តដើរទៅមុខ និងដឹងខ្លួនថាយើងជារូបកាយ ជាលក្ខណៈពិតប្រាកដរបស់ព្រះបិតា។ ជាគ្រីស្តប​រិស័ទ យើងមានព្រះយេស៊ូគង់នៅ យើងទទួលព្រះកាយទ្រង់ផ្ទាល់។ មនុស្សយើងមិនអាចគេចផុតអំពីទុក្ខលំបាកបាននោះទេ ពេលណាជួ​បទុក្ខលំបាកយើងត្រូវរំលឺកខ្លួនឯងថា នេះជាឈើឆ្កាងដែលយើងត្រូវតែលី ដើររួមជាមួយព្រះគ្រីស្តជាម្ចាស់។ យើងម្នាក់ដឹងថា ព្រះបិតាបានស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដោយទ្រង់បានចាត់ព្រះយេស៊ូជាបុត្រាតែមួយរបស់ទ្រង់ឲ្យយាងមកលើផែនដីនេះ ដើម្បីជម្រះបាបឲ្យមនុស្សគ្រប់គ្នា ហើយត្រូវប្រកាន់ភ្ជាប់នៅការរស់នៅដោយអំណរសប្បាយ សេចក្តីស្រឡាញ់ ទោះជាត្រូវរងទុកលំបាកនៅក្នុងជីវិតយ៉ាងណាក៏ដោយ។ ប្រាកដណាស់! ឈើឆ្កាងដែលយើងជាគ្រីស្តបរិស័ទបានលីគឺធ្ងន់ណាស់ តែយើងនៅតែមានព្រះយេស៊ូតាមជួយសម្រាលទុក្ខយើងគ្រប់ពេលទាំងអស់។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail