ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា១៨,៩-១៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អជាទីស្រឡាញ់! ខ្ញុំមានក្តីសោមន្សរីករាយដើម្បីជួបជាមួយបងប្អូននៅថ្ងៃសៅរ៍ទី២៩ ខែមីនានេះ និងយើងនៅក្នុងរដូវ៤០ថ្ងៃបន្តដើម្បីគិតអំពីរឿដែលយើងត្រូវអធិដ្ឋាន ពេលដែលយើងអធិដ្ឋាននាំឱ្យយើងធ្វើទាន និងធ្វើឱ្យយើងតមអាហារបាន។ ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូបានលើកអំពីបុរសពីរនាក់ដែលចូលទៅក្នុងព្រះវិហារដើម្បីអធិដ្ឋាន។
បុរសទីមួយគឺខាងគណៈផារ៉ាស៊ីបានទៅឈរអធិដ្ឋាននៅក្នុងព្រះវិហារដោយស្រែកក្តែងៗថា ឱព្រះជាម្ចាស់អើយ ខ្ញុំសុំអរគុណព្រះអង្គដែលព្រះអង្គបានប្រទានឱ្យខ្ញុំជាមនុស្សល្អឱ្យខ្ញុំចែកដង្វាយ១០ភាគរយទៅព្រះអង្គ ហើយបានរិះគន់ និងមើលងាយដល់បុរសម្នាក់ទៀតដែលជាអ្នកបាប។ រីឯបុរសអ្នកបាបនោះគាត់អោនមុខមិនហ៊ានងើយមើលព្រះភ័ក្រ្តព្រះជាម្ចាស់ដោយគក់ទ្រូងទទួលស្គាល់ថាខ្លួនជាមនុស្សបាប។
នៅក្នុងនិទានរបស់បុរសពីរអ្នកដែលចូលព្រះវិហារអធិដ្ឋាននេះជួយរំលឹកយើង និងណែនាំយើង ដោយព្រះយេស៊ូមានព្រះបន្ទូលថាអ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ!រីឯអ្នកដែលបានបន្ទាបខ្លួននិងត្រូវគេលើកឡើង។ បាទបងប្អូនជាទីស្រឡាញ់! សូមឱ្យយើងយកពេលដើម្បីស្តាប់ព្រះបន្ទូល និងស្តាប់ពាក្យឧបមាដែលព្រះយេស៊ូប្រទានដើម្បីឱ្យយើងរិះគិតអំពីជីវិតរបស់យើងសួរថា ខ្ញុំយើងជានរណា ដែល! បានព្រះជាម្ចាស់ស្រឡាញ់មានមេត្តា និងការលើកលែងទោស? តាមរយៈសម្លេងព្យាការីម៉ូសេបាននិយាយថា សូមឱ្យមានចិត្តមេត្តាករុណាដូចព្រះបិតា ព្រោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតថ្ថេរគង់វង្សជានិច្ច។
សម្រាប់អ្នកដែលបន្ទាបខ្លួន សម្រាប់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់នោះព្រះអង្គនិងមើលថែរក្សា រីឯអ្នកដែលមានចរិតឆ្មើងឆ្មៃ វិនិច្ឆ័យគេ ដាក់ទោសគេ មើលងាយគេ នោះនឹងត្រូវផ្តន្ទាទោសពីព្រះជាម្ចាស់។ នៅក្នុងរដូវ៤០ថ្ងៃនេះ ចូលយើងជាប់ចិត្តនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជួយបំភ្លឺជិវិតរបស់យើងម្នាក់ៗ ហើយណែនាំឱ្យយើងមើលឃើញព្រះជាម្ចាស់នៅក្នុងធម៌មេត្តាករុណាសម្រាប់មនុស្សគ្រប់ៗរូប ដោយដឹងថាយើងជាបងប្អូនគ្នានឹងគ្នា ដោយមានព្រះយេស៊ូមករកយើងនៅក្នុងរដូវ៤០ថ្ងៃនេះដើម្បីរំលឹកដាស់តឿនយើង ណែនាំយើងឱ្យយើងចេះសម្រុះសម្រួលគ្នា ចេះរស់នៅរួមគ្នាជាបងប្អូនដោយមានសេចក្តីស្រឡាញ់។
នៅពេលណាដែលយើងចេះធ្វើទាន ចេះតមសេចក្តីអាក្រក់មិនត្រឹមតែតមអាហារទេ តែតមសេចក្តីអាក្រក់ទាំងឡាយដែលចេញពីចិត្តរបស់យើង នោះជាការដែលយើងដឹងគុណព្រះជាម្ចាស់យើងធ្វើល្អសម្រាប់ព្រះអង្គ។ សុំជូនពរ និងសុំសេចក្តីសុខរបស់ព្រះជាម្ចាស់ និងសុំឱ្យរដូវនៃ៤០ថ្ងៃនៃបុណ្យចម្លងនេះឱ្យយើងអធិដ្ឋានដល់បងប្អូនដែលទើបទទួលការត្រាស់ហៅឱ្យស្វែងរកព្រះអង្គ និងឱ្យផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលា។ អាម៉ែន៕
Daily Program
