ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ៨,១៩-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទបងប្អូន! ព្រះយេស៊ូមានព្រះបន្ទូលថ្ងៃនេះថា៖ «អ្នកណាចង់តាមក្រោយខ្ញុំ! សូមឲ្យយើងលះបង់ខ្លួនឯងចោល លីឈើឆ្កាងរបស់ខ្លួន ហើយដើរតាមព្រះអង្គចុះ!»។
នៅក្នុងព្រះបន្ទូលថ្ងៃនេះ រម្លឹកយើងម្យ៉ាងក្នុងជីវិតគ្រីស្តបរិស័ទថា៖ ជីវិតរបស់យើងកំពុងដើរទៅតាមអ្នកណា? ទៅតាមអ្វី? ព្រះអង្គបញ្ជាក់ច្បាស់ថា ឲ្យយើងទៅតាមព្រះអង្គ ព្រោះកាលណាយើងតាមរឿងផ្សេងនៅក្នុងលោកនេះ ពិតជាវង្វេងហើយ យើងអាចតាមស្វែងរកកិត្តិយស តម្លៃនៃមុខមាត់ ឬអាចស្វែងរកលុយកាក់ ចង់បានអ្វីៗទាំងអស់ដែលគេកំពុងស្វែងរកនៅក្នុងជីវិតនេះ។ អត់ទេ បងប្អូន! អ្វីៗទាំងអស់នៅក្នុងលោកនេះជារឿងបណ្ដោះអាសន្ន ព្រះអង្គដាស់តឿនឲ្យយើងដើរតាមព្រះអង្គ! តាមក្រោយព្រះអង្គ!។
ព្រះអង្គឲ្យយើងលះបង់ខ្លួនឯងចោល ពាក្យថា «លះបង់ខ្លួនឯងចោល» ដូចជាអត្តសញ្ញាណនៃ ឈើឆ្កាង បងប្អូនដឹង! ឈើឆ្កាងជាដើមឈើមួយដែលមានឈើបញ្ឈរមានរូបរាងដូចអក្សរ «I» ក្នុងភាសាអង់គ្លេសមានន័យថា«ខ្ញុំ»ប៉ុន្តែ! មានឈើមួយទៀតកាត់ពាក់កណ្ដាលមានន័យថា ការលះបង់ខ្លួនឯង កាត់ខ្លួនឯង មិនគិតពីខ្លួនឯង យើងហៅថា «អាត្មានិយម» យើងមិនអាចធ្វើតាមរបៀបនេះទេ ដូច្នេះព្រះអង្គបានរម្លឹកឲ្យយើងលះបង់ខ្លួនឯងចោល មានន័យថាធ្វើឲ្យយើងស្រឡះធ្វើឲ្យយើងស្រាលពីទម្ងន់នៅក្នុងលោកីយ៍នេះ ដែលរែកពន់ច្រើនប្រម៉ាណ។
យើងលះបង់ខ្លួនឯងចោល យើងមិនជាប់នូវគំនិត ឬរឿងស្វែងរកតែសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ មួយទៀតព្រះអង្គឲ្យយើងលីឈើឆ្កាងរបស់យើង ហើយដើរតាមព្រះអង្គទៅ។ ការលះបង់ខ្លួនឯងចោល មិនមែនថាយើងមិនយកអ្វីទាំងអស់ ប៉ុន្តែ! មានន័យថាយើងត្រូវតែលីឈើឆ្កាង គឺមុខងារកាតព្វកិច្ចតួនាទីក្នុងឋានៈយើងជាគ្រីស្តបរិស័ទ យើងកាន់ធម៌របស់ព្រះអង្គនៅក្នុងខ្លួនយើង។ យើងដឹងថាមនុស្សកាន់ធម៌មិនស្រួលទេ ជួនកាលមានការពិបាកជាងអ្នកដែលធ្វើខុសទៅទៀត ដូច្នេះព្រះអង្គបានលើកទឹកចិត្តយើង និងជាសាវករបស់ព្រះអង្គ ឲ្យលីឈើឆ្កាងរបស់ខ្លួនហើយដើរតាមព្រះអង្គទៅ។
ថ្ងៃនេះ ជាបុណ្យរបស់សន្តពីយ៉ូ ដែលជាស្រុកមួយនៅខាងត្បូងប្រទេសអ៊ីតាលី លោកជាក្រុមកាពូស្យាំង ជាបុព្វជិតម្នាក់នៅក្នុងវត្តអារាម ប៉ាដ្រេពីយ៉ូ ឬហៅថា លោកឪពុកពីយ៉ូ។ ស្នាមរបួសដ៏ពិសិដ្ឋរបស់ព្រះយេស៊ូគ្រីស្ត! គាត់ដឹកថាវាកើតមកពីណា ប៉ុន្តែគាត់ដើរតាមសញ្ញានេះ ធ្វើឲ្យមនុស្សច្រើនមករកព្រះយេស៊ូគ្រីស្ត គាត់មកសុំលោកស្រាយបាប គាត់មកសុំរួមថ្វាយអភិបូជា លោកក៏បានធ្វើកិច្ចការនេះ ជួយសង្គ្រោះយ៉ាងច្រើន ទោះបីគេចង់មិនមកមើលដៃរបស់លោកដែលមានស្នាមរបួសក៏ដោយ ប៉ុន្តែ! ពួកគាត់បានទទួលការផ្លាស់ប្ដូរជីវិត។
សន្តពីយ៉ូមិនស្រួលទេ នៅពេលគាត់មានរឿងរបៀបនេះខាងវត្តអារាមការពារកុំឲ្យជ្រួលច្របល់ ក៏ហាមគាត់មិនឲ្យថ្វាយអភិបូជា នឹងហាមជួបប្រជាជន វាជាពេលវេលាពិបាកមែនទែនសម្រាប់គាត់។ តែទីបំផុតគាត់ ស្ដាប់បង្គាប់ លះបង់ខ្លួនឯង មិនគិតអំពីគំនិតខ្លួនថាត្រូវតែជួយគេអញ្ចឹងទេ ដូច្នេះក៏ទុកកិច្ចការនេះឲ្យក្រុមគ្រួសារចាត់ចែងឲ្យ។ ទីបំផុត! គេស៊ើបអង្កេតជាក់ថា នេះជាស្នាមរបួសដ៏ពិសិដ្ឋមែន ក៏អនុញ្ញាតឲ្យគាត់ទទួលស្វាគមន៍ ជួយស្រាយបាប និងសង្គ្រោះប្រជាជនជាច្រើនដែលមកជួបលោក។
សូមសន្តពីយ៉ូជួយអង្វរព្រះយេស៊ូគ្រីស្ត សូមឲ្យយើងមានចិត្តនឹងន ស្វាហាប់ នឹងខ្នះខ្នែងលះបង់របស់ខ្លួន នឹងដើរតាមព្រះអង្គ។ សូមឲ្យព្រះយេស៊ូគ្រីស្តជាកម្លាំងរបស់យើងក្នុងការលូតនៅក្នុងលោកនេះ ដោយមិនជាប់ជំពាក់នឹងអ្វីដែលក្នុងលោកិយ៍ច្រើនពេក សូមឲ្យយើងយកឈើឆ្កាងដែលព្រះយេស៊ូគ្រីស្តប្រទានឲ្យយើងម្នាក់ៗ ហើយដើរតាមព្រះអង្គ៕
Daily Program
