ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរលូកា ២៤,៣៥-៤៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

យើងបានប្រារព្ធពិធីបុណ្យចម្លងហើយ រីឯព្រះយេស៊ូក៏មានព្រះជន្មរស់ឡើងវិញ។ ថ្ងៃនេះ​ទ្រង់​បង្ហាញ និង​សម្តែងព្រះ​អង្គឱ្យក្រុមសាវ័កឃើញផ្ទាល់នឹងភ្នែក  អាចប៉ះព្រះអង្គ និងឃើញព្រះ​អង្គ​សោ​​យ​ព្រះ​ស្ងោ​យ​ជា​មួយ​ពួកគេទៀតផង។ ខណៈពេលដែលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ក្រុមសាវ័ក ព្រះ​អង្គ​មិនបាន​ស្តីបន្ទោ​សឱ្យគេរឿងដែលគេ​បានបោះបង់ព្រះអង្គចោលនៅពេល​ព្រះអង្គត្រូវបានទាហា​ន​ចាប់​។

ប៉ុន្តែ! ព្រះអង្គប្រោសប្រទានសេចក្តីសុខសាន្ត ដោយសុំឱ្យសេចក្តីសុខសាន្តគង់នៅជាមួ​យបងប្អូនគឺព្រះអ​ង្គ​​លួងលោ​មចិត្តរបស់ក្រុមសាវ័កដែលប្រហែលជាអស់សង្ឃឹម ឬពិបាកចិត្តដោយសារគេបានបោះ​បង់​ព្រះ​យេ​​ស៊ូចោល។ ចំពោះយើងវិញប្រហែលជាយើងគួរតែធ្វើដូច្នេះដែរ ពេលខ្លះយើងមានអារម្មណ៍​ថា​ពេ​ល​អ្នក​ដ៏ទៃធ្វើខុសយើងចង់ស្តីបន្ទោសឱ្យគេភ្លាមៗ ប៉ុន្តែយើងគួរតែលើកទឹកចិត្ត ឬណែនាំគេតាមរបៀប ​សុ​​ភាព​រាប​សារដូចព្រះយេស៊ូ។

ដូច្នេះ សុំឱ្យយើងធ្វើតាមគំរូរបស់ព្រះយេស៊ូដែលទទួលសេចក្តីសុខសាន្តពីព្រះជាម្ចាស់ដែ​លបានប្រោស​ព្រះ​អង្គ​ដែលបានឱ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយនឹងត្រាស់ហៅយើងឱ្យមានជី​វិតរស់ឡើ​ងវិ​ញ​ដែរ ប៉ុន្តែឱ្យយើងមានរបៀបរស់នៅផ្សេងពីមុនកុំឱ្យយើងស្តីបន្ទោសភ្លាមៗចំពោះអ្នកដទៃ ប៉ុន្តែឱ្យយើងចេះ​លើកទឹកចិត្តគ្នាទៅវិញទៅមកដោយមានចិត្តស្លូតបូត៕

Daily Program

Livesteam thumbnail