ថ្ងៃទី០៧ ខែសីហា ២០២៤អត្ថបទគម្ពីរ ម៉ាថាយ (១៥,២១-២៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពអត្ថបទព្រះគម្ពីរថ្ងៃនេះលោកម៉ាថាយ (១៥,២១-២៨) រៀបរាប់ពីព្រះយេស៊ូ និងស្រ្តី សាសន៍កាណា ស្រ្តីនោះស្គាល់ច្បាស់ព្រះយេស៊ូគឺជា ព្រះសង្គ្រោះ។ ដូច្នេះហើយនាងបានទូលព្រះអង្គថា «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។ ដំបូងព្រះយេស៊ូមិនសព្វព្រះហឫទ័យជួយកូនស្រីនាងឡើយ ប៉ុន្តែក្រុមសាវ័កចូលមកហើយទូលព្រះអង្គថា “សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រេកអង្វរពីក្រោយយើង” ត្រង់នេះលោក ម៉ាថាយបង្ហាញគោលដៅបេសកកម្មរបស់ព្រះអង្គ។
ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះជាអម្ចាស់បានចាត់ឱ្យខ្ញុំមករកអស់អ្នកដែលវង្វេងនៅក្នុងចំណោមជន ជាតិអ៊ីស្រាអែលប៉ុណ្ណោះ គឺព្រះយេស៊ូយាងមករកតែ អស់អ្នកដែលដើរផ្លូវខុសនៅក្នុងចំណោម ជនជាតិអ៊ី ស្រាអែល ប៉ុន្តែនាងសុំអង្វរម្តងហើយម្តងទៀត ដោយមានព្រះបន្ទូលថា ព្រះអម្ចាស់អើយ សុំជួយខ្ញុំម្ចាស់ ផង ព្រះយេស៊ូមិនមានព្រះហឫទ័យជួយកូនស្រីនាងភ្លាមៗទេ ព្រះយេស៊ូសាកល្បងជំនឿរបស់នាង ព្រះអង្គមានព្រះបន្ទូលទៀតថា «មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែកូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូមើលឃើញនាងនោះទូលសុំអង្វរព្រះអង្គក៏មានព្រះបន្ទូលសរសើរជំនឿនាងថា «នាងអើយ! នាងមានជំនឿមាំមួនណាស់ ដូច្នេះសូមអោយបានសំរេចតាមចិត្តនាងប្រាថ្នាចុះ!»។
បងប្អូនជាទីគោរព! អត្ថបទនេះជាគំនូរនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ យើងត្រូវស្តាប់ព្រះបន្ទូលដែលព្រះអង្គមានមកយើង ដូចអត្ថបទថ្ងៃនេះ! ព្រះយេស៊ូព្រះសន្តាប់ស្រ្តីសាសន៍កាណាម្នាក់ទូលសុំបីដង បូករួមនិងក្រុមសាវ័កមួយដងដែលនោះ ទ្រង់ក៏ឆ្លើយតបនាងនោះពីរដងដែរ។ នៅពេលដែលយើងអធិដ្ឋានព្រះយេស៊ូក៏ ព្រះសន្តាប់ពាក្យអធិដ្ឋានរបស់យើងដែរ។ ទីពីរសុំបងប្អូនពិនិត្យមើលជីវិតនៃការអធិដ្ឋាន និងជំនឿរបស់ខ្លួនផ្ទាល់! តើពួកយើងអធិដ្ឋាន ជារៀងរាល់ថ្ងៃដែរឬទេ? តើពួកយើងមានជំនឿមាំមួនដូចស្រ្តីកាណានោះដែរឬទេ? សូមបងប្អូនគិត ពិចារណាបន្តិច។ សូមព្រះជាអម្វាស់ប្រទានពរយើង៕
Daily Program
