ក្រសួងសេដ្ឋកិច្ចព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៦.៦%ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.៦ ភាគរយនៅឆ្នាំ២០២៤។ការកើនឡើងនេះ ដោយសារការគាំទ្រពី វិស័យឧស្សាហកម្ម សេវាកម្ម វិស័យទេសចរណ៍ និង វិស័យកសិកម្ម។ចំពោះសេដ្ឋកិច្ចកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរពីបញ្ហាខាងក្រៅផ្នែកសង្គ្រាម និង ភូមិសាស្ត្រនយោបាយ។

យោងតាមព្យារកណ៍ពីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ត្រូវបានទ្រទ្រង់ដោយវិស័យឧស្សាហកម្មដែលត្រូវបានព្យាករណ៍ថានឹងកើតឡើង ៨.៥ភាគរយ ស្របពេលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅតែបន្តរក្សាបានកំណើនរឹងមាំ។វិស័យកាត់ដេរក្រសួងមើលឃើញថាងើបឡើងវិញជាពិសេសបណ្តាប្រទេសជាដៃគូរបស់កម្ពុជាមានអាម៉េរិក អឺរ៉ុប ជាដើម។សម្រាប់អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នឹងបន្តកំណើនក្នុងការនាំចេញមានដូចជា៖ បន្ទុះសូឡា សំបកកង់ និង ស្បែកសត្វមានរោម។

វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន ៦.៩ភាគរយ ក្នុងឆ្នាំ២០២៤ តាមរយៈការងើបឡើងវិញនៃ អនុវិស័យសណ្ឋាគារ ភោជនីដ្ឋាន។សម្រាប់ក្រសួងសេដ្ឋកិច្ចការបន្តងើបឡើងវិញនេះ ក្រោយពីស្ថានភាពវិស័យទេសចរណ៍បានល្អប្រសើរ ហើយបានជួយនូវសេដ្ឋកិច្ចមូលដ្ឋានដូចជា សកម្មភាបលក់ដុំរាយ និង ការដឹកជញ្ជូនជាដើម។

ចំពោះវិស័យកសិកម្ម ក្រសួងសេដ្ឋកិច្ចរំពឹងថា នឹងបន្តកើនឡើងក្នុងរង្វង់ ១.១ភាគរយក្នុងឆ្នាំ២០២៤។កំណើននេះដោយសារជួយពីអនុវិស័យនេសាទ ការចិញ្ចឹមសត្វ និងការដំណាំនានា។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានជួយដល់សេដ្ឋកិច្ចកម្ពុជា គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគ។

ជាការកត់សម្គាល់ថា ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនេះ គឺខ្ពង់ជាងការព្យាករណ៍ពីធនាគារពិភពលោក ដែលព្យាករណ៍ថា ៥.៨ភាគរយ ហើយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ​ភាគរយ។ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ​ទេនឹង​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​រួមមាន ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរណ៍ និង​ ភាពមិនច្បាស់លាស់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​៕

Daily Program

Livesteam thumbnail