«អណ្ដើកបិទមុខ»៤៤ក្បាលត្រូវបានពិនិត្យសុខភាព មុនលែងចូលក្នុងជម្រកធម្មជាតិ

អណ្តើកបិទមុខ ឬអណ្តើកបិទមុខស្នូកខ្មៅ អណ្ដើក ចំនួន ៤៤ ក្បាល ត្រូវបានធ្វើការពិនិត្យសុខភាព មុនលែងចូលក្នុងជម្រកធម្មជាតិ ព្រោះមានតែសត្វអណ្តើកដែលមានសុខភាពល្អប៉ុណ្ណោះទើបអាចលែងបាន។

អណ្តើកបិទមុខ ឬអណ្តើកបិទមុខស្នូកខ្មៅ (Cuora amboinensis kamaroma) ជាសត្វអណ្ដើកកំពុងរងគ្រោះថ្នាក់មួយប្រភេទ ដែលបានបង្កាត់ពូជអភិរក្សនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB )។ កូនៗរបស់ពួកវាមួយចំនួនដែលបានញាស់ និងថែទាំចិញ្ចឹមបានធាត់ធំដល់ទំហំសមល្មមដែលអាចនាំយកពួកវាទៅកាន់តំបន់អភិរក្សដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកដល់ការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។

មានតែសត្វអណ្តើកដែលមានសុខភាពល្អប៉ុណ្ណោះទើបអាចលែងបាន ដូច្នេះដើម្បីធានាថាពួកវាមានសុខភាពល្អ ហើយដោយមានការគាំទ្រពីក្រុមការងារផ្នែកថែទាំសត្វ បសុពេទ្យរបស់ ACCB ប្រធានផ្នែកបសុពេទ្យ និងអ្នកបច្ចេកទេសផ្នែកបសុពេទ្យ របស់អង្គការ WCS ព្រមទាំងអ្នកបច្ចេកទេសផ្នែកបសុពេទ្យរបស់សួនសត្វ Prospect Park Zoo បានធ្វើការពិនិត្យសុខភាពសត្វអណ្ដើក ចំនួន ៤៤ ក្បាល។

សូមបញ្ជាក់ថា គម្រោងលែងអណ្តើកបិទមុខចូលទៅក្នុងជម្រកធម្មជាតិវិញ គឺជាគម្រោងសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលជលផល មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងអង្គការ WCS៕

 

Daily Program

Livesteam thumbnail
khmer popup image