ឲ្យតែប្រហែសដឹងតែគ្រោះថ្នាក់ហើយ រឿងគ្រោះថ្នាក់ចរចារណ៍

គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករគ្មានស្រមោល ហើយអាចសម្លាប់ជីវិតនិងធ្វើឲ្យខូចអនាគតរបស់យើងនិងអ្នកដទៃតែមួយពប៉ព្រិចភ្នែកប៉ុណ្ណោះ ដូច្នេះសូមកុំប្រហែសទោះបីជាអត្រានៃគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០២៤ឃើញថា ថយចុះក៏ដោយចុះ។

តាមស្ថិតិដែលសា្ថប័នព័ត៌មានបានដកស្រង់ពីការកត់ត្រារបស់ក្រសួង សាធារណៈការនិងដឹកជញ្ជូនបានបង្ហាញពីករណីថយចុះនៃករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៤ធៀបនឹងឆ្នាំ២០២៣ ក៏ដូចជាការថយចុះនៃករណីស្លាប់ និង ចំនួនអ្នករបួស។

ស្ថិតិបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះពី៣.៣១៧ករណីមកនៅត្រឹម ២.២៨៤ករណី ហើយករណីជនរងគ្រោះដល់ជីវិតបានថយចុះពី ១.៥៩០ នាក់ មកនៅត្រឹម ១.៥០៩ នាក់ ហើយករណីរបួសគឺថយចុះពី ៤.៥១៤ នាក់ មកនៅត្រឹម ៣.៧២០ នាក់ ។

ឃើញតួលេខនេះកុំអរហើយអាង ភ្លេចការប្រុងប្រយ័ត្ន បើអ្នកភ្លេចហើយខ្វះការប្រុងប្រយ័ត្នតែមួយភ្លែតទេ ជីវិតអ្នកនិងអ្នកដទៃអាចនឹងវិនាសតែម្តង។

ទោះជាគ្រោះថ្នាក់ចរាចរណ៍ថយ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវសាធារណៈមិនគោរពច្បាប់ចរាចរណ៍ ហើយនីតែបន្តបើកបរ ឬប្រើប្រាស់ទ្រូវផ្លូវដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ខ្វះការអធ្យាស្រ័យ មិនគោរពសិទ្ធិគ្នា បើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាអំពើល្មើសផ្សេងៗទៀត ដោយរួមទាំងបើកបរលើសល្បឿនកំណត់ មិនយូរមិនឆាប់ទេ វានឹងមានកំណើនឡើងវិញ ហើយរឹតតែ កើនឡើងលើសឆ្នាំ២០២៣ដែលខ្ពស់ស្រាប់នេះថែមទៀតក៏អាចផងដែរ។

ឧទារហណ៍នៅប៉ុន្មានថ្ងៃនេះ របាយការណ៍ពីអគ្គស្នងការនគរបាលជាតិ ក៏បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍នេះជាបន្តបន្ទាប់ ហើយអ្នកដែលរងគ្រោះដល់ជីវិតនេះក៏មានកត់ត្រាជាបន្តបន្ទាប់ផងដែរ។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៦នាក់។ នៅថ្ងៃទី០៩ មករា កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២៩នាក់។

គ្រាន់តែ២ថ្ងៃសោះ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងដល់ទៅ ២០លើក សម្លាប់មនុស្សសរុបដល់ទៅ ១៣ នាក់ និង រហូតដល់ទៅ៣៥ នាក់ឯណោះ ចុះបើយើងប្រហែស នៅក្នុងរយៈពេលដែលនៅសល់បន្តទៀតនៅក្នុងឆ្នាំ២០២៥នេះ តើនឹងមានគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មាន អស់អាយុជីវិតមនុស្សប៉ុន្មាន ហើយរបួសប៉ុន្មាន។

សរុបមកវិញគ្រោះថ្នាក់ចរាចរណ៍មិនទៅណាឆ្ងាយពីយើងទេ វាអាចនឹងថយចុះបានបន្តទៀតលុះត្រាតែ យើងប្រើប្រាស់ទ្រូងផ្លូវដោយការទទួលខុសត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ ហើយសំខាន់គឺគោរពច្បាប់ចរាចរណ៍៕

Daily Program

Livesteam thumbnail