អ្នកកើតកូវីដ១៩កើនឡើងមិនលួសថ្ងៃទេ ! ប្រយ័ត្នផងកុំប្រហែស

តាមការតាមដានរយៈពេលប្រមាណជាមួយសប្តាហ៍ចុងក្រោយនេះបង្ហាញថា អត្រាឆ្លងមេរោគកូវីដ ១៩ នៅក្នុងសហគមន៍នៅកម្ពុជាកើនឡើងជាបន្តបន្ទាប់មិនលួសថ្ងៃឡើយ ដូច្នេះសូមយកចិត្តទុកដាក់ ការពារខ្លួនផង ។
អត្រាឆ្លងមេរោគកូវីដ ១៩ នៅក្នុងដែលបានកត់ត្រាកាលពីថ្ងៃទី ២៣ ខែឧសភា គឺមានត្រឹមចំនួន ១៣៩.៣៨៤ នាក់ទេ ប៉ុន្តែ ដល់ថ្ងៃទី ៣១ វាបានកើនឡើងដល់ ១៣៩.៤៦៦ នាក់ ពោលគឺកើនឡើងដល់ទៅ ៨២ នាក់ ។
តាមការតាមដានលើស្ថិតិដែលកត់ត្រាដោយក្រសួងសុខាភិបាល គឺមានអ្នកឆ្លងនិងមានអ្នកជា ហើយ ក៏មិនទាន់មានអ្នកស្លាប់នៅឡើយដូច្នេះហើយបានជាប្រជាពលរដ្ឋយើងភាគច្រើនហាក់មិនសូវជា ការពារពាក់ម៉ាស់ និង ឧស្សាហ៍លាងដៃដោយសាប៊ូឫទឹកអាល់កុល ឫ ទឹកសម្លាប់មេរោគញឹកញាប់ដូចជាពីមុនទៀតឡើយ ។
កុំបណ្តែតបណ្តោយខ្លួនខ្លាំងពេក ប្រសិនបើអាចគួរតែបង្ការនិងការពារជាពិសេសបងប្អូនដែលសង្ស័យថា ខ្លួនឆ្លងមេរោគនេះ ។ សម្រាប់ អ្នកដែលជាធម្មតា គឺអាចរក្សាប្រក្រតីភាពនៃជីវភាព ប៉ុន្តែប្រសិនបើបានពាក់ម៉ាស និង វិធានបង្ការ ដែលក្រសួងណែនាំក៏ប្រសើរពីព្រោះវាជួយការពាខ្លួនយើងបាន ។
ចំណែកអ្នកដែលសង្ស័យដោយឡើងកំដៅ ឈឺក្បាល ក្អក កណ្តាស់ ហៀរសំបោរ ឈឺក គួរណាស់តែរក្សា ខ្លួននៅឲ្យឆ្ងាយពីគេ បើចូលចំណោមគេគួរតែពាក់ម៉ាស់ ឧស្សាហ៍លាងដៃ ជាមួយនឹងសារធាតុដែលក្រសួងសុខាភិបាលណែនាំ ។
ការចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺជារឿងសំខាន់ ពីព្រោះតែយើងប្រហែសហើយឆ្លងមានអ្នកស្លាប់ ច្បាស់ជាអាសន្តដល់ប្រទេស ដល់សេដ្ឋកិច្ច និងសង្គម ជីវភាពយើងខ្លាំង និងធ្ងន់ធ្ងរដូចកាលពីឆ្នាំ ២០២០ ដល់ ២០២២ ទៀតហើយ ។
សូមចូលរួមទាំងអស់គ្នាបង្ការនិងការពារមេរោគកូរីដ ១៩ កុំអោយមេរោគនេះកាន់តែចម្លងនិងធ្វើឲ្យ វិស័យសុខភាពសាធារណៈយើងមានបញ្ហាជាថ្មី ។ ការចូលរួមរបស់យើងទាំងអស់គ្នាវាចាំបាច់បំផុតសម្រាប់យកឈ្នះលើការរីករាលដាលនៃមេរោគដែលកាច់សាហាវបំផុតនៅលើពិភពលោក ដោយវា បាន សម្លាប់មនុស្សយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣កន្លងទៅ ។
Daily Program
