អាកាសយាន្តដ្ឋានថ្មីនៅសៀមរាបទាក់ទាញបានជើងហោះហើរថ្មី

ក្រោយពេលដែលសម្ភោធដាក់អោយដំណើរការជាផ្លូវការកាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២​៣ថ្មីៗនេះ អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបកំពុងតែទទួលជោគជ័យ ហើយយើងខ្ញុំសង្ឃឹមថា អាកាសយានដ្ឋាននេះនឹងកាន់តែជួយទាក់ទាញអ្នកទេសចរបរទេសមកកម្ពុជាបន្ថែមទៀត ។

តាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនវៀតជេត (VietJet) ដែលជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលតម្លៃថោកមួយរបស់វៀតណាមនឹងហោះហើរត្រង់ពីហាណូយមកខេត្តសៀមរាបចាប់ពីថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២៣តទៅ។​

ឆ្លើយតបនឹងការបង្ហើបនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានសំដែងការស្វាគមន៍នូវផែនការហោះហើរត្រង់នេះនៅក្នុងពេលដែលសម្តេចបានអនុញ្ញាតទទួលជួប លោក ង្វៀន ថាញ់ ហ៊ុង ប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន Sovico Group ដែលជាស្ថាបនិកនៃក្រុមហ៊ុនអា​កាសចរណ៍ Vietញet ។

សម្តេចធិបតីមានប្រសាសន៍នៅក្នុងជំនួបនោះថា ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅ​មក រវាងប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ ថារាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់នូវកិច្ចគាំទ្រ និងសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុ​ង​ដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុ​ញ​ការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកា​ន់តែច្រើន។

មកដល់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុប ៤,៤ លាននាក់ ហើយអ្នកទេសចរវៀតណាមឈរនៅលំដាប់ទី២ ដែលមានអ្នកទេសចរមកលេខកម្ពុជា ចំនួន ជាង ៨២៦.០០០ នាក់ ដូច្នេះប្រសិនបើជើងហោះហើរត្រង់ពីហាណូយមកខេត្តសៀមរាបទៀតរំពឹងថា ភ្ញៀវវវៀតណាមនឹងក្លាយជាទីផ្សារទេសចរបរទេសដ៏ធំជាថ្មីរបស់កម្ពុជា៕

Daily Program

Livesteam thumbnail