អាកាសធាតុក្តៅដូចសព្វថ្ងៃ សូមប្រុងប្រយ័ត្នសុខភាពផង!

អាកាសធាតុនៅពេលបច្ចុប្បន្ននេះក្តៅខ្លាំង​ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់លើសុខភាពជាពិសេសគឺសុខភាពមនុស្សដែលមានវ័យចំណាស​និងទារក ដោយសារតែពួកគេជាក្រុមមនុស្សប្រឈមហើយចាញ់អាកាសធាតុ។

អាកាសធាតុនៅកម្ពុជាយើង គឺមិនទាន់លើសពី ៣៧អង្សាសេនៅឡើយទេ ប៉ុន្តែវាអាចនឹងលើស ហើយនៅ​ពេលដែលលើសគឺកាន់តែគ្រោះថ្នាក់ដូច្នេះការប្រុងប្រយ័ត្នគឺត្រូវតែបង្កើន ខណៈដែលមកដល់ពេលនេះកម្ពុជានៅមិនទាន់មានភ្លៀងកក់ខែនៅឡើយ។

នៅពេលដែលអាកាសធាតុក្តៅ សុខភាពមនុស្សមិនស្រួលនោះទេ ហើយបញ្ហាសំខាន់ដែលអាចកើតមា​នឡើងនោះគឺអ្នកដែលមានបញ្ហាបេះដូង អាចប្រឈមមុខនឹងបញ្ហាឡើងសំពាធឈាម ឬគ្រប់គ្រងសំពា​ធឈាមមិនបានល្អ។

ក្រៅពីនោះនៅក្នុងអាកាសធាតុក្តៅមនុស្សដែលវាវ័យចំណាស់​ ឬអ្នកដែលមានបញ្ហាសំពាធឈាមមិនល្អ​អាចមានបញ្ហាគ្រោះថ្នាក់ដល់ជីវិតឫក៏គ្រោះថ្នាក់ដល់ពិការដោយសារតែជំងឺដាច់សរសៃឈាមនៅក្បាល ដែលគេនិយមហៅថា ស្រ្តូក។​

សម្រាប់កុមារនិងទារកវិញបញ្ហាប្រឈមមុខខ្លាំងគឺអាចបញ្ហាផ្លូវដង្ហើម ជំងឺរាគរូស និងបញ្ហាជំងឺគ្រុនផ្សេង​ៗ ដែលសុទ្ធតែគ្រោះថ្នាក់។

នៅក្នុងស្ថានភាពបែបនេះ អាការៈគ្រោះថ្នាក់ដែលយើងអាចចម្គាល់បានគឺការឧស្សាហ៍កើតអាការៈរមូលក្រពើ អាការៈស្រវំាងភ្លែក ហត់ ដង្ហក់ ជាដើម ហើយនៅក្នុងករណីមានអការៈបែបនេះ សូមប្រញាប់បំ​ពេញជាតិទឹកនៅក្នុងខ្លូន ដើម្បីធ្វើយ៉ាងណាឲ្យទឹកជួយរក្សាជាតិទឹកសមាមាត្រនឹងសំពាធកំដៅនៅពិភពខាងក្រៅ។​

នៅក្នុងស្ថានភាពអាកាសធាតុបែបនេះសូមកុំទទួលទានអាហារដែលផ្អែមពេកឫប្រៃពេក ពីព្រោះថា រស់ជា​តិផ្អែកនិងប្រៃពេកនេះគឺវាពិតជាប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសគឺសំពាធឈាមនេះតែម្តង។​

សូមកុំលេងសើចនឹងអាកាសធាតុបែបនេះ ! ដើម្បីបង្ការនិងកាត់បន្ថយនូវហានិភ័យណាមួយជាយថា​ហេ​តុចំពោះខ្លួនយើង សូមយកចិត្តទុកដាក់និងកំណត់ចំណាំអំពីបញ្ហាប្រឈមមុខនឹងសុខភាពរបស់យើងទាំងអស់គ្នា។ ការបង្ការនិងការយកចិត្តទុកដាក់មុនយើងអាចប្រយ័ត្ននិងអាចបញ្ចៀសបញ្ហបាន ពោលគឺបើឈឺតិចយើងអាចបញ្ជៀសបានមិនអោយឈឺ បើយើងឈឺធ្ងន់បញ្ចៀសបានមកស្រាល ហើយបើស្រាល គឺមកជាតែម្តង៕

 

Daily Program

Livesteam thumbnail