សែនចិនឆ្នាំនេះ កុំផឹកខ្លាំងពេកណា!

ពិធីសែន និងបុណ្យចូលឆ្នាំប្រពៃណីចិននៅឆ្នាំនេះចំថ្ងៃល្អ គឺចាប់ពីថ្ងៃសុក្រទី៩ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈតទៅ ប៉ុន្តែដើម្បីសុវត្ថិភាពនិងជាការគោរពច្បាប់ចរាចរណ៍សូមកុំទទួលទានគ្រឿងស្រវឹងច្រើនពេក។

នៅពេលនេះភាពល្បីល្បាញរបស់ពលរដ្ឋយើងនៅលើបណ្តាញសង្គមគឺកាន់តែល្បីរន្ទឺ ដោយគេល្បីថា ពលរដ្ឋយើងនិយមទទួលទានគ្រឿងស្រវឹងខ្លាំងជាងគេនៅក្នុងតំបន់ ហើយនៅក្នុង អំឡុងពេលនៃពិធីសែន និងបុណ្យចូលឆ្នាំប្រពៃណីចិននេះក៏ជាបច្ច័យមួយដែលពលរដ្ឋយើងនឹងកាន់តែធានា និងរក្សាឯកត្តកម្មនេះបានថែមទៀតប្រសិនបើយើងនៅតែមិនកាត់បន្ថយទេនោះ។

ការធានា និងរក្សាឯកត្តកម្មលើអ្វីផ្សេងយើងគួរតែធ្វើដើម្បីជាមោទនភាពជាតិ ប៉ុន្តែប្រសិនបើ យើងដណ្តើមបានឯកត្តកម្មលើការទទួលទានស្រាបៀរបែបនេះ កុំអីល្អជាង។ យើងទាំងអស់គ្នាគួរតែបន្ថយ ការទទួលទានគ្រឿងស្រវឹងទៅ ហើយការចូលរួមកាត់បន្ថយនៅក្នុងពិធីសែននិងបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខវាជារឿងដែលល្អសម្រាប់ខ្លួនយើង ហើយក៏ល្អសម្រាប់ប្រទេសផងដែរ។

សូមកុំនាំគ្នាមានមោទនភាពពីព្រោះគ្រឿងស្រវឹងណា គ្រឿងស្រវឹងមិនល្អឡើយ ហើយបើយើ​ងបន្តទទួលទាន ជាពិសេសគឺទទួលទានលើសកម្រិតនៅពេលដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យគ្រឿងស្រវឹងនោះយើងមិនត្រឹមតែអស់លុយនឹងការចំណាយផឹកនោះទេ គឺយើង នឹងអស់លយរឿងបងប្រាក់ពិន័យរាប់សិបម៉ឺនរៀល ហើយនៅពេលគេចាប់បានករណីដដែលៗគឺ អាចនឹងមានទោសថែមទៀត។

ក្រៅពីនោះ ក្រៅពីមានពិរុទ្ធហើយនោះ យើងក៏នឹងអាច គ្រប់គ្រងខ្លួនឯងមិនបានបង្កគ្រោះថ្នា​ក់​ចរាចរណ៍ដល់អ្នកដទៃ​​ដូចករណីមន្រ្តីម្នាក់ដែល បុកសម្លាប់និងរបួសមនុស្សជាច្រើននាក់ និ​ងបង្កការខូចខាតទ្រព្យសម្បត្តិអ្នកដទៃរាប់សិបម៉ឺនដុល្លារ។

កាត់បន្ថយទៅបងប្អូន ការជួបជុំគ្នាទទួលទានក៏ទទួលទានចុះ តែកុំច្រើនពេក គឺត្រឹមមួយកំប៉ុង ឬពីរកំប៉ុងអីបានហើយ តែចូលដល់បី ឭគេល្បីថា នឹងវាស់ឃើញដល់កម្រិតត្រូវផាកពិន័យ ហើ​យវាក៏នឹងអាចស្ពឹកភ្នែកស្ពឹកមុខ អាចគ្រប់គ្រងការបើកបរពិបាក ឬក៏ព្រិលភ្នែក។

សរុបមកវិញ នៅក្នុងពិធីសែននិងបុណ្យចូលឆ្នាំប្រពៃណីចិនសូមកាត់បន្ថយ ការកាត់បន្ថយរបស់អស់លោកគឺអាចជួយអស់លោករួចផុតពីគ្រោះថ្នាក់ រូចផុតពីការផាកពិន័យ អាចអោយ ស​ង្គមមានសុវត្ថិភាព ហើយក៏អាចនឹងយើងលុបបំបាត់ឯកត្តកម្មអាក្រក់ៗចេញពីប្រទេសយើង ផងដែរ៕

 

Daily Program

Livesteam thumbnail