សូម​លើកកម្ពស់ច្បាប់​ចរាចរណ៍​និងប្រុងប្រយ័ត្ន​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០២៤ រាល់ការធ្វើដំណើរនៅតាមដងផ្លូវនានាសូមលើកកំពស់ការប្រុងប្រយ័ត្នឲ្យបានទ្វេរដងដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពនៅក្នុងការធ្វើដំណើរនិងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលជាទូទៅតែងតែអាក្រក់នៅក្នុងអំឡុងពេលនោះ ។

អ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលត្រូវសម្រាក់ពីថ្ងៃទី១ ដល់​ថ្ងៃទី​៣ ប៉ុន្តែដោយសារតែវានៅចំថ្ងៃដូច្នេះគេអាចនឹងដាក់ច្បាប់ឫសម្របសម្រួលឈប់សម្រាកតាមការ ចរចារណ៍ដល់ថ្ងៃទី០៦ ខែតុលា ដូច្នេះនៅក្នុងអំឡុងពេលនេះ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលតែងតែបង្កឱ្យមានមនុស្សស្លាប់ និងរបួសជារៀងរាល់ឆ្នាំ។

កុំលេងសើច ករណីគ្រោះថ្នាក់ចរាចរណ៍​កំឡុង​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៣ធៀបនឹងឆ្នាំ២០២២ គឺគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ពោល​គឺកើនពី៣៤ករណី ទៅដល់ ៥៨ករណី ខណៈ​អ្នកស្លាប់មានចំនួន ២២នាក់ ហើយអ្នករងរបួសទាំង កម្រិតធ្ងន់ និងកម្រិតស្រាលចំនួន ៧៩នាក់ ខណៈ​ឆ្នាំ​២០២២ គឺមានតែ៥៧នាក់ប៉ុណ្ណោះ។

មកដល់ពេលនេះគេ​បានរកឃើញមូលហេតុធំៗចំនួន ៣ដែលបង្កឱ្យមានគ្រោះថ្នាក់ គឺ ទី១គឺ ការបើកបរក្នុងល្បឿនលឿន មានប្រមាណ៥២ភាគរយ, ទី២ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មានប្រមាណ ១៧ភាគរយ និង ទី៣ការបើកបរមិនប្រកាន់ស្ដាំ ឬបើកបញ្រ្ចាស់ទិស មានប្រមាណ ១០ភាគរយ ក្រៅពីនោះ ក៏មានករណីប្រើប្រាស់គ្រឿងស្រវឹង ការបើកបរខ្វះការអធ្យាស្រ័យគ្នាជាដើម ។

កុំយកអាយុជីវិតលេងមកលេងសើចនៅលើទ្រូងផ្លូវដូច្នេះយើងទាំងអស់គ្នាគប្បីចូលរួមធ្វើយ៉ាងណាក៏ដោយធានាថា យើងទាំងអស់គ្នាក្រោយពីរីករាយជួបជុំក្រុមគ្រួសារញាតិសណ្តានហើយដើរលេងសប្បាយរួចរាល់នោះ គឺត្រូវតែវិលមកត្រឡប់មករកទ្រនុំវិញដោយភាពសុខសាន្តសុវត្ថិភាពទាំងអស់គ្នា ដូច្នេះ​ដើម្បីកាត់បន្ថយ​ករណីគ្រោះថ្នាក់ក្នុងពិធីបុណ្យភ្ជុំឆ្នាំនេះ យើងទាំងអស់គ្នាដែលអ្នកប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។​

នៅពេលបើកបរសូមកុំបើកបរក្នុងល្បឿនលឿនហួសកំណត់, កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, បើកបរដោយប្រកាន់ស្ដាំជានិច្ច និងកុំបើកបរបញ្ច្រាសទិស និង ជាពិសេសគឺ កុំបើកបរក្នុងស្ថានភាពស្រវឹង។ លើសពីនេះ សូមលើកកំពស់ការទទួលខុសត្រូវគោរពគ្នាយល់អំពីសិទ្ធិអទិភាព មានការយោគយល់អធ្យាស្រ័យខ្ពស់។

យើងខ្ញុំសូមអធិដ្ឋានសូមទាំងអស់គ្នាឆ្លងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅក្នុងសប្តាហ៍នេះនៅក្នុងបរិយាកាសសប្បាយរីករាយ កក់ក្តៅនៅក្នុងគ្រួសារ ហើយដើរលេងឲ្យសប្បាយ កុំមានទុក្ខ កុំមានសោក កុំមានភយ័ន្តរាយទាំងឡាយ ទាំងពួង។ សូមលោកកំពស់ការប្រុងប្រយ័ត្នការប្រុងប្រយ័ត្នដើម្បីកុំអោយថ្ងៃសប្បាយក្លាយជាថ្ងៃទុក្ខ ។ សូមឲ្យក្រោយពីពេលសម្រាកអាចមានអារម្មណ៍ភ្លឺថ្លា មូលចិត្តមូលអារម្មណ៍អាចបន្តការងារ កាន់តែរីកចម្រើនបន្ថែមទៀត ។​

Daily Program

Livesteam thumbnail