សូមលើកកម្ពស់ការប្រុងប្រយ័ត្នលើបញ្ហាជំងឺមិនឆ្លង
ជំងឺឆ្លងឃើញថា មានការយកចិត្តទុកដាក់ខ្លាំង ប៉ុន្តែពលរដ្ឋកម្ពុជាហាក់ដូចជានៅបន្តព្រងើយ កន្តើយនៅឡើយនឹងពពួកជំងឺដែលមិនឆ្លង ខណៈដែលជំងឺនេះកំពុងតែគំរាមកំហែងខ្លាំង ហើយ ក៏នឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពសាធារណៈនៅក្នុងប្រទេស។
និយាយអំពីជំងឺឆ្លង រាប់ចាប់តាំងពីជំងឺកូវីដ ១៩ ផ្តាសាយបក្សី ឆ្កែឆ្កួត រហូតដល់ផ្កាសាយជាដើម ពលរដ្ឋបានយកចិត្តទុក់ដាក់ខ្លាំងណាស់ ហើយបានតាមដានជាប់ជាប្រចាំ ហើយខាងរាជ រដ្ឋាភិបាលក៏បានបង្ហាញនូវការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាច្រើនផងដែរ ប៉ុន្តែចំពោះបញ្ហាជំងឺមិនឆ្លងហាក់រសាយរសាត់ ពោលគឺទាល់តែធ្លាក់ខ្លួនដួលគ្រឹប បានស្រវេស្រវារត់រត់ពេទ្យ ប៉ុន្តែទម្រាំដឹងគឺហួសពេលបាត់។
រហូតមកដល់ពេលនេះ ប្រភេទជំងឺដែលមិនឆ្លងហើយកំពុងតែតាមលងបន្លាចពលរដ្ឋជារៀង រាល់ថ្ងៃគឺរាប់តាំងពីជំងឺស្រ្តូក បេះដូង ក្រពះ ពោះវៀន តម្រង់នោម ស្ទះសរសៃឈាម ទឹកនោមផ្អែក ជាដើម ។
ជំងឺទាំងនេះដើមចមដំបូងគឺបណ្តាលមកពីការទទួលទានអាហារមិនតម ជាពិសេសគឺពពួក គ្រឿងស្រវឹង គ្រឿងភេជ្ជៈដែលមានជាតិផ្អែមជ្រុល ពពួកអាហារដែលមានសារធាតុជំនួយថាមពលមួយចំនួន ដែលមកដល់ពេលនេះ គឺនៅតែសំបូរបែប ហើយត្រូវបានគេផ្សព្វផ្សាយ ជម្រុញអោយពលរដ្ឋទទួលទាន យ៉ាងផុលផុស មិនថានៅតាមទីសាធារណៈ និងតាមកម្មវិធីផ្សព្វផ្សាយតាមបណ្តាញសង្គម។
ពពួកអាហារទាំងនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយបានធ្វើអោយពលរដ្ឋប្រឈមមុខមុខជំងឺនេះសូម្បីតែពួកគេមានអាយុ មិនទាន់ដល់៣៥ ឆ្នាំក៏មានដែរ។ ហើយកាលណាមនុស្ស ធ្លាក់ខ្លះឈឺជំងឺទាំងនេះហើយសុខភាពក៏ទ្រុធទ្រោម ហើយកម្លាំងកំហែង និងថាមពលការងារ ក៏ថមថយផងដែរ ខណៈដែលពួកគេគឺសុទ្ធសឹងតែជាថាមពលសង្គមដ៏មានតម្លៃសម្រាប់បំពេញ ការងារជួយគ្រួសារ។
ដោយសារតែសុខភាពមានបញ្ហា ពួកគេត្រូវរស់ជាមួយនឹងថ្នាំ និងការថែរក្សាសុខភាពជាប្រចាំ ដែលនោះហើយគឺជាបន្ទុកផ្ទាល់ខ្លួន គ្រួសារ និងសង្គម ដែលផលវិបាកគឺពិបាកនឹងថ្លែង។
សរុបមកវិញ សូមលើកកំពស់ការប្រុងប្រយ័ត្ន ហើយប្រសិនបើតមបាន គួរតែតម ឬក៏ដាក់កម្រិតលើការប្រើប្រាស់ ពពួកអាហារ និងភេសជ្ជៈ ដែលមានផលប៉ះពាល់ទាំងនេះ ប្រសិនបើ អ្នកមិនចង់អោយសុខភាពទ្រុឌទ្រោមមុនអាយុទេនោះ៕