សូមកុំបំពុលសង្គម ព្រោះចង់បានប្រិយភាព
អ្នកដែលចូលចិត្តតាមដានព័ត៌មានតារាសឹងតែម៉ាចំហៀងប្រទេសបានភ្ញាក់ផ្អើលនឹងសកម្មភាពតារាពីរដូងនិងក្រុមរបស់ពូកគាត់ពាក់ព័ន្ធនឹងព័ត៌មានរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។
សកម្មភាពតារាមួយគូនេះនិងក្រុមការងាររបស់ពួកគេបានរៀបចំសេណារីយូបង្កការភ្ញាក់ផ្អើលមួយរយៈធំហើយអូសទាញការចាប់អារម្មណ៍ដំបូងពីក្រុមអ្នកតាមដានតារានៅលើបណ្តាញសង្គមបន្ទាប់មក ក៏ទាក់ទាញចំណាប់អារម្មណ៍រហូតដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបញ្ជូនអ្នកយកព័ត៌មានទៅតាមដានព័ត៌មាននេះជាបន្តបន្ទាប់រហូតដល់ថ្ងៃពូកគេប្រកាសរៀបអាពាហ៍ពិពាហ៍ ។
សេណារីយូនៃការទាក់ទាញចំណាប់អារម្មណ៍ពួកគេគឺរៀបចំបានល្អដោយមានតាំងពីអ្នកបង្កើតរឿងស្នេហាត្រីកោណ ការបោះពុម្ភសំបុត្រការ ប៉ុន្តែចុងក្រោយគឺជាសេណារីយូ បង្កើតស្ថានភាពភ្ញាក់ផ្អើលទៅវិញ ។
ពលរដ្ឋជាពិសេសគឺអ្នកដែលតាមដានព័ត៌មានតារា និងអ្នកគាំទ្រពួកគេ ដែលខំតែជឿបានស្រងាកចិត្តដែលពួកគេយកសកម្មភាពបែបនេះមកធ្វើឲ្យពូកគភ្ញាក់ផ្អើលហើយយកជំនឿនិងសេចក្តីស្រលាញ់របស់ពួកគេជូនតារាទាំងពីរមកលេងសើច ។
ម្នាក់ៗគឺភាគច្រើនសុទ្ធតែជឿជាក់ថា តារាទាំងពីរពិតជាស្រលាញ់គ្នាមែនទែន ប៉ុន្តែដល់តែឃើញសកម្មភាពកំប្លុកកំប្លែងលេងបាយបិនទៅជាបាយបាតនៅក្នុងពិធីផ្សេងៗនៃការរៀបការ មានតាំងពីពិធីកាត់សក់ជាដើម មកកំប្លុកកំប្លែងលេងសប្បាយទើបខកចិត្ត ។
ឈប់ទៅអស់លោកដែលពាក់ព័ន្ធនៅក្នុងការបង្កើតស្ថានភាពឫសេណារីយូកំសាន្តបែបនេះ ពីព្រោះវាគឺជាគំរូបែបផែននៃការទាក់ទាញតាមវិធីបោកបញ្ឆោតនិងកុហកយកការស្រលាញ់ ការចូលចិត្តការគាំទ្ររបស់មហាជនទៅលេងសើច ។ សកម្មភាពនេះគឺជាគំរូ ដ៏គម្រក់នៃការបំពុល សង្គមហើយក៏ជាការមើលងាយទឹកចិត្តនិងការគំាទ្ររបស់មហាជន ។
សកម្មភាពបែបនេះវាក៏ជាផ្នែកមួយនៃការមើលស្រាលវប្បធម៌មើលស្រាលពិធីដែលជាកេរ្តិតំណែលរបស់បុព្វបុរសខ្មែរដែលបន្សល់ទុកមកតាំងពីបរមបុរណមក ។
អាពាហ៍ពិពាហ៍មិនមែនជាពិធីដែលគេចេះតែយកមកលេងសើចបានផ្តេសផ្តាសខុសតម្រាបែបនេះគឡើយ ។ អាពាហ៍ពិពាហ៍គឺជាពិធីមង្គលមួយ នៅក្នុងចំណោមពិធីធំៗនៃវដ្តជីវិតរបស់ពលរដ្ឋខ្មែរដែលមានតាំងពីកើតរហូតដល់ស្លាប់ ដូច្នេះការជ្រើសរើសសេណារីយូបែបនេះមកលេងសើចមិនគួរមានឡើយ ។ សូមលើកកំពស់ការប្រុងប្រយ័ត្ននិងអោយតម្លៃដល់ វប្បធម៌និងប្រពៃណីផង កុំចេះតែលេងសើចតាមនឹកឃើញ ។