សង្ឃឹមថា ការរើសអើងនិងការរិះគន់លើវិស័យសុខាភិបាលនឹងត្រូវឱ្យប្រសើរជាងមុខបន្ថែមទៀត

នាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយចំៗបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងវិស័យសុខាភិបាល ជាពិសេសពលរដ្ឋដែលប្រើប្រាស់ប័ណ្ណបណ្ណសមធម៌ ឫ បណ្ណប.ស.ស ។

នៅក្នុងកម្មវិធី“​បើក​ស​ប្តា​ហ៍​គាំពារ​សង្គម​កម្ពុជា ឆ្នាំ​២០២៥ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត ជា​ផ្លូវការ ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥” សម្តេច​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានប្រកាសឲ្យក្រសួងនានាជាពិសេសក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងសង្គមកិច្ចត្រូវសហការគ្នាធ្វើយ៉ាងណាពង្រឹងគុណភាពសេវាកម្មសុខភាព និង​លើកកំពស់តម្លាភាព ព្រមទាំងលុបបំបាត់នូវបញ្ហាអសកម្មនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ណសមធម៌និងបណ្ណប.ស.ស ។​

នាឱកាសនោះ​សម្តេចធិបតី ក៏បានបាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​តែ​ហ៊ាន​រាយការណ៍ ចំពោះ​គ្រូពេទ្យ​ណា ដែល​មិន​រើសអើង​ក្នុង​ការ​ពិនិត្យ និង​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ អ្នកជំងឺ​ដែល​ប្រើប្រាស់​បណ្ណសម​ធម៌ និង​បណ្ណ ប​.​ស​.​ស ។

សម្តេចធិបតីបានលើកឡើងថា ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការនេះ ជាពិសេសគឺត្រូវតែធ្វើយ៉ាងណាឲ្យសេវាបង់ប្រាក់ក្តី សេវាប.ស.សក្តី ក៏ដូចជា​បណ្ណសមធម៌ក្តីគឺទទួលបានគុណភាពនិងសេវាកម្មផ្នែកសុខភាពដូចគ្នា​ដោយមិនមានការរើសអើង​ ។​

មកដល់ពេលនេះទោះបីជាស្ថានភាពវាប្រសើរជាងមុន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅក្នុងចំណោមពលរដ្ឋដែលកំពុងតែប្រើប្រាស់សេវាប.ស.ស នៅតែមានអារម្មណ៍ថា ហាក់មិនទាន់ស្មើភាពជាមួយនឹងសេវាបង់ប្រាក់ ប៉ុន្តែការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកាលពីម្សិលមិញនេះ រំពឹងថា នឹងក្លាយជាប្រទីបបំភ្លឺផ្លូវ និងជាមគ្គុទេសមួយឈានទៅធ្វើឲ្យសេវាកម្មសុខាភិបាលកម្ពុជាកាន់តែប្រសើរ ហើយការប្រើប្រាស់បណ្ណបស.ស ក៏ដូចជាបណ្ណសមធម៌មានតម្លៃសម្រាប់ប្រជាពលរដ្ឋទាំងអស់ ។

ផ្អែកតាមអនុសាសន៍នេះ យើងខ្ញុំពិតជាសង្ឃឹមក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនិងអ្នកដែលពាក់ព័ន្ធនឹងកាន់តែផ្តល់នូវសេវាកម្មកាន់តែមានប្រសិទ្ធភាព ដើម្បីយ៉ាងណាក៏ដោយធានាសេចក្តីសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានស្តង់ដាសុខភាពនិងគុណភាពជីវិតកាន់តែប្រសើរ ។​

សុខភាពសំខាន់ណាស់ ប្រសិនបើសុខភាបមិនល្អ ទោះបីមនុស្សមានប្រាជ្ញារនិងសមត្ថភាពប៉ុណ្ណាក៏មិនអាចចូលរួមវិភាគទានដល់សង្គមបានពេញលេញដែរ ប៉ុន្តែបើសង្គមយើងពង្រឹងចំណុចនេះបាន នោះ វាគឺជាកូនសោមួយដែលយើងអាចនឹងដោះបញ្ហាអសកម្មមួយផ្នែកពីសង្គមរបស់យើង ។​សូម លើកកំពស់ប្រសិទ្ធភាព និង គុណភាពសេវាសុខភាព និង សេវាការពានសុខមាលភាពសង្គមនៅកម្ពុជាឲ្យកាន់តែប្រសើរ ។​

Daily Program

Livesteam thumbnail