សង្ឃឹមថា កម្ពុជានិងប្រទេសជិតខាងនឹងកាត់បន្ថយអរិយភាពរវាងគ្នានឹងគ្នា

ជំនួបទល់មុខគ្នារវាងមេដឹកនាំកម្ពុជា​និងប្រទេសជិតខាង បានជួបគ្នាជាបន្តបន្ទាប់នៅក្រៅកិច្ចប្រជុំកំពូល អាស៊ាននៅឡាវកាលពីពេលថ្មីៗនេះ ដូច្នេះសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំង៤នឹងកាន់តែប្រសើរ ហើយមានតែផលប្រយោជន៍ជាតិនិងប្រជាជនដោយស្មើភាពគ្នា ។

នៅក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង Vវៀងច័ន្ទន៍ ប្រទេសឡាវ មេដឹកនាំកម្ពុជា វៀតណាម ឡាវ និង ថៃ តែងតែស្កាត់ជួបគ្នាជាបន្តបន្ទាប់នៅក្នុង កិច្ចប្រជុំទ្វេភាគី និង កិច្ចប្រជុំត្រីភាគី នៅក្នុងគោលបំណងដើម្បីពង្រឹងពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្ម ទំនាក់ទំនងជាបងប្អូននឹងគ្នានៅក្នុងនាមជាប្រជាជាតិដែលមានភូមិផងរបងជាប់គ្នា ។​

ឆ្នាំនេះមិនខុសពីសព្វមួយដងមេដឹកនាំកម្ពុជា ឡាវ និង​វៀតណាម តែងតែជួបប្រជុំគ្នាត្រីភាគីនៅក្នុងជំនួប ពិភាក្សាអាហារពេលព្រឹក ហើយនៅពេលដែលពួកគេចូលប្រជុំគ្នានៅវៀងច័ន្ទពួកគេនៅតែបន្តចូលរួម ស្កាត់ជួបគ្នាជាថ្មីម្តងទៀតនៅក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងជុំរុញកិច្ចសហប្រតិបត្តិការរវាងប្រ​ទេសទាំងបីបន្តទៀត ។

ដោយឡែក ក្រៅពីមេដឹកនាំទាំងបីជួបគ្នា មេដឹកនាំកម្ពុជាដឹកនាំដោយសម្តេចធិបតី និងលោកស្រី ផៃថង ថាន ស៊ីណាវ៉ាត្រា ក៏បានស្កាត់ជួបគ្នាជាថ្មីម្តងទៀត ហើយនៅពេលនោះកម្ពុជា និងថៃបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តដ៏យូរអង្វែង ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនយោបាយ រវាងកម្ពុជានិងថៃ, កម្ពុជានឹងឡាវ, កម្ពុជានឹងវៀតណាមគឺបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាប្រ​ចាំអំពីវិធី និងមធ្យោបាយដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងពង្រីក។

ទំនាក់ទំនងរវាងប្រទេសកម្ពុជានឹងប្រទេសទាំងបីជាពិសេសគឺវៀតណាម និង ថៃ គឺមានទាំងជូចត់និងលផ្អែមល្ហែមនឹងគ្នា ហើយថ្មីៗនេះ សម្រាប់វៀតណាមគឺជួបបញ្ហារសើបអំពីគម្រោងអភិវឌ្ឈន៍តំបន់ត្រីកោណ រួមគ្នា ហើយជាមួយនឹងថៃ គឺមានតាំងពីបញ្ហាព្រះវិហារ ហើយថ្មីៗនេះគឺពាក់ព័ន្ធនឹងរឿងប្រឡងបវកញ្ញា មួយដែលមានការដេញដោលជជែកវែកញែកគ្នាពេញបណ្តាញសង្គម ។​

រឿងប្រទេសជិតខាងនឹងគ្នាជាទូទៅ គឺមានទាំងសុខនិងមានទាំងទុក្ខ ដែលយើងទាំងអស់គ្នាត្រូវតែថ្លឹងថ្លែង ដោយហេតុនិងផល មិនមែនរឿងជាតិនិយមជ្រុល ហើយក៏មិនមែនជារឿងនយោបាយ ប៉ុន្តែសំខាន់ គឺត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវស្មើរភាព ដូច្នេះហើយបានជារាល់ការចែករំលែក រាល់ការផ្សព្វ​ផ្សា​យ គឺគប្បីយកចិត្តទុកដាក់ឲ្យបានប្រសើរកុំអោយមានចន្លោះ ប្រសិនបើមានបញ្ហាចន្លោះប្រហោង សូមជួ​យគ្នាមួយដៃមួយជៀងកែសម្រួលបញ្ហា៕

 

Daily Program

Livesteam thumbnail