សង្ឃឹមថាតម្លៃស្រូវនៅឆ្នាំនេះបន្តល្អបន្ថែមទៀតដូចឆ្នាំកន្លងទៅ

បើតាមតម្លៃស្រូវសើមដែលសហព័ន្ធស្រូវអង្ករបានប្រកាសនៅក្នុងអំឡុងពេលនេះតម្លៃស្រូវនៅតែបន្តនៅក្នុងស្ថានភាពប្រសើរ ដោយមួយគីឡូក្រាមមានតម្លៃមិនក្រោម១០០០​រៀលឡើយ ។

នៅពេលនេះស្រូវអូអឹម​និង អ៊ីអ៊ែ ដែលជាប្រភេទស្រូវស្រាលគឺលក់ថោកបំផុតបាន១០០០ រៀល ហើយថ្លៃបំផុតគឺ​១.០២០ រៀល ប៉ុន្តែទៅថ្ងៃខាងមុខមិនដឹងថា វានឹងបន្តនៅក្នុងតម្លៃនេះថេរឫក៏ធ្លាក់ចុះវិញនៅឡើយទេ ។​

នៅពេលនេះការប្រមូលផលស្រូវគឺនៅមានបរិមាណមិនសូវសំបូរឡើយ ប៉ុន្តែវាអាចនឹងជននៅអំឡុងពេល២ទៅ៣ខែខាងមុខនៅពេលដែលស្រូវមធ្យម និងស្រូវធ្ងន់ ពោលគឺពពូកស្រូវវស្សាត្រូវបានកសិករប្រមូលផលនៅក្នុងអំឡុងរដូវរំហើយនៅខែតុលា ឬវិច្ឆិកាខាងមុខ ។​

ជាធម្មតាមអ្នកដែលបង្កបង្កើនផលស្រូវបានដើមរដូវតែងរតែទទួលបានតម្លៃល្អ ប៉ុន្តែនៅពេលដែលស្រូវប្រមូលផលហ៊ាហូរជនទីផ្សាវាក៏ចាប់ផ្តើមធ្លាក់ចុះ ។ ហើយបាតុភាពបែបនេះ ឃើញមានជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំទៅ ឃើញថា តម្លៃមិនស្រុតចុះខ្លាំងដល់ថ្នាក់កសិករបង្កបង្កើនផលហើយតម្លៃថោក ទទួលសឹងមិនបាននោះឡើយ។

ពាក់ព័ន្ធនឹងតម្លៃស្រូវនៅពេលខាងមុខវានឹងប្រឈមមុខនឹងស្ថានភាពយ៉ាងនោះ គឺយើងខ្ញុំពិតជាពិបាកនឹងព្យាករណ៍ណាស់ ពីព្រោះសមត្ថភាពអាចថា មិនដល់ ប៉ុន្តែអ្វីដែលសង្ឃឹមគឺថា អ្នកជំនាញការដែលមានជំនាញខាងទីផ្សារអង្ករគួរតែប្រមូលព័ត៌មានលំអិតនានា ដើម្បីឲ្យយើងទាំងអស់គ្នាត្រៀមរកដំណោះស្រា​យ ឆ្លើយតបនឹងបញ្ហា​អោយហើយ ។

រាល់ការសិក្សា និង វិភាគអំពីទីផ្សារទុកជាមុនគឺពិតជាមានសារៈសំខាន់ណាស់ ហើយនៅពេលដែលនៅពេលនេះបញ្ហាមិនទាន់កើតមាន វាមិនសូវរវល់ហើយមិនឈឺក្បាលការគិតគូនិងស្វែងរកវិធានការជួយ កសិករពេលបញ្ហាមកដល់គឺជារឿងមួយ ដែលមិនគួរធ្វេសប្រហែលបានឡើយ​។

ទោះបីជានៅពេលនេះអ្នកធ្វើសែ្រនៅកម្ពុជាយើងតិចក៏ពិតមែន ប៉ុន្តែរាស្រ្តយើងទាំងអស់គ្នាសុទ្ធតែហូបអង្ករទាំងអស់គ្នា ដូច្នេះវាពិតជាចាំបាច់ ត្រៀមប្រមូលព័ត៌មានទុកជាមុន ។

ការត្រៀមទុកជាមុននេះក៏ជាកត្តាមួយ ដែលអាចជួយកសិករស្វែងរកដំណោះស្រាយ មួយផ្នែក បន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យផលិតផលអាចរក្សាបានតម្លៃមួយសមរម្យ មិនជោរជននៅលើទីផ្សារដែលនាំឲ្យឈ្មូញកណ្តាលក្រឡុកស្រេចតែអំពើចិត្ត ។

សរុបមកវិញ​អ្វីដែលយើងខ្ញុំលើកឡើងគឺគ្រាន់តែជាការកន្ត្រាក់អារម្មណ៍អោយគ្រប់គ្នាយកចិត្តទុកដាក់ និង ស្រូវក៏ដូចជាទិផ្សាររបស់វា ពីព្រោះស្រូវជាអាហារផង​និងជាផលិតផលដោះដូជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផង៕

Daily Program

Livesteam thumbnail