វិស័យសុខាភិបាលយើងកំពុងតែទៅមុខហើយ ប្រឹងបន្ថែមទៀត !

កំណែទម្រង់និងការពង្រឹងប្រព័ន្ធសុខាភិបាលនិងវេជ្ជសាស្រ្តនៅកម្ពុជាយើងកំពុងតែបង្ហាញលទ្ធផលបណ្តើរៗហើយ ដូចនេះសង្ឃឹមថា អ្នកដែលពាក់ព័ន្ធនឹងបន្តខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឲ្យវិស័យសុខាភិបាលនៅក្នុងប្រទេសយើងអាចនឹងមានមុខមាត់ដូចជាគេ។

នៅពេលនេះនៅតាមបណ្តាមន្ទីរពេទ្យនានាទាំងថ្នាក់ជាតិ មូលដ្ឋាន ក៏ដូចជាឯកជនគឺឃើញថា មានបំពាក់ឧករណ៍បចេ្ចកទេសទំនើបៗ រីឯការ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យក៏កាន់តែប្រសើរជាងមុនឆ្ងាយណាស់  ក្រោយពេលដែល វិស័យនេះទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និង នៅតែកំណត់យកជាមូលដ្ឋាននៃ ការពង្រឹងវិស័យនេះនៅក្នុងប្រទេសមួយរយៈកន្លងមកនេះ។

បច្ចុប្បន្ននេះវេជ្ជបណ្ឌិត និង ក្រុមបុគ្គលិកវេជ្ជសាស្រ្តគឺឃើញមានការបណ្តុះបណ្តាលនិងពិភាក្សា ជំនាញនិងវិធីសាស្រ្តវេជ្ជសាស្រ្តថ្មីៗ បន្ថែមលើជំនាញដែលបានទៅរៀននៅបរទេស ក៏ដូចជានៅក្នុងប្រទេស។ បញ្ហាក្រមសីលធម៌វិញក៏គ្រាន់បើប្រសើរជាងមុខឆ្ងាយគួរសមដែរ ស្របពេលដែលសំដីសំដៅអសុរស ឥរិយាបទមិនត្រឹមត្រូវក៏បានកាត់បន្ថយជាអតិប្បរមា។​

ដោយឡែកនៅមន្ទីរពេទ្យជាពិសេសគឺរដ្ឋគឺនៅពេលនេះគឺំមានឧបករណ៍ទំនើបៗដែលមិនអន់ឡើយ ហើយបរិកា្ខរទាំងនោះសុទ្ធតែមានតម្លៃនៅក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ។

អ្វីដែលគួរឲ្យកត់សំគាល់នោះ នៅពេលនេះក្រសួងសុខាភិបាលក៏បានកំពុងតែ ខិតខំរៀបចំស្តង់ដា មន្ទីរពេទ្យនីមួយៗ ដែលនោះហើយគឺជាសូចនាករដ៏សំខាន់នៅក្នុងការលើកកំពស់សមត្ថភាពក៏ដូចជា ជំរុញឲ្យមន្ទីរពេទ្យនានា ខិតខំបំពេញទៅតាមស្តង់ដាទាំងនោះនៅក្នុងការឆ្លើតតបនឹងតម្រូវការ សង្រ្គោះជីវិតប្រជាពលរដ្ឋទូទៅ។

សរុបទៅក្រោមការខិតខំទាំងអស់គ្នាវិស័យសុខាភិបាលយើងពិតជាឈានមួយកម្រិត ប៉ុន្តែទំនុកចិត្តពីពលរដ្ឋថ្វីត្បិតតែស្តារឡើង ប៉ុន្តែជំនឿចិត្តនៅតែមានបញ្ហា និងចំណុចដែលត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកាន់តែទទួលស្គាល់ ។ ​ហើយកុំភ្លេចប្រសិនបើវិស័យសុខាភិបាលស្រុកយើងខ្លាំង និង មានជំនាញច្បាស់លាស់ ហើយអាច សង្រ្គោះជីវិតមនុស្សបាន យើងជឿជាក់ថា វិស័យនេះក៏ជាឆ្អឹងខ្នងទាក់ទាញនិងចូលរួមធានាការ កម្រើកឡើងវិញនៃវិស័យទេសចរណ៍និង សេដ្ឋកិច្ចជាតិផងដែរ៕

Daily Program

Livesteam thumbnail