វិបត្តិនៅអ៊ីរ៉ង់ កំពុងតែក្លាយជាសញ្ញាព្រមានសម្រាប់កម្ពុជា ចូរយកចិត្តទុកដាក់ !

ក្នុងបរិបទពិភពលោកសព្វថ្ងៃ វិបត្តិសង្រ្គាមនៅ អ៊ីរ៉ង់ ដែលផ្ទុះចូល៤សប្តាហ៍ទៅហើយនោះ  កំពុងតែបង្កឲ្យមានការរញ្ជួយយ៉ាងខ្លាំងលើទីផ្សារថាមពលពិភពលោក។

មកដល់ពេលនេះតម្លៃប្រេងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសមួយចំនួនក៏កំពុងប្រឈមមុខនឹងការខ្វះខាតប្រេងនិងថាមពល ដែលយើងគួរចាំបាច់មានការប្រុងប្រយ័ត្ន ។​

បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសធំៗទេ ប៉ុន្តែវាក៏ជាហានិភ័យសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានាដោយរួមទាំងប្រទេសកម្ពុជាយើងផងដែរ។

ប្រទេសជាច្រើនបានចាប់ផ្តើមអនុវត្តវិធានការបន្ទាន់ ដើម្បីបន្ថយការប្រើប្រាស់ថាមពល និងទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច។ វិធានការទាំងនោះរួមមានការកាត់បន្ថយថ្ងៃធ្វើការ ការជំរុញឲ្យបុគ្គលិកធ្វើការពីផ្ទះ ការកំណត់ម៉ោងប្រើប្រាស់អគ្គិសនី និងការលើកទឹកចិត្តឲ្យប្រើប្រាស់ថាមពលជំនួស។ ជាការពិតវិធានការទាំងនេះមិនមែនជាជម្រើសទេ ប៉ុន្តែជាការឆ្លើយតបចាំបាច់ក្នុងស្ថានភាពវិបត្តិ។

សម្រាប់កម្ពុជា វិធានការបានដាក់ចេញជាបន្តបន្ទាប់ដោយរួមទាំងការណែនាំឲ្យមន្រ្តី និងបុគ្គលិកស្ថាប័នរដ្ឋ សន្សំសំចៃថាមពល ។

ការសន្សំសំចៃទាំងនោះគឺជាជំហានដំបូង ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បញ្ហាដែលមានលក្ខណៈជាសកល និងស្មុគស្មាញបែបនេះឡើយ។ ប្រសិនបើតម្លៃប្រេងបន្តឡើងខ្ពស់ វានឹងប៉ះពាល់ដោយផ្ទាល់ទៅលើថ្លៃដឹកជញ្ជូន ថ្លៃអាហារ និងជីវភាពប្រជាពលរដ្ឋទូទៅ។

នៅក្នុងពេលជាមួយគ្នានោះ ការផ្លាស់ប្តូរនយោបាយថាមពលគួរតែធ្វើឡើងមិនត្រឹមតែសម្រាប់ដោះស្រាយវិបត្តិបច្ចុប្បន្នទេ ប៉ុន្តែក៏គួរតែសម្រាប់អនាគតរយៈពេលវែងផងដែរ។ វិបត្តិនេះគួរត្រូវបានយកជាឱកាសក្នុងការកែលម្អប្រព័ន្ធ និងបង្កើតភាពធន់រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។

សរុបទៅវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់មិនមែនជាបញ្ហាឆ្ងាយសម្រាប់តែកម្ពុជានោះទេ ប៉ុន្តែវាជាសញ្ញាព្រមានច្បាស់ថា ពិភពលោកមានការភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ការរៀបចំជាមុន និងវិធានការសកម្ម នឹងជួយឲ្យកម្ពុជាអាចបន្តដំណើរការសេដ្ឋកិច្ចបានយ៉ាងមានស្ថេរភាព ទោះបីជាពិភពលោកកំពុងរងការរញ្ជួយក៏ដោយ៕

Daily Program

Livesteam thumbnail