លុយរៀលកំពុងមានរស្មីពន្លឺឡើងវិញនៅក្នុងទីផ្សារ

លុយរៀលដែលជារូបិយវត្ថុជាតិរបស់កម្ពុជាដែលបានអាប់រស្មីតាំងពីសម័យនៃដើមទសវត្សរ៍នៃឆ្នាំ១៩៩០ ជាពិសេស​នៅពេលដែលលុយដុល្លារចូលប្រទេសតាមរយៈកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកនោះកំពុងតែមានរស្មីពន្លឺឡើងវិញ ។

ចាប់តាំងពីបរទេសបានយកលុយដុល្លារមកចូលប្រទេសនៅពេលនោះមកដល់ពេលនេះ កម្ពុជាបានប្រកាសទទួលស្គាល់ថាជាប្រទេសដែលប្រើប្រាស់លុយដុល្លារនៅគ្រប់ការទូទាត់ទាំងអស់នៅក្នុងប្រទេស ហើយមកដល់ពេលនេះ​មិនថានៅទីជនបទណានោះទេ គឺសុទ្ធតែស្គាល់ លុយដុល្លារ។​

ដោយសារតែលុយដុល្លារ មានតម្លៃជាងលុយរៀល​នៅសម័យមុននេះប្រមាណជា ៥ឆ្នាំប្រ​ជាប្រិ​យភាពលុយរៀលដែលជាអត្ថសញ្ញាណជាតិគឺមានការទូទាត់និងដោះដូរ​ ហើយទទួលស្គា​ល់​នៅក្នុងមជ្ឈដ្ឋានពលរដ្ឋសាមញ្ញតិចជាងដុល្លារផង ប៉ុន្តែក្រោយពេលដែលធនាគារជាតិចាប់ផ្តើ​មយុទ្ធនាការលើកកំពស់ការចរាចរណ៍លុយរៀលឡើងវិញមក មកដល់បច្ចុប្បន្ននេះឃើញថា​ លុយរៀលកំពុងតែទទួលការគាំទ្រឡើងវិញ។

នៅពេលនេះពលរដ្ឋនៅប្រើប្រាស់លុយដុល្លារច្រើននៅឡើយ ប៉ុន្តែក្រដាសដូចៗចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗ ខណៈដែលលុយរៀលក៏កាន់តែចូលមកជំនួស ដោយនៅពេលនេះទោះបីជាពលរដ្ឋបើកប្រាក់បៀវត្សពីវិស័យឯកជន ជាដុល្លារក៏ដោយ។

នៅលើទីផ្សានៅពេលដែលពលរដ្ឋយកក្រដាសលុយដុល្លារទៅចាយវាយគឺមានការទូទាត់មកវិញជាក្រដាស់ប្រាក់រៀល តាមតម្លៃទីផ្សារនិងអត្រាប្តូរប្រាក់របស់ហាងឆេងដែលហាងទាំងនោះ​បានកំណត់ ។​

ក្រៅពីនោះនៅតាមទីផ្សារទំនើបនានាក៏លែងដាក់លក់ផលិតផលតាមមូលដា្ឋនលុយដុល្លារទៀតហើយ។ រាល់ទំនិញនៅហាងទំនើបភាគច្រើននៅពេលនេះគឺត្រូវបានបិទស្លាកជាលុយរៀលទាំងអស់ ដែលនេះគឺជាចំណុចមួយដែលបង្ហាញថា ប្រជាប្រិយភាពនៃលុយរៀល ហើយតម្លៃនៃលុយរៀលគឺកាន់តែមានការទទលស្គាល់ ។

តាមរបាយការណ៍របស់ធនាគារជាតិចរាចរណ៍លុយរៀលនៅកម្ពុជាកើនឡើងជាមធ្យម១៥ភាគរយនៅក្នុងមួយឆ្នាំ ដោយនៅពេលនេះ ទាំងប្រាក់បញ្ញើនិងប្រាក់កម្ចីដែលគិតជាលុយរៀល គឺមានប្រមាណជា ជាង​៣០ ភាគរយ។

សរុបមកវិញនៅពេលនេះដំណើរការចាយវាយនៅលើទីផ្សារប្រសិនបើយើងមានដុល្លារគួរតែប្តូរហើយចាយជាលុយរៀនវិញដើម្បីជួយលើកស្ទួយលុយជាតិរបស់យើង ហើយម្យ៉ាងទៀតវាក៏អាចនឹងកាត់បន្ថយការខាតបង់និងអត្រាប្តូរប្រាក់នៅតាមហាងមួយចំនួន ពីព្រោះនៅហាងនោះគេកំណត់តម្លៃលុយរៀលធៀបនឹងដុល្លារនៅក្នុងអត្រាមួយទាបជាងអត្រាដែលកំណត់ដោយធនាគារនិងទីផ្សារប្តូរប្រាក់ទូទៅនៅក្នុងប្រទេស៕

Daily Program

Livesteam thumbnail