រដូវភ្លៀងគួរប្រុងប្រយ័ត្នសត្វអសិរពិស!
រដូវនេះរដូវភ្លៀងក្រៅពីមានអាកាសធាតុអាប់អួរហើយសើមនោះ គ្រោះទឹកជំនន់ ឬ ក៏បាក់ដី ព្យុះ ផ្គរន្ទះ ក៏អាចគំរាមកំហែងសុវត្ថិភាពរបស់យើង ប៉ុន្តែក្រៅពីគ្រោះធម្មជាតិដែលយើងត្រូវតែប្រយ័ត្នប្រយែងហើយនោះ យើងក៏ត្រូវបង្ការពពួកសត្វអសិរពិសនានាជាពិសេសគឺពស់។
នៅស្រុកយើងមានពស់ជាច្រើនប្រភេទហើយពស់ប្រភេទខ្លះគឺមានពិសដែលអាចគ្រោះថ្នាក់ដល់ជីវិតហើយក៏មានប្រភេទពស់ខ្លះចឹករឡេះរលួយដែរ ដូច្នេះការប្រុងប្រយ័ត្នគឺចាំបាច់បំផុតគឺត្រូវតែយកចិត្តទុកដាក់ ជាពិសេសគឺបងប្អូននៅតាមជនបទ ក្បែរព្រៃ ក្បែរភ្នំ ក្បែរប្រភពទឹកនានា។
ដើម្បីបង្ការនិងការពារពស់ សំខាន់បំផុត យើងត្រូវតែព្យាយាមកាប់បំផ្លាញអ្វីដែលជាព្រៃនៅជុំវិញលំនៅស្ថានរបស់យើង ហើយលំនៅស្ថានរបស់យើងវិញក៏ត្រូវតែរៀបចំទុកដាក់សម្លៀកបំពាក់ និងទុកដាក់របស់របរឲ្យមានសណ្តាប់ធ្នាប់ជៀសវាងការគរទុកស្តុកពេញផ្ទះដែលជាកន្លែងដែលពស់អាចចូលទៅពួនសម្ងំនៅក្នុងនោះបាន។
ពេលធ្វើដំណើរទៅណាមកណាគឺត្រូវតែមានពន្លឺគ្រប់គ្រាន់ ហើយនៅពេលដែលទៅទីងងឹតគឺចាំបាច់ត្រូវតែមានឈឺឬមានរបស់ដែលអាចបង្អើលវាឲ្យរត់គេចចេញពីយើង។
នៅក្នុងករណីដែលពស់ចឹកយើងដោយចៃដន្យ យើងត្រូវតែតាំងសតិឲ្យរឹងមាំ និងមានឥរិយាបទសមស្រប ដោយព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងធ្វើចលនាយឺតៗពីព្រោះការ ព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងរក្សាអត្រាចង្វាក់បេះដូងរបស់យើងឲ្យតិច ដើម្បីពន្យឺតការរីករាលដាលនៃពិស។
នៅពេលដែលពស់ចឹកត្រូវតំាងសតិជៀសវាងការភ័យស្លន់ស្លោ ព្រោះវាអាចបង្កើនអត្រាបេះដូងរបស់យើង ឲ្យលោតញាប់នោះកាន់តែគ្រោះថ្នាក់ដោយសារ ការរាលដាលពិសកាន់តែលឿន។ កន្លែងណាដែលត្រូវពស់ចឹកត្រូវធ្វើយ៉ាងណាព្យាយាមចងទប់កន្លែងនោះកុំអោយមានចលនា ប៉ុន្តែមិនមែនចងរិតដូចនៅក្នុងរឿងឡើយ។ សូមព្យាយាម លាងសម្អាតកន្លែងពស់ចឹងដោយថ្នមៗជាមួយសាប៊ូ និងទឹក ដើម្បីការពារការឆ្លងមេរោគ ហើយក៏កុំបឺតពិស។ ព្យាយាមកាត់បន្ថយចលនារាងកាយ ហើយប្រញាប់ស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ កុំប្រញាប់ស្វែងរកគ្រូខ្មែររអគមអូមអាម។
អនុវត្តតាមរយៈការចាត់វិធានការបង្ការទាំងនេះ អ្នកអាចកាត់បន្ថយហានិភ័យនៃការជួបប្រទះនឹងពស់ដ៏គ្រោះថ្នាក់ និងធានាបាននូវបរិយាកាសសុវត្ថិភាពសម្រាប់ខ្លួនអ្នក និងអ្នកដទៃយ៉ាងសំខាន់។ ពស់វាមិនសូវចង់ជួបយើងទេ ប៉ុន្តែនៅក្នុងករណីចៃដន្យ វាអាចចូលទៅសម្ងំនៅតាមទីកន្លែងដែលនៅក្បែរៗយើងនោះហើយគឺជារឿងដែលគ្រោះថ្នាក់។ សូមលើកកំពស់ការប្រុងប្រយ័ត្នហើយនៅក្នុងពេលត្រូវពស់ចឹងដូចដែលបានលើកឡើងខាងលើគឺត្រូវតែធ្វើងណាទៅដល់ពេទ្យឲ្យកាន់តែលឿន កាន់តែល្អ កាន់តែអាច មានលទ្ធភាពសង្រ្គោះជីវិតបានកាន់តែសុក្រិត្យ៕