យើងគួរសន្សំសំចៃថាមពលគ្រប់ទីកន្លែងមិនមែនតែនៅផ្ទះ !

ការសន្សំសំចៃចំពោះការប្រើប្រាស់អគ្គីសនីមិនមែនគ្រាន់តែជាសកម្មភាពឫទង្វើរដែលយើងគួរតែធ្វើនៅតាមផ្ទះផ្ទាល់នោះទេ គឺយើងគួរតែចូលរួមឲ្យបានគ្រប់កន្លែងដោយរួមទាំងនៅកន្លែងធ្វើការនិងនៅតាមទីសាធារណៈនានាផងដែរ ។

ការសន្សំសំចៃអគ្គីសនីវា​ជា​ការអនុវត្ត​ដ៏​សំខាន់​មួយ​ដែល​អាច​នាំឱ្យ​មាន​ផលប្រយោជន៍​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច​យ៉ាង​សំខាន់សម្រាប់គ្រួសារនិងកន្លែងដែលយើងធ្វើការពីព្រោះថា នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រឈមពីរនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងតម្លៃថាមពល តម្រូវការក្នុងការអភិរក្សអគ្គិសនីកាន់តែមានសម្ពាធ។

ការចូលរួមនៅក្នុងដំណើរការសន្សំសំចៃអគ្គិសនីដោយផ្ទាល់នៅគ្រប់ទីកន្លែងគឺអាចនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ អគ្គិសនីភាគច្រើននៅលើពិភពលោកត្រូវបានបង្កើតចេញពីឥន្ធនៈហ្វូស៊ីល ដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ។ ការដុតឥន្ធនៈទាំងនេះបញ្ចេញកាបូនឌីអុកស៊ីត និងការបំពុលផ្សេងៗទៅក្នុងបរិយាកាស ដែលរួមចំណែកដល់ការឡើងកំដៅផែនដី និងការបំពុលខ្យល់។

ការដែលយើងទាំងអស់គ្នាអាចនាំគ្នាប្រើអគ្គិសនីកាន់តែតិច យើងអាចកាត់បន្ថយតម្រូវការសម្រាប់ផលិតកម្មថាមពល ដោយកាត់បន្ថយបរិមាណឥន្ធនៈហ្វូស៊ីលដែលបានដុត និងការបញ្ចេញឧស្ម័ន។

ជាងនេះទៅទៀត ការអភិរក្សអគ្គិសនីនាំទៅដល់ការសន្សំសេដ្ឋកិច្ចយ៉ាងច្រើនទាំងសម្រាប់គ្រួសារ និង ជួយដល់ទីកន្លែងធ្វើការ ដូច្នេះយើងទាំងអស់គ្នាគួរតែនាំគ្នាអនុវត្ត។ ឧទាហរណ៍នៅពេលថ្ងៃដែលមាន ពន្លឺគ្រប់គ្រាន់ យើងគួរតែនាំគ្នាបិទភ្លើង ឫបើកនៅក្នុងបរិមាណដែលអាចបំភ្លឺយើងនៅក្នុងពេលដែលយើង ត្រូវការអាចបំពេញការងារបាន ។

នៅពេលសម្រាកនៅថ្ងៃត្រង់ឫនៅពេលដែលយើងមិននៅក្នុងបន្ទប់ដោយជាប់ធុរៈប្រជុំរយៈពេលយូរ គួរតែ បិទភ្លើង បិទម៉ាស៊ីនត្រជាក់ ហើយនៅពេលដែលចេញទៅផ្ទះគួរតែប្រាកដថា យើងបិទរាល់ឧបករណ៍អេឡិចត្រូនិកដោយរាប់តាំងពីកុំព្យូទ័រ និង ឧបករណ៍នានា ជាពិសេសក្រៅពីបិទហើយនោះ គឺគួរតែគួរតែដក ខ្សែភ្លើងចេញផងដែរ ។

ការធ្វើបែបនេះក្រៅពីជួយកាត់បន្ថយការប្រើប្រាស់អគ្គីសនីហើយ វាក៏ជាបច្ច័យមួយ ដែលយើងអាចនឹងជួយបង្ការគ្រោះថ្នាក់អគ្គីភ័យដោយចៃដន្យបានផងដែរ ។

សរុបមក នៅពេលដែលយើងសន្សំសំចៃ អ្នកដ៏ទៃសន្សំសំចៃ យើងនឹងអាចជួយកាត់បន្ថយការចំណាយមួយផ្នែកជួយដល់ស្ថាប័នរបស់យើង ។ ហើយនៅពេលដែលស្ថាប័នរបស់យើងអាចសន្សំសំចៃ ស្ថាប័នផ្សេងក៏សន្សំសំចៃដែរ នោះមានន៏័យថា យើងអាចនឹងកាត់​បន្ថយតម្រូវការ ដូច្នេះពិភពលោកក៏មិនត្រូវការ ការចំណាយច្រើននៅក្នុងការប្រើប្រាស់ធនធានបន្ថែមទៀតដើម្បីផលិតថាមពលអគ្គីសនី ។ ការសន្សំថាមពលអគ្គិសនីគឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួននៃពេលវេលារបស់យើង។ តាមរយៈការសម្រេចចិត្តដោយដឹងខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់យើង យើងអាចរួមចំណែកជួយកាត់បន្ថយចំណាយលើថ្លៃអគ្គីសនីដល់គ្រួសារ ដល់ស្ថាប័ន និង​ដល់ពិភពផែនដីទាំងមូល ។ យើងគួរនាំគ្នាកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនីតាមដែលអាច ធ្វើទៅបាន ។

 

Daily Program

Livesteam thumbnail