យុវជនសូមត្រៀមខ្លួនឆ្លើយតបនឹងច្បាប់កាតព្វកិច្ចយោធា !

តាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពេលដែលបង្កើតនៅឆ្នាំ២០០៦ ច្បាប់កាតព្វកិច្ចយោធានឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ខាងមុខ។​

សម្តេចធិបតីបានបញ្ជាក់ពីភាពចាំបាច់នៃការអនុវត្តច្បាប់នេះ ក្រោយពេលដែលត្រូវបានបង្កើតនៅក្នុងរង្វង់ខែធ្នូ ឆ្នាំ២០២៦ កន្លងទៅ។​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០០៦ តទៅ ប៉ុន្តែមុននឹងអនុវត្តគឺទាល់តែធ្វើវិសោធនកម្មច្បាប់ពីរសិន គឺច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និង ច្បាប់សោធន ដើម្បីសម្រួលឲ្យការអនុវត្តនូវច្បាប់កាតព្វកិច្ចយោធានេះត្រឹមត្រូវតាមស្តង់ដាដែលប្រទេសនានា បានដាក់ចេញ។

សម្តេចធិបតីបានបន្តថា តាមច្បាប់ចាស់ដែលមានស្រាប់គឺសម្តេចបានស្នើឲ្យមានការកែសម្រួលរយៈពេលនៃការអនុវត្តច្បាប់នេះពី​១៨ ខែ មកដល់ ២៤ខែស្របតាមការអនុវត្តរបស់ប្រទេសជាច្រើន​។​

សម្តេចធិបតីបានបន្តថា ការអនុវត្តនូវច្បាប់នេះ គឺវាជួយដល់រាជរដ្ឋាភិបាលបង្កើនបរិមាណបំពេញកម្លាំងទ័ព​ក៏ដូចជាបង្កើនប្រសិទ្ធភាពបំពេញកម្លាំងទ័ព ដើម្បីកុំអោយកម្ពុជាជួបប្រទះបញ្ហាខ្វះកម្លាំងទ័ពនៅពេលអនាគត​។​

ក្រោយការប្រកាសបែបនេះប្រជាពលរដ្ឋជាច្រើនបានគាំទ្រឲ្យមាននិងពង្រឹងការអនុវត្តនូវច្បាប់នេះ ពីព្រោះវាគឺជាច្បាប់ដែលអនុវត្តនៅប្រទេសជាច្រើនដោយរួមទាំងប្រទេសនៅក្នុងតំបន់ជាច្រើនដែរផងដែរ។ ច្បាប់នេះបង្កើតមានជិត ២០ ឆ្នាំហើយ ដូច្នេះវាគួរតែដល់ពេលអនុវត្តហើយ ដើម្បីធានាថា ប្រទេសជាតិពិតជាមានកម្លាំងនិងធនធានគ្រប់គ្រាន់នៅក្នុងការឆ្លើយតបនៅពេលដែលប្រទេសមានបញ្ហា ប៉ុន្តែទោះជាយ៉ាងណាក៏ទាមទារឲ្យមានការៀបចំនិងត្រឹមត្រូវនិងសុក្រិតភាពនៃការអនុវត្តច្បាប់នេះផងដែរ។​ ច្បាប់នេះក៏ទាមទារតម្លាភាព និង​សុក្រិតភាពនៃក្នុងពេលអនុវត្ត។ ​  

សូមត្រៀមប្អូនៗយុវវ័យ ជាពិសេសប្អូនៗដែលមានអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំឡើង។ កាតព្វកិច្ចកងទ័ពនេះជាទូទៅវាត្រូវបានអនុវត្តនៅប្រទេសជាច្រើននៅលើពិភពលោក។ នៅក្នុងរយៈពេលនេះ រាល់យុរវជននឹងត្រូវបានហ្វឹកហាត់ដូចជាកងទ័ព ដើម្បីត្រៀមខ្លួនជាស្រេចនៅពេលដែលជាតិត្រូវការ៕

Daily Program

Livesteam thumbnail